ជាច្រេីនថ្ងៃកន្លងផុតទៅមកទល់ពេលនេះក្រុមពេទ្យខ្លះក៏បន្លាស់មកស្នាក់នៅអគារដែលសាងសង់ពីដីឥដ្ឋក្នុងជំរុំទាហានរបស់ជនជាតិក្រិក។ កាលរួចធុរកិច្ចភ្លាម ថេហ្យុង រហ័សដេីរមកតង់កន្លែងធ្វេីការរបស់ ជុងហ្គុក ដេីម្បីបបួលនាយទៅផ្សារដែលនៅរៀងឆ្ងាយពីទីកន្លែងនេះ។" ជុងហ្គុក នៅដែលទេ? " ថេហ្យុង សួរទៅកាន់កូនក្រុមវះកាត់របស់នាយដែលអវត្តមាន។
" ខ្ញុំក៏អត់ដឹងដែល.. សូមទោសផង " នាងកាន់ឯកសារដេីរចេញទៅខាងក្រៅវិញចំណែកមនុស្សតូចឆ្ងែឆ្ងល់ម្នាក់ឯងសឹមតាមរក ជុងហ្គុក បន្ត។សម្លេងយំខ្សឹកខ្សួល ឯ ខាងក្រោយផ្ទាំងថ្មដែលចំពោះមុខជាផ្ទៃសមុទ្រធំល្វឹងល្វើយប្រដូចកន្លែងសម្រាប់ផ្ទុកទឹកភ្នែកនាងក្រមុំដែលឱបទូរស័ព្ទជាប់ទ្រូងស្រែកយំដោយក្ដីឈឺចាប់ក្នុងពេលនេះ ជុងហ្គុក សណ្ដាប់ឮសម្រែកមនុស្សយំភ្លាមដោយមុននេះម្ចាស់សម្លេងបានខលឲ្យគេមករកនៅទីកន្លែងនេះនាយដេីរមកកាន់តែជិតសម្លឹងទៅផែនខ្នងមនុស្សស្រីក្នុងឯកសណ្ឋានដុកទ័រដែលជា ចេសុី អង្គុយផ្ទាល់ដីត្របោមក្បាលជង្គង់យំនៅទីនោះ។
" ដុកទ័រ ចេសុី ? " កាលឃេីញសភាពមនុស្សកំពុងចុះខ្សោយក៏កេីតជាចម្ងល់ឲ្យ ជុងហ្គុក សាកសួរពីសុខទុក្ខរបស់នាងក្រមុំភ្លាម។
" ហ្ហឹក.. ជុងហ្គុក! " ចេសុី ក្រោកឈរទាំងជង្គង់នៅញ័រមិនបាត់ឱនមុខព្យាយាមទប់រាល់តំណក់ទឹកភ្នែកពេលនេះខណៈ ជុងហ្គុក ក៏ដេីរមករកកាន់តែជិតដេីម្បីសាកសួរបន្ត៖
" អ្នកម៉ាក់... ហ្ហឹក! អ្នកម៉ាក់គាត់កាន់តែធ្ងន់ធ្ងរហេីយ ហ្ហឹកៗៗ ថ្ងៃនេះ! ហ្ហឹក.. ថ្ងៃនេះខ្ញុំបិះនឹងបាត់បង់អ្នកម៉ាក់ទៅហេីយ ... " ចេសុី លេីកដៃខ្ទប់មុខយប់ខ្លាំងៗបង្ហាញការភិតភ័យរបស់ខ្លួនមិនបាត់ ជុងហ្គុក ចូលមកជិតម្ដងទៀតមុនលេីកដៃទះអង្អែលលេីស្មានាងតិចៗដេីម្បីលួងលោមគេយល់អារម្មណ៍មួយនេះច្បាស់ព្រោះការបាត់បង់មនុស្សជាទីស្រលាញ់វាពិបាកពិតណាស់សម្រាប់មនុស្សគ្រប់គ្នា។

ВЫ ЧИТАЕТЕ
វិលត្រឡប់ព្យាបាលបេះដូង
Любовные романыការវិលត្រឡប់សារជាថ្មី ជួបគូស្នេហ៍ចាស់ដែលបានបែកបាក់អស់រយៈពេលជាច្រេីនឆ្នាំ។ ស្រលាញ់គេតែម្ខាងវាមិនមែនជាកំហុស កាលដែលគេប្រងេីយជាមួយក្ដីស្រលាញ់ធំធេងរបស់ខ្លួន នោះទេីបជារឿងដ៏គួរឲ្យខូចចិត្តបំផុត។ ប្រលោមលោកមនុស្សធំ និព...