វិលត្រឡប់​ព្យាបាល​បេះដូង​💉(23)

6.4K 370 6
                                        


​ ​ក្រុម​ពេទ្យ​ជិត​សាមសិប​នាក់​ធ្វេី​ដំណេីរ​ដោយ​ទូក​ធំ​ឆ្ពោះ​ទៅ​កាន់​កោះ​ដែល​កំពុង​មាន​មនុស្ស​រង​របួស​ជាច្រេីន​ដោយ​សារ​ព្យុះ​ដ៏​កាច​សាហាវ​តាំង​ពី​យប់​មក​ប្រេី​ប្រាស់​រយៈ​ពេល​សឹងពីរ​ម៉ោង​ទេីប​បេីក​មក​ដល់​ឲ្យ​ក្រុម​ពេទ្យ​ទាំង​អស់​រូតរះ​ចុះ​ទៅ​រក​មនុស្ស​ដែល​រង​គ្រោះថ្នាក់​រង​ចាំ​សភាព​ទាំង​លំបាក​លំបិន​ខ្លះ​ណា​កំពុង​ស្ទួច​យក​គំនរ​ថ្ម​ដែល​បាក់​សង្កត់​ចេញ​ព្រោះ​កំពុង​មាន​មនុស្ស​ដង្ហោយ​ហៅ​សុំ​ជំនួយ​ជា​បន្ទាន់​ក្នុង​នោះ។

ក្រុម​ពេទ្យ​ទាំង​អស់​សម្លឹង​ទៅ​អគារ​ដែល​បាក់​ពោរពាសកេីត​មាន​ចិត្ត​ស្រណោះ​អាណិត​ទៅ​កាន់ទេីប​ពេទ្យ​គ្រប់​គ្នា​រហ័ស​រត់​ចូល​ដោយ​ដៃ​មាន​ប្រអប់​ថ្នាំពេទ្យ​រាង​ខ្លួន​ទៅ​ដាក់​ក្បែរ​អ្នក​ដែល​ត្រូវ​របួស​ខ្លះ​ណា​ក៏​បាក់ជេីង​ប្រះ​ស្រាំ​ឆ្អឹង​យ៉ាង​រណ្ដំ​ទេីប​ក្រុម​វះ​កាត់​បែង​ចែក​គ្នាប្រញាប់​រៀប​ចំ​ទី​កន្លែង​ទុក​សម្រាប់​វះកាត់​បេីក​ជា​តង់​ធំៗ​ធ្វេី​ជា​ដំបូល​នៅ​លេី​កោះ​មួយ​នេះ។

"​ ពុទ្ធោ​ហ្ហេីយ...​ "​ ថេហ្យុង​ រត់លឿន​កាន់​ប្រអប់​ទៅ​រៀប​ចំព្យាបាល​​កម្រិត​ស្រាល​រុំ​ហេីយ​លាង​របួស​អោយ​អ្នក​ដែល​ត្រូវ​របួស​​ខណ:​ដែល​កែវ​ភ្នែក​បារម្ភ​ពី​ចម្ងាយ​បាញ់មក​កាន់​នាយ​តូច​ដែល​ពុះពារ​តាំង​កណ្ដាលហាលថ្ងៃបែប​នេះ​ដេីម្បី​អ្នក​ជម្ងឺ។

"​ លោក​ដុកទ័រចន​..​ កន្លែង​រួច​រាល់​ហេីយ​ ចាស៎​ "​ ជំនួយ​ការរបស់​ ជុងហ្គុក​ ក៏​ចូល​មក​ហៅ​កាត់​ផ្ដាច់​ខ្សែរ​ភ្នែក​ដែល​សម្លឹង​ទៅ​កាន់​ ថេហ្យុង​ មុន​នេះ​វិញ​រូតរះ​ចូល​ខាង​ក្នុង​ដេីម្បី​វះកាត់​តឆ្អឹង​អោយ​ជន​រង​គ្រោះ។

"​ ថេហ្យុង​! មក​ខាង​នេះ! "​ សម្រែក​ហៅ​ដាស់​នាយ​តូច​ដែល​វឹកវរ​ជាមួយ​ការ​ដេរ​របួស​ឆៅ​ទៅ​កាន់​អ្នក​រង​គ្រោះ​ពេល​នេះ​រហ័ស​ធ្វេី​វា​ឲ្យហេីយ​រួច​រាល់​ស្អាត​បាត​បន្ត​ទៅ​ព្យា​បាលអ្នក​ដែល​រង​របួស​បន្ត​។

"​ បាទ​! សូមចាំ​បន្តិច! "​ ថេហ្យុង​ កាត់​ផ្ដាច់​ខ្សែរ​អំបោះ​ហេីយ​ក៏​ពឹង​ឲ្យ​ពេទ្យ​ប្រុស​ដែល​រត់​កាត់មុន​នេះ​ជួយ​គ្រាហ៍កាយ​អ្នក​ដែល​របួស​ទៅ​កន្លែង​ម្លប់​ស្ទុះ​ទៅ​មេីល​អ្នកជំងឺ​​របួស​បន្ត​។

វិលត្រឡប់​ព្យាបាល​បេះដូង​Where stories live. Discover now