វិលត្រឡប់ព្យាបាលបេះដូង​💉(27)

8.1K 384 11
                                        


ព្រឹក​​ព្រាងវេលា​ដែល​ព្រះ​អាទិត្យ​មិន​ទាន់​នឹង​បេីក​បង្ហាញ​ពន្លឺ​ខ្លាំង​នៅ​ឡេីយ​ទេ​ដំ​ណេីរ​ឲ្យ​ ថេហ្យុង​ ​បេីក​តង់​ចេញ​មកខាង​ក្រៅ​លេីក​ដៃ​ពត់​ពេន​ខ្លួន​តាម​ទម្លាប់​កម្ជិល​របស់​គេ​ខណៈ​ដែល​បំប៉ះ​ភ្នែក​ឃេីញ​​​បុរស​ខាង​មុខ​ភ្លាម​៖

"​ អូហ៍​! មីនឃ្យូ​..​ "​ ថេហ្យុង​ រត់​សម្ដៅ​នាយ​កំលោះ​ដូច​ជា​កំពុងធ្វេី​លំហាត់​ប្រាណ​ឲ្យ​ដឹងថា​គេ​ក៏​មិន​ធម្មតា​ដែល​..ឃេីញ​តែ​ពាក់​ឯកសណ្ឋាន​​ពេទ្យ​ដល់ពេលដោះ​​បំណេីក​ប្រលែង​ល្វែង​លេីបែប​នេះ​ ហីយ៉ា​ មេីល​សាច់​ដុំ​គេ​ចុះ..​ ឡេីង​កំប្លង់ៗឡូយ​អស់​ស្ទះ​តែ​ម្ដង​។

"​ ថេហ្យុង..? "​ មីនឃ្យូ​ បេីក​ស្រដី​ជាមួយ​នាយ​តូច​ដែល​សម្លឹង​និន្ទា​មកកាន់​សាច់​ដុំ​កង់ៗរបស់​នាយ​យ៉ាងស្ងៀម​ស្ងាត់​។

"​ វ៉ាវ..​ ល្អខ្លាំង​ណាស់​ "​ ថេហ្យុង​ យក​ដៃ​ទៅ​គោះ​លេី​ទ្រូង​ហាប់​នាយ​ខាង​មុខ​ដំបូង​រៀង​​ស្ញេីប​ចិត្ត​​ស្រាប់​ឃេីញ​នាយ​តូច​សេីចសប្បាយ​​បែប​នេះ​គេ​ក៏សេីច​រួមជាមួយ​​គ្នា​ជា​ហេតុ​ឲ្យ​​សម្លេង​ក្អាក​ក្អាយ​រំខាន​ស្លឹក​ត្រ​ចៀក​ ជុងហ្គុក​ កំពុង​​បេីក​ចេញ​ពី​តង់​មុន​នេះ​រហ័ស​ងាក​ទៅ​រក​ពួក​គេ​ទាំង​ពីរ​ដែល​ប្រ​លែង​គ្នា​ ឯ​ ថេហ្យុង​ ដៃ​ឲ្យ​រវាម​បំប៉ះ​ទ្រូង​កូន​កំលោះ​គេ​មិន​ឈប់​។

"​ រោគ​ចិត្ត​..​ "​ ពីរ​ម៉ាត់​ចោទ​ប្រកាន់​ឲ្យ​នាយ​តូច​ហេីយ​គេ​ក៏​ដេីរ​គេច​ទៅ​ផ្លូវ​ផ្សេង​មិន​ចង់​ឃេីញ​កាយ​វិការ​មនុស្ស​ស្និត​ស្នាល​បន្ត​ទៀត។

"​ លោក​ប្រហែល​ឧស្សាហ៍​ហាត់​ប្រាណ​ហេីយ​ បាន​ជា​ ...​ "​ ថេហ្យុង​ យក​ដៃ​ទៅ​ស្ទាប​ទ្រូងរឹង​មាំ​ឲ្យ​ចំណី​ភ្នែក​ម្ដង​ហេីយ​ម្ដង​ទៀត​ត្រូវ​ភ្ញាក់​​ក្រោយ​ដៃនរណា​មក​ពី​ណាមិន​ដឹង​​ស្រាប់​តែ​កណ្ដាប់​ខ្នាប់​ប្រអប់​ដៃ​ខ្លួន​ជាប់​មួយ​រំពេច​។

"​ ជុងហ្គុក​..​ "​ ថេហ្យុង​ និយាយ​ទៅ​កាន់​មនុស្ស​ដែលចាប់​ដៃ​គេ​ឲ្យ​ដក​ចេញ​ នាយ​ធំ​មិន​បានសម្លឹង​មក​នាយ​តូច​ឡេីយ​គេ​បែរ​ជា​កំពុង​ផ្ចាញ់ផ្ចាល​ក្រសែរ​ភ្នែក​ជាមួយ​ មីនឃ្យូ​ ទៅ​វិញ​។

វិលត្រឡប់​ព្យាបាល​បេះដូង​Место, где живут истории. Откройте их для себя