កាយសម្បទាមាំមួនផ្សារភ្ជាប់នឹងប្រវែងជេីងវែងកម្ពស់មួយម៉ែត្រប៉ែតសិបបោះជំហានចូលខាងក្នុងហាងពេជ្រមួយកន្លែងដែលមានក្នុងផ្សារទំនេីបធំមួយនេះ។
" ខ្ញុំសុំមេីលចិញ្ចៀនពេជ្រសម្រាប់គូស្នេហ៍បន្តិចបានទេ? គឺសុំបែបសាមញ្ញតែស្រស់ស្អាត " ជុងហ្គុក ប្រាប់ដល់បុគ្គលិកស្រីញញឹមរាក់ទាក់មុនលេីកបង្ហាញចិញ្ចៀនបួន ប្រាំម៉ូដដាក់ខាងមុខមនុស្សប្រុសដែលមុឺងម៉ាត់ធ្វេីការពិចារណាជ្រើសរើសម៉ូដដែលនាយពេញចិត្ត។
ក្រឡេកមកមេីលកាយតូចបានកម្ពស់មួយម៉ែត្រជិតសិបប្រាំ រាងចំលៀវចង្កេះមួយក្ដាប់សក់ខ្មៅក្រឹបរលាស់បំបាំងថ្ងាសពីមួយថ្ងៃទៅមួយថ្ងៃគេកាន់តែស្រស់ស្អាតជាហេតុធ្វេីឲ្យមនុស្សគ្រប់គ្នាមានការច្រណែនប៉ងប្រាថ្នានូវរូបសម្រស់ស្រឡះស្រឡំស្រស់ប្រពៃរបស់ គីមថេហ្យុង ម្នាក់នេះខ្លាំង។
" ជុងហ្គុក គេទៅណា? " ដៃរាវចុចលេីអេក្រង់ទូរស័ព្ទឈររង់ចាំមនុស្សដែលបាត់ខ្លួនពីមន្ទីរពេទ្យ គឺវេលាថ្ងៃត្រង់ជាធម្មតាពួកគេទាំងពីរតែងទៅបរិភោគអាហារនៅខាងក្រៅជាមួយគ្នា។
" ថេយ៍! " ជុងហ្គុក ហៅម្ចាស់ឈ្មោះឲ្យងាកមករកមុនឈានជំហានចូលមកក្បែរ។
" បងទៅណាមុននេះ? "
" បងមានណាត់ជាមួយមិត្តនៅហាងកាហ្វេក្បែរនេះ តោះឃ្លានឬនៅ? " ជុងហ្គុក ចូលទាញដៃគេមកកាន់ឆ្ពោះទៅទីចំណតឡាន។
" ចន ជុងហ្គុក បងមានមិត្តដែលឬ? ជាមនុស្សប្រុស ឬ ជាមនុស្សស្រី? " ថេហ្យុង សួរវែកញែកដោយសម្លេងធម្មតាតែត្រូវរហ័សឆ្លេីយតបជាមួយមិនដូច្នឹងមនុស្សម្នាក់ហ្នឹងច្បាស់ជានៅមិនសុខទុក្ខម្នេញរករឿងមិនឈប់ជាមិនខាន។
" អូនប្រចណ្ឌ? "
" មិនបានទេ! " ថេហ្យុង ដោះអាវពេទ្យចេញពីខ្លួនបន្សល់ត្រឹមអាវ.កខ្អមពណ៌ខ្មៅបេីកបង្ហាញរាងកាន់តែតូចច្រឡឹង។
ESTÁS LEYENDO
វិលត្រឡប់ព្យាបាលបេះដូង
Romanceការវិលត្រឡប់សារជាថ្មី ជួបគូស្នេហ៍ចាស់ដែលបានបែកបាក់អស់រយៈពេលជាច្រេីនឆ្នាំ។ ស្រលាញ់គេតែម្ខាងវាមិនមែនជាកំហុស កាលដែលគេប្រងេីយជាមួយក្ដីស្រលាញ់ធំធេងរបស់ខ្លួន នោះទេីបជារឿងដ៏គួរឲ្យខូចចិត្តបំផុត។ ប្រលោមលោកមនុស្សធំ និព...
