វិលត្រឡប់​ព្យាបាល​បេះដូង​💉(12)

5.3K 312 2
                                    

ទំនង​លំនាំ​កាយ​តូច​អោយ​ឆ្ពុះ​ទៅ​ខាង​ក្នុង​អូហ្វីស​កញ្ចក់​របស់​គ្រូ​ពេទ្យ​សង្ហាដែល​អង្គុយ​ខាងក្នុង​សឹម​ហុច​ឱ្យ​នូវ​សាមី​ក្នុង​ដៃ​ប្រគល់​ទៅ​ដល់​កំលោះ​មាឌ​មាំអោយទទួល​។ កាយ​វិការ​ហាក់​ដូច​ជា​មនុស្ស​ គ​ ជាហេតុ​អោយ​ ជុងហ្គុក​ នាយ​ងេីយ​ឡេីង​មក​សម្លឹង​មុខ​តូច​ដែរ.រហេវរហាវ​ខឹង​សម្បាមក​ពី​ណា​ក៏មិនដឹង។
"​ គីម​ ថេហ្យុង​! "​ ជុងហ្គុក​ ស្រដី​ហៅ​ខណៈ​កាយ​តូច​បង្វិល​ខ្លួន​ដេីម្បី​ចាក​ចេញ​មុននេះត្រូវ​ងាក​ត្រឡប់​មក​វិញ​ទាំង​មិន​ចង់។ ហៅ​ស្អី​ទៀត​ហេីយ? នៀក..​ ឈឺ​នោម​សឹង​តែ​បែក​ប្លោកទៅ​ហេីយ​ ប្រេីៗប្រេី​មិន​ចេះ​រោយ​មាត់​ទេ​ឬ?
"​ ឯង​យក​​ស្អីមកហ្នឹង?​ "​ ជុងហ្គុក​ ក្រោក​ឡេីង​បង្ហាញ​សាមី​អោ​យ​នាយ​តូច​សម្លឹង​មកកាន់។
"​ ក៏​លោកដុក​ទ័រ​អោយ​យកមកធ្វេី​ពី​ព្រឹក​នោះ​ឯង! "​ ថេហ្យុង​ បូរបាច់​ឡេីង​សម្លឹង​មុខ​ ជុងហ្គុក​ ដូច​មិន​ព្រឺ​ព្រួច​ជាមួយអ្នក​ជា​ Boss អី​បន្តិច​សោះ។
"​ នេះឬ? "​ ជុងហ្គុក​ ដកបង្ហាញ​រូប​ថត​ជា​ច្រេីន​ខាង​ក្នុងសាមី​ជារូប​របស់​តារា​ប្រុស​កូ​រ៉េ​សាច់ដុំធំៗដែល​នាយ​តូច​ព្រីន​ទុក​យក​ទៅ​បិទ​បន្ថែម​ក្នុង​បន្ទប់​ខ្លួន​។
"​ អោយមកវិញ! "​ ថេហ្យុង​ ចូល​ទៅ​ជ្រៀតជ្រែក​ចង់បាន​មក​វិញ​តែ​ ជុ​ង​ហ្គុក​ មិន​អោយ​ល្បិច​​បេីកថត​តុ​ញាត់​សាមី​ចូល​ខាងក្នុង​បិទ​ជិត​ផ្គេីន​ឡេីង​អោយ​ ថេហ្យុង​ សឹង​ឈួល​ច្រមុះ​។
"​ ម៉ោង​ធ្វេី​ការ​មិន​មែនម៉ោង​មេីល​ប្រុស​កូរ៉េ​ឡេីយ! "​ ជុង​ហ្គុក​ ឃ្លាតពី​កន្លែង​អង្គុយ​ទាញ​អាវ​ពេទ្យ​មក​បំពាក់​លេីខ្លួន​រួម​នឹង​ Stethoscoop (ប្រដាប់​ស្ទង់​បេះដូង​)​ រហ័សឈាន​ជេីង​ចាក​ចេញ​ពី​អូហ្វីស​។
"​ អា​ប្រុស​មុខ​ងាប់​ ឯង​ហ្នឹងមុខ​គ្មាន​ហុងស៊ុយ​ស្អី​បន្តិច​សោះ​មិន​គួរ​ណា​ដប់​ឆ្នាំ​មុន​លង់​ស្នេហ៍​មនុស្សអន់​មាយាទដូច...
"​ ចេញបានឬនៅ? "​ ជុងហ្គុក​ អេីត​មុខ​មក​សួរ​វិញ​ដោយ​សម្លេង​រឹង​កំព្រឹស​ឮបន្ទ​រទៅកាន់​នាយ​តូច​អោយ​ភ្ញាក់​ព្រើត​កំពុង​សប្បាយ​ជេរ​ណេះផង​អោយអស់​ឬទ្ធិ​​រត់ទៅ​តាម​នាយយ៉ាង​លឿន។ មិនថា​ខឹង​អានាយ​មុខ​ងាប់​នឹង​កម្រិត​ណា​ខ្ញុំ​ក៏មិន​គួរ​តម្លើង​ឬកជាមួយ​គេ​ដែរមាន​ឋានៈ​ខ្ពស់ជាងខ្លួនឡេីយ...​ ទោះ​គេអន់​មាយាទ​អត់ចិត្ត​ក្បាល​រឹង​ដល់កម្រាស​ដែក​កម្រិត​ណា​ខ្ញុំ​មិន​គួរ​ណា​ស្រដី​ជេរ​បង្ក​ដេីម​អាក្រក់​ទៅគេ​នោះឡេីយ... តែ​ខ្ញុំ​បាន​ជេរ​រួ​ចហេីយ​ ខិខិ​

វិលត្រឡប់​ព្យាបាល​បេះដូង​Donde viven las historias. Descúbrelo ahora