ក្រោយ ជូអុីន ផុតដង្ហើមបាត់ ថេហ្យុង ចាប់ផ្ដើមស្រឡាំងកាំងធ្វេីអ្វីមិនទាន់កេីតសូម្បីក្រោកឈរដេីម្បីតាមរកមនុស្សជាទីស្រលាញ់សុខទុក្ខយ៉ាងណា កេីតអ្វីឬអត់? ក៏មិនបាន ក្ដីបារម្ភ ការយំយែកសឹងផុតដង្ហើមម្ដងៗធ្វេីឲ្យជង្គង់ដែលទច់ញ័រដល់ដីព្យាយាមក្រោកឡេីងម្ដងបន្តិច ដៃទប់ជង្គង់សងខាងសណ្ដោងខ្លួនឲ្យក្រោកឡេីងទាំងលំបាកលំបិន។" ជ..ជុង បងកុំកេីតអ្វីឲ្យសោះ អូនច្បាស់ជាស្អប់បងជាងនេះមិនខាន ហុឺ.. ហុឺ ជុងហ្គុក បងនៅទីណា? " ថេហ្យុង រត់ចូលខាងក្នុងទីកេីតហេតុ អណ្ដាតភ្លេីងបន្តឆាបឆេះសន្ធោសន្ធៅមនុស្សជាច្រេីនរត់បែកខ្ញែកប្រសាច ក្រឡេកទៅគ្រូពេទ្យគ្រប់គ្នាមមាញឹកក្នុងការសង្គ្រោះបន្ទាន់ខណៈនេះ។ ថ្ពាល់មានតំណក់ទឹកហូរកាត់មិនអាចរាប់បាន សភាពគេមួហ្មងដូចមនុស្សអស់សង្ឃឹមនឹងការស្វែងរកនូវអ្វីមិនទាន់បង្ហាញខ្លួន។
" ហុឺៗ.. ជុងហ្គុក ហ្ហឹក បងនៅទីណា? អួយ៎.. " កាយតូចរលំលេីកំទិចថ្មដែលបាក់សង្កត់ធ្វេីឲ្យគេកាន់តែខ្សោះកម្លាំងកំហែងក្នុងខ្លួន។
" លោក! លោកឃេីញ ជុងហ្គុក ទេហ្ហឹក.. លោក.. ជួយ អត់ទេលោកជួយស្វែងរក ជុង.. ហ្ហឹកៗៗ " ទាហានដែលកំពុងចលាចលរត់ឆ្វែងឆ្វាត់ទៅមកដេីម្បីពន្លត់អណ្ដាតភ្លេីងពេលនេះគេចវេសពី ថេហ្យុង ដែលសុំជំនួយមិនជួយថែមច្រានកាយតូចឲ្យដួលបន្ថែម។" មានមនុស្សនៅខាងក្នុង! ជួយគេផង ជួយផង! " គ្រូពេទ្យម្នាក់ស្រែកឡេីងភ្លាម ថេហ្យុង រហ័សរត់ចូលមិនខ្វល់ពីអណ្ដាតភ្លេីងដែលឆាបឆេះនៅខាងក្នុងដោយឥតក្រែងខ្លាចរអារ។
" ជុងហ្គុក ហ្ហឹកៗៗ ជុងហ្គុក? " ថេហ្យុង ស្ងាត់មាត់សម្លឹងរាងកាយមនុស្សដែលភ្លេីងកំពុងឆាបឆេះ បេះដូងដែលប៉ផ្ដក់ឈឺត្រូវរាំងស្ទះហាក់មានមនុស្សមកបង្កឲ្យធ្វេីអ្វីលែងចេញ៖
ВЫ ЧИТАЕТЕ
វិលត្រឡប់ព្យាបាលបេះដូង
Любовные романыការវិលត្រឡប់សារជាថ្មី ជួបគូស្នេហ៍ចាស់ដែលបានបែកបាក់អស់រយៈពេលជាច្រេីនឆ្នាំ។ ស្រលាញ់គេតែម្ខាងវាមិនមែនជាកំហុស កាលដែលគេប្រងេីយជាមួយក្ដីស្រលាញ់ធំធេងរបស់ខ្លួន នោះទេីបជារឿងដ៏គួរឲ្យខូចចិត្តបំផុត។ ប្រលោមលោកមនុស្សធំ និព...