វិលត្រឡប់​ព្យាបាល​បេះដូង💉​(28)

5.9K 320 5
                                    


​ ផ្ទៃ​មេឃ​ងងឹត​បាំង​បិទ​ដោយ​ពពក​ខ្មៅ​ផ្គរលាន់​រន្ទះ​បាច់​ឆ្វែងឆ្វាត់​លេី​អាកាស​រួច​ក៏​ចាប់​ផ្ដេីមបង្អុរ​ភ្លៀង​ចុះ​មក​ធ្វេី​ឲ្យ​សភាព​ផ្លូវ​សេីម​ជោគ​ជាំ​ទី​ក្រុង​ទាំង​មូល​ចាប់​ផ្ដេីម​រងារ​ញាក់​ដល់​មនុស្ស​នឹង​សត្វ​រូត​រះ​ចូល​ក្នុង​ផ្ទះ​ ទ្រនំ​ របស់​ពួក​គេ​រៀង​ខ្លួន​។

"​ ហ្ហឹកៗ​ អ្នក​ម៉ាក់​កុំ​ទៅ​អី​...​ "​ ក្មេង​ប្រុសវ័យ​ប្រមាណ​ដប់​ឆ្នាំ​រត់​មក​តាម​នារី​ដែល​អូស​វ៉ាលីស៍​កាត់​ភ្លៀង​កំពុង​ធ្លាក់​ជាមួយ​តំ​ណក់​ទឹក​ធំៗ​បិទ​បាំង​សឹង​តែ​មេីល​អ្វី​លែង​ឃេីញ​តែ​នាង​នៅ​តែ​ព្យា​យាម​ចាក​ចេញ​ទាំង​ទឹក​ភ្នែក​ជោគ​ជាំ​លេី​ថ្ពាល់​ដោយ​ក្ដី​ឈឺ​ចាប់​តែ​បេី​បន្ត​រស់​នៅ​គ្មា​ន​សុភមង្គល​ដដែល​មាន​តែ​ការ​ចាក​ចេញ​ប៉ុណ្ណោះ​ទេីប​អាច​ឲ្យ​មនុស្ស​គ្រប់​គ្នា​សប្បាយ​ចិត្ត​ពេល​គ្មាន​វត្តមាន​ខ្លួន​បែប​នេះ។

"​ អ្នក​ម៉ាក់​ ហ្ហឹកៗ​ សូម​អង្វរ​កុំ​ចេញ​ពី​ផ្ទះ​អី​ "​ គេ​នៅ​តែ​លូន​តួ​អូស​ទាញ​នារី​ដែល​ឆ្ពោះ​ទៅ​មុខ​នៅកណ្ដាល​​ផ្លូវ​ស្ងាត់​។

"​ កូន​ត្រឡប់​ទៅ​វិញ​ទៅ! កូន​ត្រូវ​រស់​នៅ​ជាមួយ​លោក​ប៉ា​ "​ នាង​បែរ​មក​និយាយ​ជាមួយកូន​ប្រុស​ជាទី​ស្រលាញ់​បង្ខំ​ចិត្ត​បែក​ទាំង​មិន​ចង់​។

"​ ហ្ហឹកៗ​ អត់ទេ! អ្នក​ម៉ាក់​ត្រូវ​គ្នា​ជាមួយ​ប៉ា​វិញ​ទៅ​ណា​ ពួក​យេីង​រស់នៅ​ជាមួយ​គ្នា​បន្ត​ ហ្ហឹកៗ​ "​ គេ​នៅ​តែ​ចចេស​ទទូច​សុំ​អង្វរ​ចិត្ត​ពី​ការ​ចាក​ចេញ​របស់​នាង​។

"​ ជុងហ្គុក​! ស្ដាប់​ម៉ាក់​ឮ​ទេ? កូន​ត្រូវ​តែ​រស់​នៅ​ជាមួយ​លោក​ប៉ា​ខំ​រៀន​ឲ្យ​ក្លាយ​ជា​ដុកទ័រ​ដ៏​ពូកែ​ម្នាក់​ ហ្ហឹកៗ​ កូន​ត្រូវ​តែ​ស្ដាប់​ម៉ាក់​ដេីម្បី​ម៉ាក់​កូន​ត្រូវ​តែ​នៅ​ជាមួយ​លោក​ប៉ា​! "​ នាង​ប្រភេីច​ទាញ​ដៃ​អ្នក​ជា​កូន​ទៅ​មក​រហូត​របេះ​ចេញ​ពី​គ្នា​ក៏​រហ័ស​ទាញ​វ៉ាលីស៍​លេី​ផ្លូវ​ចាក​ចេញ​របស់​នាង​បន្ត​។

"​ ហ្ហឹក​ៗ​ អត់​ទេ​កូន​មិន​ឲ្យអ្នក​​ម៉ាក់​ចាក​ចេញ​! "​ ជុងហ្គុក​ គេ​រត់​ទៅ​ទាញ​ដៃ​នាង​ម្ដង​ទៀតស្រាប់​តែភ្លេីង​​ធំ​ភ្លឺឆ្វាច​​សឹង​តែ​ខ្វាក់​គ្រាប់ភ្នែក​កំពុង​បេីក​សម្ដៅ​មក​រក​ពួក​គេ​ទាំង​ពីរ​យ៉ាង​លឿន​ទេីប​នាង​រហ័ស​ច្រាន​កូន​តូច​របស់​ខ្លួន​ខ្ទាត​ទៅ​ចិញ្ចេីម​ថ្នាល់ភ្លាម​៖

វិលត្រឡប់​ព្យាបាល​បេះដូង​Opowieści tętniące życiem. Odkryj je teraz