វិលត្រឡប់ព្យាបាលបេះដូង​💉(69)

3.4K 211 9
                                    


ខាង​ក្នុង​បន្ទប់​ទូលំទូលាយ​មាន​ដោយ​បរិក្ខារ​ពេទ្យ​ជុំ​វិញ​ផ្ទុក​នូវ​មនុស្ស​ដែល​សន្លប់​ស្ដូកស្ដឹង​ជា​ច្រេីន​ថ្ងៃ​កន្លងមក​នេះ​ គិត​ចាប់​ពី​ថ្ងៃ​កេីត​មាន​ឧបទ្ទវហេតុ​មក​គឺ​បី​សប្ដាហ៍​ជាង​រួច​មក​ហេីយ​ដែល​ ជុងហ្គុក​ នៅ​បន្ត​សម្រាក​ផ្កាប់​មុខ​ផ្ទាប់​នឹង​គ្រែ​ជំងឺ​រង់​ចាំ​ឲ្យ​របួស​ខ្នង​ដុះ​សាច់​បំពេញ​ឡេីង​វិញ​ជាមួយ​អាការៈ​គ្រាន់​បេី​ជាង​មុនតែ​មិន​ទាន់​ភ្ញាក់​រលឹក​ដឹងខ្លួននៅ​ឡេីយ​។

ជំហាន​ថ្នម​ដំណេីរ​ជេីង​បោះ​ចូល​ខាង​ក្នុង​បន្ទប់​ដែល​វិវេក​ស្ងប់​មាន​តែ​មនុស្សលង់​លក់​​មិន​បង្ក​សម្លេង​អ្វី​បន្តិច​ក្រៅមពី​សូរ​ដង្ហើម​ដក​ប្រក្រតី​នាំឲ្យ​រាង​តូច​មាន​ការ​ព្រួយបារម្ភ​ប៉ផ្ដក់​ក្នុង​ចិត្ត​ជា​ខ្លាំង​ឡេីង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ គេ​ចូល​សំអាត​ដៃ​ជាមួយ​អាកុល​ម្ដង​ទៀត​ព្រោះ​ទេីប​ធ្វេី​ធុរកិច្ច​ប៉ុន្មាន​ម៉ោង​មុន​នេះ​ហេីយ​សឹម​ចូល​ក្បែរ​មនុស្ស​ប្រុស​ជាទី​ស្រលាញ់​ដែល​មិន​និយាយ​រក​ខ្លួន​អស់​រយៈពេល​សែន​យូរ​ហាក់​នឹង​ពិបាក​ក្នុង​ការ​រង់​ចាំ​បន្ត។

"​ មិន​ក្រោក​បែប​នេះ​អូន​ច្បាស់​ជា​មាន​ប្រុស​ថ្មី​មិន​ខាន​..​ បង​មិន​ជឿរ​មែន​ទេ? ចាំ​មេីល​ចុះ​ថា​អូន​នឹង​សេពគប់​ជាមួយ​ប្រុស​ដ៏ទៃ​សាច់​ដុំ​មាំៗ​មាន​កម្លាំង​ជាង​បង​មិន​មែនប្រុសអី​​ខ្ជិលច្រអូស​​គេង​សម្ពឹង​រាប់​ខែ​បែប​នេះ​ឡេីយ​! "​ គេជ្រួញ​ច្រមុះ​បន្ទោស​សឹម​ដាក់​អង្គុយ​ជិត​មនុស្ស​គេង​លក់​ទាំង​ល្វេីយ​ខ្សោះ​កម្លាំង​តែបេី​បង្ហាញ​វា​ឡេីង​មក​ច្បាស់​ជា​បន្ទោស​ខ្លួន​ជាង​នេះ​គ្រាន់​ការ​ងារ​បន្តិច​បន្តួច​មេីល​ថែ​មនុស្សជា​ទី​ស្រលាញ់​ក៏​ធ្វេី​មិន​បាន​។

"​ ថ្ងៃ​នេះ​អូន​ញុំា​បបរ​ច្រេីន​ណាស់​ ហេីយ​មាន​កម្លាំង​ទៀតផង​ ចឹង​កុំ​បារម្ភ​ពីអូន​អី​ឆាប់​រឹងមាំឡេីង​វិញ​នឹង​អាល​បាន​ញុំាអី​ឆ្ងាញ់ៗ​ជាមួយ​គ្នាទៀត​ "​ ថេហ្យុង​ ចាប់​អង្អែល​ដៃ​ដោត​បំពាក់​ទ្រូស​សេរ៉ូម​ចូល​ខាង​ក្នុង​សាពាង្គកាយ​ ទូរស័ព្ទ​រំញ័រ​រោទ៍ដាស់​នាំ​ដៃ​ស្រលូន​ដក​ពី​ហោប៉ៅ​មក​ផ្ទប់​ត្រចៀក​សឹម​ក្រោកចេញ​ពី​គ្រែ​អ្នក​ជំងឺ​បន្តិច​ដេីម្បី​និយាយ​ទៅ​ប្រព័ន្ធ​អ្នក​ម្ខាង​ទៀត។

វិលត្រឡប់​ព្យាបាល​បេះដូង​Où les histoires vivent. Découvrez maintenant