វិលត្រឡប់ព្យាបាលបេះដូង​💉(57)

4.3K 227 6
                                    


ព្រឹក​ព្រាង​វេលា​ដែ​ល​ព្រះ​អាទិត្យ​មិន​ទាន់​រះ​ត្រដែត​ឡេីង​ខ្ពស់​នាំ​ឲ្យ​មនុស្ស​តូច​ចេញ​ពី​ខាង​ក្នុង​តង់​ធ្វេី​លំហាត់​ប្រាណ​តែ​ម្នាក់​ឯង​ដោយ​ឡែក​ ជុងហ្គុក​ គេ​ស្នាក់​នៅ​ទិស​ខាង​ត្បូង​ដេីរ​ដប់​នាទី​ទេីប​ទៅ​ដល់​ទី​នោះ​។

"​ ហ្ហឹម! ស្រួល​ខ្លួន...​ "​ ថេហ្យុង​ ពត់ខ្លួន​ទៅ​មក​សម្រួល​ដល់​សរសៃ​ឈាម​ឲ្យ​រត់​បាន​ស្រួល​ក្នុង​ចិត្ត​ចាប់​ផ្ដេីម​ផុស​នូវ​គំនិត​មួយ​ឡេីង​មក​ភ្លាម​ពី​ល្ងាច​មិញ​កាល​ដែល​សុំ​ ជុងហ្គុក​ រៀប​ការ​ទាំង​ដែល​គ្មាន​ចម្លេីយ​តប​ត​នៅ​ឡេីយ។

"​ ជុង..​ ពួក​យេីង​រៀប​ការ​ជាមួយ​គ្នាទៅ​ "​ គ្រាន់​បញ្ចប់​ប្រយោគ​ជាមួយ​សាច់​ដុំ​ខាង​ក្នុង​ទ្រូង​ដូច​ដាល់​មួុ​យ​ដៃ​ឲ្យ​ខ្ទ័រ​ភ័យ​ទទ័រ​កន្ត្រាក់​ញាប់ៗ​រង់​ចាំ​នូវ​ចម្លេីយ​ចេញ​ពី​បបូរមាត់​របស់​មនុស្ស​ខាង​មុខ​ដែល​គិត​តែ​ពី​សម្លឹង​មុខ​របស់​ខ្លួន​ឥត​រង្វេីល​។ ចុង​ក្រោយ​ ថេហ្យុង​ ទទួល​បាន​ត្រឹម​ស្នាម​ថេីប​ត្រង់​ភ្នែក​ដែល​គេ​បាន​ផ្ដល់​ឲ្យ​ទាំង​ស្ងៀមស្ងាត់ប៉ុណ្ណោះ​។ ​

ខ្ញុំ​ដូច​ជា​ញាប់ញ័រ​ជាមួយ​រឿង​រៀបការ​លឿន​​ពេក​ទេដឹង? តែ​ពួក​យេីង​អាយុ​ក៏​ច្រើន​ណាស់​ហេីយ​..​ មិន​មែនទេ​! សារភាព​តាម​ត្រង់​ចុះការ​រៀប​ការ​មិន​បាន​កត់​​សម្គាល់​ជាមួយ​អាយុ​ តែ​ដោយ​សារ​ចិត្ត​ដែល​មាន​លេីស​លប់​ទៅ​កាន់​គ្នា​ទាម​ទារ​សិទ្ធិ​ជាធំ​ក្នុង​ឆាក​ជីវិត​របស់​បុរស​ដែល​យេីង​ស្រលាញ់​..​ កាល​ដែល​មាន​អារម្មណ៍​ថា​ហួងហែង​ ប្រចណ្ឌ​ ស្រលាញ់​ខ្លាំង​យូរ​ទៅ​ក៏​មាន​អារម្មណ៍​ថា​ខ្លាច​បាត់បង់​ កាន់​តែ​ធ្វេី​ឲ្យ​យេីង​ចង់​បាន​នូវ​ដំណែង​ខ្ពស់​ក្នុង​ចិត្ត​របស់​គេ​ដូច​គ្នា​ ការ​សុំ​រៀប​ការ​ផ្សារភ្ជាប់​សំបុត្រ​អាពាហ៍ពិពាហ៍​ចំណង​ដៃ​គូ​រួម​នឹង​អេតាសុីវិល​ជា​សំខាន់..​ បាន​ហេីយ​ ថេហ្យុង​ ឯង​ឈប់​ស្រម៉ៃ​ខ្ពស់​ទៀត​ទៅ​។

កំពុង​តែ​ភ្លឹក​គិត​ជាមួយ​នឹង​បញ្ហា​ក្នុង​ចិត្ត​ស្រាប់​តែ​មាន​មនុស្ស​មក​កាត់​ផ្ដាច់​ចង្វាក់​ភ្លាម​ ឲ្យ​ម្ចាស់​កាយ​ចំលៀវ​ក្រឡេក​ភ្នែក​ទៅ​កាន់​បុរស​បី​នាក់​ដែល​ជាទាហាន​នៅ​ទី​នេះ​សាច់​ដុំ​ហាប់​មាំ​ដូច​គេ​ញាត់​មាន​អី​ពួក​គេ​ក៏​រួសរាយ​គួរ​ឲ្យ​ចង់​រាប់​អាន​ជាមួយ​ដូច​គ្នា​។

វិលត្រឡប់​ព្យាបាល​បេះដូង​Hikayelerin yaşadığı yer. Şimdi keşfedin