វិល​ត្រលប់​ព្យាបាល​បេះដូង​💉(22)

6.3K 307 1
                                        


​ មួយ​ថ្ងៃ​ពេញដែលមនុស្ស​ពីរ​នាក់​ស្ងាត់​មិន​លិច​ឮសម្ដីទៅកាន់គ្នាព្រោះ​តែ​រឿង​អាម៉ាស់​កាល​ពី​ព្រឹកមិញ​ហាក់​ដូច​ជា​កំពុង​តែ​រអៀស​ក្នុង​ចិត្តរាងខ្លួនមិន​ហ៊ាន​សូម្បី​ល្អៀងសម្លឹង​មុខ​គ្នា​ចំឡេីយ។ លុះមក​ដល់​ម៉ោង​ដែល​ត្រូវ​សម្រាកពី​ការ​ងារ​​នឹង​ត្រឡប់​ទៅ​កាន់​ផ្ទះ​វិញ​នាយប់​អធ្រាត្រដំណេីរ​ឲ្យ​​កាយ​តូច​រង់ចាំ​ខាងក្នុងជណ្ដើរ​យន្ត​​តែ​ម្នាក់​ឯង​ នាំឲ្យយក​ធ្មេញ​កាត់ក្រចក​ដៃ​ទាំង​តប់​ប្រមល់​ក្នុង​អារម្មណ៍​៖

"​ ហេតុ​អ្វី​ចាំបាច់​គេច​​មុខពីនាយ? ហ្ហឹម..​ មែន​ហេីយ​ខ្លាច​អ្វី​ទៅព្រះ​ហ៊េីយគ្រាន់​តែចាប់..​ ចាប់​ ណ្ហេីយ​ចុះ!​ ធ្វេី​ធម្មតាៗ​គ្មាន​បញ្ហា​ ហាហា​ "​ ថេហ្យុង​ សេីច​ឮៗ​តែ​ម្នាក់​ឯង​ទាំង​បង្ខំ​។ មែនហេីយ​ពេញមួយ​ថ្ងៃ​នេះ​ដែលបណ្ដោយ​​ខ្លួនសែន​នឿយ​នឹង​ការ​ដែល​តាម​គេច​ពី​ ជុងហ្គុក​ វាហត់​ជាជាង​ការ​ដែលត្រូវ​ធ្វេី​ការ​ទៅ​ទៀត​។

"​ អូហ៍​ មេឃភ្លៀង? "​ ថេហ្យុង​ ឈរ​សម្លឹង​ទៅ​តំណក់ទឹក​ដែល​បង្ហូរ​មក​ឥត​ឈប់​ខាង​ក្រៅទន្ទឹម​គ្នា​នឹង​ ជុងហ្គុក​ ដេីរ​ចូល​មក​ក្បែរ​ល្មម​នាយ​ធំ​ស្ងៀម​ស្ងាត់​សម្លឹង​ទៅ​ខាង​ក្រៅមន្ទីពេទ្យឲ្យហេតុ​ ថេហ្យុង​ ឃេីញ​ភ្លាម​ក៏​រហ័ស​ទាញ​ឆត្រ​​ដែល​មាន​ក្បែរ​នោះ​ខណ:​ដែល​ដៃ​តូច​លូកចូលទៅកាន់​ទាញ​ ជុងហ្គុក​ មក​ក្បែរ​បង្ខំឲ្យ​នាយ​ធំ​ទៅ​ខាង​ក្រៅ​ជាមួយ​គ្នា​។

"​ ចង់ធ្វេីស្អី? "​ ជុងហ្គុក​ ដាក់​សំណួរ​ទៅ​កាន់​ ថេហ្យុង​ ដែល​បេីក​ឆត្រ​ភ្លាម​ពេល​បេីក​បាន​រួច​នាយ​តូច​រហ័ស​ងាក​មក​បង្ហាញ​ស្នាម​ញញឹម​មកកាន់ឲ្យ ជុងហ្គុក​ ​ចូល​មកជ្រក​​ក្រោម​ឆត្រ​​ជាមួយគ្នា​ដោយ​ការ​អូស​ទាញ​​ដេីរ​លេីផ្លូវ​សេីម​​ក្រោម​ផ្ទៃមេឃ​កកដោយ​ពពកខ្មៅ​បិទបាំងជិត​បង្ហូរ​​ភ្លៀង​ធ្លាក់​រេរង់​តាម​ខ្យល់​ត្រជាក់​ធ្វេីឲ្យពិភព​លោក​មួយ​នេះ​ចាប់​ផ្ដេីម​រងារ​។

"​ ភ្លៀង​បែប​នេះ​គួរតែ...​ "​ មុខ​ស្អាត​ងេីយ​​ទៅកាន់​បុរស​ដែល​នៅ​ក្នុង​ឆត្រ​​ជាមួយ​ សម្លឹងមក​ដោយ​ចង​ចិញ្ចេីម​ចូលគ្នា​ទឹក​មុខ​គួរ​អោយ​ខ្លាច​បែប​នេះ​ តែ​វា​មិនជា​បញ្ហា​សម្រាប់​នាយ​តូច​ត្រូវ​ព្រឺព្រួច​ខ្លាច​ជាមួយ​ឡេីយ​បន្ថែម​ឡេីង​ស្នាម​ញញឹម​ដូច​ជា​កំពុង​ឌឺដង​មក​កាន់​នាយ​ធំពេលហ្នឹង​។ ថេហ្យុង​ កៀក​ដៃកំលោះ​សង្ហាជាប់​ប្រកៀកប្រកើយ​ដងខ្លួន​គ្នាទៅមក​ ដេីរ​កាត់​ភ្លៀង​ទាំង​ពី​រនាក់​ហាក់​ដូច​ជា​កំពុង​សាងភាព​ផ្អែម​ល្ហែម​ជាមួយ​គ្នា​អញ្ចឹង​តែ​ ជុងហ្គុក​ បែរជាឆ្ងែឆ្ងល់ជាមួយកាយ​វិការ​នាយ​តូច​មិន​បាត់​​ចេះ​តែបង្ខំ​បោះ​ជំហាន​មក​តាម​ការ​អូស​ទាញ​របស់​គេ​ប៉ុណ្ណោះ​។

វិលត្រឡប់​ព្យាបាល​បេះដូង​Место, где живут истории. Откройте их для себя