វិលត្រឡប់ព្យាបាលបេះដូង​💉(43)

4.3K 249 8
                                    


​ពីរ​សប្តាហ៍​ក្រោយ​ ថេហ្យុង​ បាន​មកលេង​ ​ដេហ្គូ​ ជាស្រុក​កំណេីត​របស់​ខ្លួនដោយ​មាន​ ជុងហ្គុក​ អ្នក​ស្ម័គ្រចិត្ត​បេីក​ឡាន​ជូន​មកដល់​។

"​ លោក​យាយ​ ហិហិ​ "​ ថេហ្យុង​ បេីក​ទ្វារ​ឡាន​រត់​ចេញ​មក​កាន់​នារី​ចំណាស់​ដែល​អង្គុយ​លេី​គ្រែ​សម្លឹង​មនុស្ស​ប្លែក​មុខ​ហាក់​មិន​យល់​។

"​ លោកយាយ..​ ខ្ញុំ​នឹក​លោក​យាយ​ណាស់! "​ ថេហ្យុង​ ឈោង​បម្រុង​ចូល​ឱប​ទ្រូង​អ្នកជាទី​ស្រលាញ់​ ជុងហ្គុក​ ក៏​ដេីរ​តាម​សម្រួល​មក​តាម​ក្រោយ។
"​ ឯង​ជា​នរណា​? "​ នារី​ចំណាស់​ទាញ​ឈេី​ច្រត់​លេីក​ចង្អុល​មុខ​អ្នក​ជាចៅ​ពេប​មាត់​កណ្ដក់​ចិត្ត​ជាមួយ​លោក​យាយ​ដែល​វង្វេង​លែង​ស្គាល់ខ្លួន​​បែប​នេះ​។
"​ លោកយាយ! ខ្ញុំ​ ថេយ៍​ៗ​ ណា៎​ ហីយ៉ា​លោកយាយ​ហេតុ​អ្វី​មិន​ចាំ​ខ្ញុំ​បែប​នេះ​? "​ នាយ​តូច​ត្អូញត្អែរ​និយាយ​ដោយ​ការ​ខក​ចិត្ត​ខំ​នឹក​រត់​មក​ឱប​ទៅ​ហេីយ​បែរ​ជា​បដិសេធ​ខ្លួន​បែប​នេះ​។

"​ យេីង​មិន​ស្គាល់​ឯងទេ!​ នេះ​កូន​ចៅ​នរណាទេ..មាឌ​ធំ​មិន​មែន​ ថេយ៍​ៗ​ ចៅ​ប្រុស​យេីង​ឡេីយ​! "​
"​ លោក​យាយ​វង្វេង​គិត​ថា​ខ្ញុំ​អាយុ​ប្រាំ​ឆ្នាំ​ទៀត​ហេីយ​ឬ? ហុហុ​ លោក​យាយ​ហា៎​ ថេយ៍​ៗ​ ទេតេី! អ៊ូយ..​ "​ កាយ​វិការ​ម្ញ៉ិកម្ញ៉ក់​ចូល​ទៅ​ឱប​មិន​ទាន់​សុី​មួយ​ដង​ឈេី​ច្រត់​ជា​អំណោយ​បាត់​ទៅ​ហេីយ។

"​ ជី​តា​ខ្ញុំ​មាន​ផ្ទះ​ឯស្រែ​ អុី​យ៉ា​ អុឺយ៉ា​អូ​ ! នៅ​ឯ​ស្រែ​គាត់​ចិញ្ចឹម​ជ្រូក​ អុីយ៉ា​ អុី​យ៉ា​អូហ៍​! ...​ អ៊ូកៗ​ អ៊ូកៗៗៗ​ "​ ថេហ្យុង​ ច្រៀង​ផង​កាយ​វិការ​ត្រាប់​តាម​សត្វ​ជ្រូក​ដេីម្បី​ឲ្យ​លោក​យាយ​នឹក​ឃេីញកាល​ពី​តូច​គេ​តែង​តែ​ច្រៀងហេីយ​រាំ​បែប​នេះ​ជាមួយ។

"​ ចៅ​ ថេយ៍​ ហាហា​ មក​នេះ​មក​យាយ​និត្យ​ថ្ពាល់​មួយ​ចៅ​សម្លាញ់! "​ អស់​ពី​អង្គុយ​មេីល​រាង​ចំលៀវ​រាំ​កាច់​ចង្កេះ​កាយ​វិការ​គួរ​ឲ្យ​ស្រឡាញ់​ហេីយ​នោះ​លោក​ក៏​ចាំ​ចៅ​សំណព្វចិត្ត​វិញ​។ ឱប​ដោយ​ក្ដី​នឹក​រលឹក​​ ថេហ្យុង​ បញ្ចេញស្នាម​ញញឹម​សឹង​រីក​បបូរ​មាត់​កាល​សម្ងំ​ទ្រូង​លោក​យាយ​បែប​នេះ​កក់​ក្ដៅ​បំផុត​ខ្លាំង​ណាស់។

វិលត្រឡប់​ព្យាបាល​បេះដូង​Où les histoires vivent. Découvrez maintenant