វិលត្រឡប់​ព្យាបាល​បេះដូង​💉(32)

5.9K 310 8
                                    


​ ជញ្ជឹង​ទ្រឹង​គិត​រឿងអ្វី​មួយ​បណ្ដាល​ឲ្យ​នាយតូច​ប្រថុច​លប​ទៅ​តុ​ក្បែរ​គ្រែដែល​មាន​ទូរស័ព្ទ​ ជុងហ្គុក​ លេី​នោះ​ គេ​សម្លឹង​ទៅ​ទ្វារ​ដែល​បិទ​ជិត​សន្សឹម​បេីកមេីល​អ្វី​គ្រប់​យ៉ាង​ដែល​មាន​ក្នុង​នោះ​។

"​ ហេតុអ្វី​មិន​ដាក់​លេខ​កូដ​? "​ ថេហ្យុង​ អូស​មេីល​ប្រព័ន្ធ​ការ​ហៅ​ចេញ​ចូល​ដែល​មាន​ក្នុង​នោះ​សុទ្ធ​ជា​លេខ​ដែល​គ្មាន​ឈ្មោះ​សូម្បី​តែ​លេខរបស់​ខ្លួន​។
"​ ឆេីស! "​ គេ​ហួស​ចិត្ត​ព្រោះ​ ជុងហ្គុក​ តែង​តែ​ប្រកាន់​ភ្ជាប់​ចរិក​សោះ​កក្រោះ​គ្មាន​រសនិយម​បែបនេះ​។ ថេហ្យុង​ លិទ្ធ​មាត់​ដៃ​រាវ​ទាំង​ប្រហេីន​រុក​រក​មេីល​គ្រប់​យ៉ាង​សូម្បី​ប្រព័ន្ធ​ Social Media ក៏​គេ​គ្មា​ន​សូម្បី​មួយ​ ព្រះ​ហ្ហេីយ..​ កោត​មាន​មនុស្ស​ដូច​នាយរស់​នៅ​ពិភព​លោក​នេះ​ដែល​ជាក់​ស្ដែងប្រហែល​មាន​តែ​ប្រុស​ចម្កួត​ម្នាក់​ហ្នឹង​ទេ​។

ស្នាម​ញញឹម​បេីក​ឡេីង​ដល់​ទង​ត្រចៀក​ក្រោយ​ឃេីញ​រូប​ខ្លួន​មាន​ក្នុង​ Album ទូរស័ព្ទ​របស់​គេ​ វា​មិន​មាន​ច្រេីន​ព្រោះ​សុទ្ធ​ជា​ឯកសារ​ដែល​ ជុងហ្គុក​ ថត​រក្សាទុក​ចំណោម​រូប​ទាំង​នោះ​គឺ​មាន​រូប​របស់​ខ្លួន​មួយ​សន្លឹក​កាល​នៅ​រៀនវិទ្យាល័យ​។ ថេហ្យុង​ ចាប់ផ្ដេីមមាន​មន្ទិល​គិតទៅថា​រយៈ​ពេល​ដប់​ឆ្នាំ​ជាង​ទៅ​ហេីយ​ហេតុ​អ្វី​ ជុងហ្គុក​ ​នៅរក្សាទុក​រូប​មួយ​សន្លឹកនេះទៀត?

"​ ថេហ្យុង​ សម្លឹង​យូរ​កាន់​តែ​មាន​សន្ទិះ​ក្នុង​ចិត្ត​ ​​រូបភាព​ដែល​នាយ​លួច​ថត​ពេល​ខ្លួន​​គេង​លក់​លេី​ស្មាម្ចាស់​ទូរស័ព្ទ​មួយ​នេះ។ នាយតូច​រហ័ស​ទុក​ទូរស័ព្ទ​ទៅ​កន្លែង​ដេីម​ភ្លាម​ព្រោះ​តែ​ឮ​សម្លេង​ទ្វារ​ដែល​កំពុង​បេីក​ចូល​មក​ពេល​នេះ។

"​ ជុង​..? "​ ថេហ្យុង​ ញ័រ​សម្លេង​​ឡេមឡឺម​ទៅ​កាន់​ ជុងហ្គុក​ ដែល​ពិភាល់​មក​រក​កាយ​វិការ​មនុស្ស​សកម្មភាព​ប្លែកៗ។
"​ អូន​ងូត​ទឹក​ហេីយ​ចុះ​មក​ញុំា​បាយ​ "​ នាយ​ប្រាប់​នាយ​តូច​រួច​ក៏​បិទ​ទ្វារ​ចេញ​ទៅ​វិញ​។

វិលត្រឡប់​ព្យាបាល​បេះដូង​Onde histórias criam vida. Descubra agora