វិលត្រឡប់ព្យាបាលបេះដូង​💉(26)

6.8K 317 4
                                    


​ ថេហ្យុង​ អង្គុយ​ទាញ​ស្មារតី​ឡេីង​វិញ​ ហ្ហឹម.. តាំង​បំណង​គិត​​ចង់​ធ្វេី​ជា​របស់​គេ​យ៉ាង​ម៉េច? វា​ដូច​ជា​កំប្លែង​ពេកហេីយមនុស្ស​ដូច​ ចន​ ជុងហ្គុក​ ឯណា​.. រសនិយម​អន់​ៗដូច​ជា​ខ្លួន​ឯងនោះ? វា​មិន​សាក​សម​សម្រាប់​គេ​ជ្រាប​ដឹង​ស្រាប់​ហេីយ​។

"​ កំពុង​ធ្វេី​អីហ្នឹង​ ? "​ មីន​ឃ្យូ​ ចូល​មក​ដាក់​អង្គុយ​ក្បែរ​នាយ​តូច​ហាក់​កំពុង​ភ្លេច​ភ្លាំង​មិន​ដឹង​ពី​វត្តមាន​ខ្លួន​បន្តិច​សោះ។

"​ គឺ​ គ្មាន​អី​ទេ​..​គិត​ថា​នឹង​សម្រាក​ខួរ​ក្បាល​បន្តិច​ "​ ថេហ្យុង​ ស្រដី​តប​ទៅ​កាន់​នាយ​កំពុង​ផ្ចង់​សម្លឹង​មក​កាន់​ពេល​នេះ​មុនបេីក​ស្រដី​ឡេីង​៖

"​ ឯង​ស្អាត​ខ្លាំង​ណាស់​! រូប​រាង​ជាមួយ​ទម្រង់​មុខ​បែប​នេះ​មិន​សាក​សម​ជា​មនុស្ស​ប្រុស​ឡេីយ​ "​ មីន​ឃ្យូ​ លេី​កសរសេីរ​ឲ្យ​នាយតូច​ដក​មុ​ខ​ចេញ​ពី​អេក្រង់​ទូរស័ព្ទ​ប្រេីប្រាស់កែវ​ភ្នែក​ថ្លា​សម្លឹង​ចំ​គេ​វិញ​៖

"​ ពាក្យ​នេះ​ខ្ញុំ​ឮ​មក​ច្រេីន​ហេីយ​ មិន​បាច់​និយាយ​ដេីម្បី​ចង់​ឲ្យ​ខ្ញុំ​រំភេីប​ ព្រោះ​ស្ដាប់​យូរ​មាន​អារម្មណ៍​ថាផ្អាប់ទុក​ជម្រេញ​ខ្លួន​ឯង​ណាស់​ ឆេីស..​ "​ នាយ​តូច​បែរ​ចេញ​វិញ​តែ​ទទឹង​ទាស់​ជាមួយ​ស្រមោល​មនុស្ស​ដែល​ចូល​មក​រក​ខ្លួន​ទេីប​រហ័ស​ក្រោក​ឡេីង​ដេីម្បី​ចាក​ចេញ​ដឹង​ស្រាប់​ហេីយ​មនុស្ស​ដែល​កំពុង​ចូល​មក​រក​នោះ​គឺ​ជា​នរ​ណា​នោះ។

"​ និយាយ​គ្នា​សិន​! "​ ជុងហ្គុក​ ចាប់​ដៃ​តូច​សង្វាត​គេច​ចេញ​ពី​ការ​ចាប់​ទាញ​ទូរស័ព្ទ​មក​កាន់វិញ​ជំនួស​វិញដោយ​មិន​ភ្លេច​ចោល​ភ្នែក​សម្លឹង​សម្លក់​ទៅ​កាន់មនុស្ស​អាត្មានិយម​ម្នាក់​នេះ​ឡេីយ​៖

"​ តែ​ខ្ញុំ​គ្មាន​អ្វី​និយាយ! "​ នាយ​តូច​កម្រោល​ចេញ​ទៅ​បាត់​ដំណេីរ​នឹង​ មីន​ឃ្យូ​ ក្រោកមក​ប្រឈម​នាយ​ធំ​ផង​ដែរ៖

"​ នេះ​លោក​កំពុង​វៃ​ក្បាល​អង្អែល​ខ្នង​ទៀត​ហេីយ​មែនទេ​? មេីល​ទៅ​ចរិក​លោក​នៅ​តែ​ដដែល​ "​ មីន​ ឃ្យូ​ ស្រដី​ទាំង​ស្នាម​ញញឹម​ផ្ដន្ទា​ទៅ​កាន់​ ជុងហ្គុក​។

វិលត្រឡប់​ព្យាបាល​បេះដូង​Donde viven las historias. Descúbrelo ahora