អំឡុងពេលកំពុងតែសម្លឹងទៅកាន់ស្លាយដែលបញ្ចាំងកុនខាងមុខ ថេហ្យុង រារែកចិត្តមុននឹងប្រេីប្រាស់ក្រសែភ្នែកបាញ់សម្លឹងទៅកាន់ប្រអប់ដៃ ជុងហ្គុក ដាក់បញ្ឈរខាងលេីបង្កាន់កៅអីដោយម្ចាស់វាហាក់ស្ងៀមស្ងាត់ដូចជាមិនខ្វាយខ្វល់ជាមួយខ្លួនបន្តិចសោះឡេីយទេីបជាហេតុអោយដៃរបស់ ថេហ្យុង ព្យាយាមលូកចូលទៅក្បែរដេីម្បីចាប់កាន់ដៃរបស់គេចុងចួនដែល ជុងហ្គុក ក៏ផ្លាស់ដៃចេញពីបង្កាន់ល្មមទេីបធ្វេីអោយនាយតូចអន់ចង់ជាមួយធ្វេីជាឈោងទៅទាញយកនំពតមកញុំាជំនួសវិញដោយខូចចិត្ត។
( គួរណាតែសូមទោសមួយម៉ាត់ពេលដែលមកយឺតបែបនេះ.. មេីលទៅគេហាក់ដូចជាមិនមានអារម្មណ៍ថាខុសបន្តិចសោះចឹង? )
ពេលកុនចាក់បញ្ចាំងចប់មនុស្សម្នាគ្រប់គ្នាក៏ប្រញាប់ចាកចេញពីខាងក្នុងរោងកុនក្រោយពេលដែលភ្លេីងអំពូលបេីកបំភ្លឺជុំវិញបន្សល់ត្រឹមកាយសាកសមពីរនាក់ដែលមិនទាន់ក្រោកពីកន្លែង។ ថេហ្យុង សម្លឹងទៅស្លាយដែលខ្មៅបិទមុននឹងងាកមកបំណងស្រដីសួរពីរបីម៉ាត់ទៅកាន់បុរសក្បែរខ្លួនរៀបនឹងបង្ហេីរប្រយោគទៅកាន់ហេីយតែបុរសម្នាក់ហ្នឹងស្រាប់តែដេកផ្ដួលមកលេីស្មានាយតូចអោយគេប្រញាប់ស្ទាបស្ទង់កម្ដៅលេីថ្ងាសនឹងគន្លាក់ ក ដែលឡេីងកម្ដៅខ្លាំងមុនស្រដីសួរនាយដែលសន្លប់ព្រោះតែបង្ហេវកម្លាំងថយចុះខ្លាំងអោយមុខតូចសម្លឹងទៅគេដោយក្ដីបារម្ភហេីយក៏៖
" លោកដេីររួចទេ? ខ្ញុំជូនទៅពេទ្យ " ថេហ្យុង ស្រដីទៅ ជុងហ្គុក អោយព្យាយាមក្រោកឡេីងទាំងល្វេីយយកស្មាតូចដេីម្បីទប់លំនឹងកាលដែលចេញមកខាងក្រៅអោយសន្តិសុខឃេីញបែបនេះក៏ចូលមកជួយគ្រាហ៍កាយនាយធំទៅកាន់ឡានអោយ ថេហ្យុងប្រញាប់រត់ចូលកន្លែងបញ្ជារចង្កូតបេីកទៅមន្ទីពេទ្យ។
ВЫ ЧИТАЕТЕ
វិលត្រឡប់ព្យាបាលបេះដូង
Любовные романыការវិលត្រឡប់សារជាថ្មី ជួបគូស្នេហ៍ចាស់ដែលបានបែកបាក់អស់រយៈពេលជាច្រេីនឆ្នាំ។ ស្រលាញ់គេតែម្ខាងវាមិនមែនជាកំហុស កាលដែលគេប្រងេីយជាមួយក្ដីស្រលាញ់ធំធេងរបស់ខ្លួន នោះទេីបជារឿងដ៏គួរឲ្យខូចចិត្តបំផុត។ ប្រលោមលោកមនុស្សធំ និព...
