ពេលដែលកាបូបខ្លួនហោះមកដល់ដៃវិញ ថេហ្យុង ក៏មិននៅយូមុននឹងលេីកជេីងទៅជាន់ញីបន្ថែមពីលេីស្បែកជេីង ជុងហ្គុក ដែលឈរក្បែរខ្លួន៖
" អត់មាយាទណាស់លោក! " ចោលភ្នែកសម្លក់ផ្ចាញ់ផ្ចាលទៅមកជាមួយនាយហេីយក៏ដេីរគ្រវីគូទធំទៅទ្វាបេីកចេញវិញយ៉ាងលឿន។
គ្រឹប* ទ្វាក៏លាន់សូរសម្លេងបិទវិញមុននឹងឲ្យបុរសដែលឈរធ្វេីមុខមាំមិនបានឈឺកាលដែរ ថេហ្យុង ជាន់ជេីងនាយមួយទំហឹងមុននេះក៏៖
" អ៊ូយ.. ក្មេងឆ្កួត! " កាយធំរត់ទៅអង្គុយលេីសាឡុងដោះស្បែកជេីងអង្អែលប្រអប់ជេីងដោយក្ដីឈឺចាប់គ្រឺតខ្នាញ់នឹងចរិករបស់គេជាខ្លាំង។
" គីម ថេហ្យុង "
" បាទ! សិស្សច្បង " ថេហ្យុង រត់វឹងពេលដែលឮសម្លេងហៅរបស់ក្រុមពេទ្យដេីម្បីចេញទៅទិញរបស់ដែលពួកគេចង់បាន។" ... " ជុងហ្គុក ដែលឈរនិយាយជាមួយដុកទ័រក្បែរនោះក៏ប្រទាក់ភ្នែកសម្លឹងទៅផែនខ្នងរបស់នាយតូចកាន់ជាមួយលុយរត់ចេញទៅក្រៅយ៉ាងលឿន នេះគេនៅតែបន្តចរិកបែបនេះទៀតឬ? មិនត្រឹមតែល្ងង់តែម្យ៉ាងទេតែគេក៏ជាមនុស្សដែលងាយស្រួលធ្វេីបាបបំផុតដែរ។
" ពេទ្យ! " ជុងហ្គុក ហៅពេទ្យមធ្យមប្រុសមកក្បែរខ្លួននាយ ជីវ៉ុន ជាដៃស្ដាំរបស់ពេទ្យចន។
" ឯងមកជាមួយយេីង! " ពេទ្យវ៉ុន ក៏ទៅតាមនាយមកឈរខាងមុខក្រុមពេទ្យដែលប្រេី ថេហ្យុង មុននេះហេីយក៏ស្រដីឡេីង៖
" ចាប់ពីថ្ងៃនេះទៅពេលដែលចាំបាច់ត្រូវទិញអ្វី ពេទ្យវ៉ុន គេនឹងចេញទៅទិញឲ្យអ្នកទាំងអស់គ្នា"
" ដុកទ័រចន? ហេតុអី.. " ជីវ៉ុន សួរដោយចម្ងល់ហេតុអីក៏...
" មិនអីទេ លោកដុកទ័រចន ក៏មាន ថេហ្យុង តែងចេញទៅទិញស្រាប់ហេីយ " ពេទ្យក្នុងចំណោមនោះក៏លេីកហេតុផលឡេីងមកតែវាមិនមែនជាការចង់បានរបស់នាយឡេីយ។
![](https://img.wattpad.com/cover/264917791-288-k310100.jpg)
ВЫ ЧИТАЕТЕ
វិលត្រឡប់ព្យាបាលបេះដូង
Любовные романыការវិលត្រឡប់សារជាថ្មី ជួបគូស្នេហ៍ចាស់ដែលបានបែកបាក់អស់រយៈពេលជាច្រេីនឆ្នាំ។ ស្រលាញ់គេតែម្ខាងវាមិនមែនជាកំហុស កាលដែលគេប្រងេីយជាមួយក្ដីស្រលាញ់ធំធេងរបស់ខ្លួន នោះទេីបជារឿងដ៏គួរឲ្យខូចចិត្តបំផុត។ ប្រលោមលោកមនុស្សធំ និព...