វិលត្រឡប់​ព្យាបាល​បេះដូង​💉(05)

6.1K 389 3
                                    

  កាយវិការរបស់មនុស្សពីរនាក់ខាងមុខខ្លួនបណ្ដាល​ឲ្យ​ក្នុងចិត្តដុកទ័រសង្ហាម្នាក់​នេះ​រង្គោះរង្គើ​ដោយខឹងសម្បារជាខ្លាំងទេីបទាញកែវស្រាឡេីងមកអុកពីខាងលេីតុមួយទំហឹងទាំងមិនដឹងខ្លួន។ សម្លេងអុកកែវសឹងតែប្រះបែក​បង្ក​ជា​សម្លេងដាស់អ្នកដែលរួមតុក្រឡេកមេីលកាយវិការ​ ជុងហ្គុក​ ពេលនេះរួមទាំង​ ថេហ្យុង​ ផងដែល។

"​ សិស្សច្បង? "​ ថេហ្យុង​ សេីចទាំងមិនសមមុននឹងទាញដៃរបស់ដុកទ័រ​ ផាក​ ចេញពីស្មា​បង្ខិតកៅអីចេញបន្តិចព្រោះមានអារម្មណ៍មិនល្អ។

"​ អៅ! តោះបន្តទៀតទៅ​ឯណាកែវ? មោះៗបញ្ជល់កែវមួយមក​ "​ ពេទ្យប្រុសម្នាក់លេីកកែវក្រោកឡេីងមក​បន្លប់បរិយាកាស​មិនល្អមុននេះចោលអស់។

"​ ចឹង..​ ខ្ញុំសុំទៅបន្ទប់ទឹកមួយភ្លែត​ "​ ថេហ្យុង​ ស្រដីឡេីងសឹមក្រោកទៅកន្លែងដែលខ្លួនចង់ទៅទុក​ឲ្យ​ ជុងហ្គុក​ ដែលអង្គុយសម្លឹងមេីលដំណេីរ​កាយតូចដោយស្ងប់ស្ងាត់ម្នាក់ឯង។

"​ ហុឹម..​ តេីពេលណាបានទៅផ្ទះវិញទេនៀក! ធុញដល់ហៃ​ "​ សម្លេង​រអ៊ូ​ងូវៗតែឯងខាងមុខ​កញ្ចក់ដោយធុញទ្រាន់ពិសេសពេលដែលដុកទ័រផាក​ មកប៉ះកាយខ្លួនមុននេះគួរ​ឲ្យ​ស្អប់​គួរ​ រអេីមណាស់ទេីបយកក្រដាសមកជូតស្នាមកខ្វក់​មុននេះចោល​អស់!

ជុងហ្គុក​ រង់ចាំមេីលវត្តមានរាងតូចយូរទៅកាន់តែយូរទៅទេីបនាយសុំជ្រែកខ្លួនទៅបន្ទប់ទឹកដែលពេលមកដល់ក៏ឃេីញថាគ្មាននណាម្នាក់នៅខាងក្នុងនេះឡេីយតេី​ ថេហ្យុង​ គេចេញទៅណាបាត់ហេីយ? ជុងហ្គុក​ រកគ្រប់បន្ទប់មិនឃេីញក៏ដេីរមកកន្លែងផឹកមុននេះវិញក្រឡែកទៅក៏ឃេីញថា​កាបូបនាយតូចនៅកន្លែងអង្គុយដដែលតែថាម្ចាស់វាកំពុងបាត់ចេញទៅណា? ហេីយចុះ ដុកទ័រផា​ក​ បាត់ទៅជាមួយគ្នាបែបនេះឬ?

"​ ដុកទ័រចន​?​ ចង់ទៅណា? "​ ស៊ូជីន​ ចោទសួរទៅកាន់នាយដែលរត់ចេញ​ស្លេវមិនងាកក្រោយសម្ដៅទៅខាងក្រៅហាងបាត់។

"​ គីម​ ថេហ្យុង​! "​ ជុងហ្គុក​ ស្រែកហៅឈ្មោះនាយតូចដោយការព្រួយបារម្ភទៅកាន់​ នាយរត់តាមរកមេីលគ្រប់ច្រកតែមិនឃេីញតតែសោះ។

វិលត្រឡប់​ព្យាបាល​បេះដូង​जहाँ कहानियाँ रहती हैं। अभी खोजें