វិលត្រឡប់ព្យាបាលបេះដូង​💉(30)​

6.3K 318 8
                                    


"​ សេព​គប់​ជាមួយ​គ្នា​មែនទេ? "​ ថេហ្យុង​ សួរ​បញ្ជាក់​ទៅ​កាន់​មនុស្ស​ខាង​មុខ​ នៀក..​នាយ​ពិត​ជា​និយាយ​ពាក្យ​នេះ​ពិត​មែន​ទេ? ហីយ៉ា​ យល់​សប្ដិ​ទេ​ដឹង​?

"​ ឬ​ចង់​ឲ្យ​និយាយ​ពាក្យ​ផ្សេង​? "​ ជុងហ្គុក​ បង្ហេីប​សម្លេងពង្រេចិត្ត​នាយ​តូច​ឲ្យ​ចូល​ផ្លែ​សន្ទូច​ត្រឹម​មួយ​ប៉ព្រិច​ នាយ​សន្សឹម​យក​ដៃ​ទៅ​អង្អែល​មុខ​តូច​ដ៏ស្រស់​ស្អាត​លែបខាយ​ពាក្យ​សម្ដី​ជាមួយ​ក្រសែភ្នែក​ព្រាន​គេ​មាន​អារម្មណ៍​ថា​រឹង​ខ្លួន​​គឺ​ស្ពឹក​អស់​ទាំងតួ​ខ្លួន​ដល់​ថ្នាក់​ពេល​ ជុងហ្គុក​ ស្ទាប​អង្អែល​ខ្លួន​ពេល​នេះទាំង​មិន​ដឹង​ពី​ការ​បំប៉ះ​ កាន់​តែ​ធ្វេីឲ្យ​គេ​ហាក់ដូច​ជា​វិញ្ញាណ​ដែល​ឈរ​សម្លឹង​ទៅ​បុរស​ខាង​មុខ​ទាំង​មិន​យល់។

"​ បង​ស្រលាញ់​អូន...​ "​ ជុងហ្គុក​ បង្ហាញ​ពាក្យ​សម្ដី​មនោសញ្ចេតនា​ឆក់​យក​បេះ​ដូង​តូច​មួយ​រំពេច​ ឲ្យ​សមី​ខ្លួន​សឹង​តែ​មិន​ជឿ​រ​ថា​ពាក្យ​បី​ម៉ាត់​មិន​ដែល​ឮ​ចេញ​ពី​មាត់​បុរស​ម្នាក់​ហ្នឹង​ នេះ​មិន​មែន​ជា​ការ​យល់​សុបិន្ត​ពិត​មែន​ទេ?

"​ តេីនេះ​ខ្ញុំ​កំពុង​យល់​សប្ដិ​មែន​ទេ? "​ ថេហ្យុង​ ស្រដី​សួរ​​បុរស​ដែល​ញញឹម​ឡេីង​មក​ ឈប់​សិន​ហេតុ​អ្វីគេ​​ញញឹម?
"​ បង​ស្រលាញ់​អូន..​ ហាហាហា​ "​ នាយ​តូច​ចាប់​ផ្ដេីមព្រឺ​ព្រួច​ចំពោះនាយ​ដែលអស់​ពី​ញញឹម​ក៏​សេីច​ឡេីង​មក​ប្រៀប​ដូច​មនុស្ស​ឆ្កួត​។

"​ ថេហ្យុង​? "​ ជុងហ្គុក​ គេសេីច​ឮៗ​ សេីច​រហូត​ឲ្យ​នាយ​តូច​ចាប់​ផ្ដេីម​វិល​មុខ​ គេ​កំពុង​សេីច​យក​ដៃ​ខ្ទប់​ពោះ​ទឹក​មុខ​គេ​កាន់​តែ​គួរ​ឲ្យ​ខ្លាច​បន្ថែម​នឹង​ការ​ញញឹមឃោរឃៅ​ចំពោះ​ខ្លួន។

"​ អត់​ទេ! អាយ..​ "​ ថេហ្យុង​ យក​ដៃ​ក្រសោប​ក្បាល​ងីងើ​ទៅ​មក​គេ​ថ្លង់​នឹង​សម្លេង​សេីច​របស់​ ជុងហ្គុក​ ខ្លាំង​ណាស់​ព្យាយាម​រេីចេញ​រហ័ស​ក្រោក​ពី​ដំណេក​ភ្លាម​។

"​ ហ្ហឹសៗ​ ..​ "​ ថេហ្យុង​ បែក​ញេីស​ជោគ​ក្បាល​ដណ្ដប់​ភួយ​ត្រឹម​ភ្លៅគេ​ដក​ដង្ហេីម​ញាប់​ៗ​ព្រោះ​តែ​ការភ័យ​ស្លុត​​ពីយល់​សុបិន្ត​មុន​នេះ​។

វិលត្រឡប់​ព្យាបាល​បេះដូង​Dove le storie prendono vita. Scoprilo ora