វិលត្រឡប់ព្យាបាលបេះដូង​💉(52)

4.2K 233 3
                                    


​ តាក់​សុី​ក៏​បេីក​បញ្ឈប់​ត្រង់​បរិវេណ​ខាង​មុខ​នៃ​អាផាតមិនត៍​របស់​ ជុងហ្គុក​ កាយតូច​ញ័រ​ទទ្រើត​រហ័ស​រត់​ចូល​ខាង​ក្នុង​ភ្លាម​ ឡេីង​មកដល់​ជណ្ដើរ​យន្ត​នាយ​តូច​គិត​តែ​បង្ហូរ​ទឹក​ភ្នែក​មិន​ចេះ​ស្រាកស្រាន្ត​មុន​យក​ដៃ​ទៅ​ជូត​ញី​ខ្លាំង​ៗ​ទៅ​លេី​ថ្ពាល់​ដ៏​សែន​ស្អប់​ហេតុ​អ្វី​ចេះ​តែបណ្ដោយ​ឲ្យ​ទឹក​ភ្នែក​​បង្ហូរ​បង្ហៀរ​ខ្លាំង​បែប​នេះ​? ទន់​ខ្សោយ​ខ្លាំង​ណាស់​មែន​ទេ? ហេតុ​អ្វី​ធ្វេី​ខ្លួន​លំបាកលំបិន​តែ​ម្នាក់​ឯងគ្មាន​នរណា​ខ្នះខ្នែង​ជាមួយ​ផង​ហ្នឹង​! រាល់ដង​​ជា​សត្វ​លា​ឲ្យ​គេ​កុហកក៏​ជឿរ​ គេ​បញ្ជា​ក្បាល​តាម​ចិត្ត​​ នឹក​ឃេីញ​អស់​សំណេីច​នឹង​ខ្លួន​ឯងដែល​គិត​ចង់​ត្រូវ​រូវ​ជាមួយ​ប្រុស​ម្នាក់​ហ្នឹង​គ្រាន់​រូប​ខ្សែរ​ ក​ ថ្ងៃ​មុន​ដែល​គេ​បង្ហោះ​ចោលប៉ុណ្ណោះ​។

ទឺង*​ សម្លេង​ជណ្ដើរ​យន្ត​បេីក​ឡេីង​ដល់​ជាន់​ដែល​ ថេហ្យុង​ ចុច​ឡេីង​មក​មុន​នេះ​ បោះ​ជំហាន​ជេីង​ដែល​កម្រេីក​ទទាក់​សឹង​មិន​ទៅ​មុខ​ នាយ​តូច​ព្យាយាម​ធ្វេី​ចិត្ត​ឲ្យ​ស្ងប់​ទាំង​កំពុង​ចរន្តសរសៃ​ឈាម​ឡេីង​ខ្ពស់​ គេ​ដេីរ​រហូត​មក​ដល់​ខាង​មុខ​ទ្វារ​លេីក​ដៃ​ជូត​តំណក់​ទឹក​ដែល​មាន​លេី​ថ្ពាល់​ម្ដង​ទៀត​ជាមួយ​កែវ​ភ្នែក​ផ្សារ​ក្រហម​ដូច​បែក​គ្រាប់ឈាម​ខាង​ក្នុង​នោះ​សឹម​យក​ដៃ​មូល​គន្លឹះ​ទ្វារ​បេីក​ចូល​ទៅខាង​ក្នុង​ភ្លាម​៖

"​ ថេយ៍​? "​ ជុង​ហ្គុក​ ភ្ញាក់​ព្រើត​កាល​ដែល​ឃេីញ​វត្តមាន​ ថេហ្យុង​ នៅខាង​មុខ​ខ្លួន​បែប​នេះ..​ អូន​ត្រឡប់​មក​កាន់​ផ្ទះ​របស់​យេីងវិញ​ហេីយ​មែន​ទេ? បងសប្បា...

ថេហ្យុង​ បែរជាបំពាក់​មុខយក្ស​ដាក់​នាយ​ដែលមាន​ត្រឹម​កន្សែង​ពោះ​គោ​ជាប់​ចង្កេះ​ដោយ​ដៃ​​កាន់ជាប់​កញ្ចប់ថ្នាំ​ជាមួយ​ទឹក​មួយ​កែវ​ផង​ដែរ​។ នាយតូច រត់​វឹង​ទៅ​ខាង​ក្នុង​បន្ទប់​គេ​ង​ គេ​កកាយ​ជជុះ​រលាស់​កម្រាល​ពូក​គប់​គ្រវែង​ខ្នេីយ​ពេញ​បន្ទប់​ហាក់​កម្រោល​​ខឹង​អ្វី​មក​ពី​ណា​ដូច្នឹង។

វិលត្រឡប់​ព្យាបាល​បេះដូង​Nơi câu chuyện tồn tại. Hãy khám phá bây giờ