សម្លេងគោះទ្វារបន្ទប់លាន់សូរជារឿយៗនៅតែគ្មាននរណាចេញមកបេីកឲ្យតតែសោះទេីបលោកយាយរហ័សមូលគន្លឹះបេីកចូលខាងក្នុងដោយដៃឯង។ ទ្វារបានបេីកឡេីងធំឃេីញថាចៅប្រុសរបស់គាត់កំពុងគេងដណ្ដប់ភួយជិតខាងលេីគ្រែតែម្នាក់ឯង៖" ល..លោកយាយ? " ថេហ្យុង ពុតជាល្វេីយណាស់ដេីម្បីសំដែងថាគេកំពុងឈឺទាំងកាយក្នុងភួយក្រាស់អាក្រាតគ្មានអ្វីបិទបាំងនៅឡេីយ។
" ចៅថេយ៍? ឈឺមែនទេ? " លោកយាយដាក់អង្គុយជិតលេីកដៃស្ទាបថ្ងាសនាយតូចរហ័សគេចចេញមិនឲ្យបំប៉ះមុនឡេីយ។
" ល..លោកយាយឃេីញ ជុងហ្គុក ទេ? " ថេហ្យុង ធ្វេីជាសួររារាំងការចាប់ស្ទង់ថ្ងាសរបស់ខ្លួន។
" អ៉ាវ.. មុននេះគេមិនបានមកបន្ទប់ទេ? ចឹងគេកំពុងទៅណា? " លោកយាយត្បកសួរបញ្ជាក់វិញមុននេះច្បាស់ណាស់លោកឃេីញថា ជុងហ្គុក បានមកកាន់ផ្លូវនេះ ស្មានតែនៅក្នុងបន្ទប់ជាមួយគ្នាហេីយតេី។" ខិ ខិ លោកយាយខ្ញុំដូចជាមិនសូវស្រួលខ្លួនតតែសោះ ខិខិ លោកយាយអាចធ្វេីស៊ុបមួយចានឲ្យខ្ញុំបានទេ?"
" អឺ.. បានៗ ចឹងយាយទៅរៀបចំស៊ុបឲ្យហេីយចុះថ្នាំ? "
" គ្រាន់តែឈឺបន្តិចញុំាស៊ុបលោកយាយហេីយច្បាស់ជា ជាវិញពុំខាន ហិហិ " ថេហ្យុង សេីចបន្លប់ការភ័យខ្លាចលិចឮសម្លេងពីមនុស្សដែលសម្ងំលាក់ពូនក្រោមគ្រែ ស្នាមញញឹមបេីកឡេីងវែងកាលលោកយាយចេញទៅផុត។" ហ្ហឹស.. បុិសទៅហេីយ " នាយតូចក្រោកអង្គុយយកដៃជូទញេីសមុននឹងហៅឈ្មោះ ជុងហ្គុក ដែលលាក់ពូនក្រោមគ្រែលិចក្បាលចេញបន្តិចក៏រហ័សពន្លឹបចូលខាងក្នុងវិញកាលដែលលោកយាយចូលមករកម្ដងទៀត៖
" យាយមកប្រាប់ថាស្អែកត្រឡប់ទៅសេអ៊ូលវិញទៅ! យេីងមិនចង់រំខានការងារពួកឯងនៅទីនោះ " លោកយាយឈរប្រាប់ពីមាត់ទ្វាររាងតូចទទួលដឹងទាំងផតពោះព្រោះមិនទាន់បាត់ភ័យកាលលោកយាយបង្ហាញខ្លួនមុននេះម្ដងទៀតនៅឡេីយ។
" ប..បាទ? លោកយាយចុះស្នេហាខ្ញុំ? លោកយាយចង់បំបែកមិនបានទេណា៎! លោកយាយហាមបំបែកពួកខ្ញុំ!! " ថេហ្យុង ក្រោកមកប្រឆាំងតវ៉ានឹងមនុស្សចាស់ឲ្យលេីកដៃបំបាំងភ្នែកពីកាយមនុស្សអត់មាយាទអាក្រាតចំពោះមុខលោក។
VOUS LISEZ
វិលត្រឡប់ព្យាបាលបេះដូង
Roman d'amourការវិលត្រឡប់សារជាថ្មី ជួបគូស្នេហ៍ចាស់ដែលបានបែកបាក់អស់រយៈពេលជាច្រេីនឆ្នាំ។ ស្រលាញ់គេតែម្ខាងវាមិនមែនជាកំហុស កាលដែលគេប្រងេីយជាមួយក្ដីស្រលាញ់ធំធេងរបស់ខ្លួន នោះទេីបជារឿងដ៏គួរឲ្យខូចចិត្តបំផុត។ ប្រលោមលោកមនុស្សធំ និព...