ពេលយប់ឈានចូលមកដល់ ដោយបេីកឡេីងនូវពន្លឺព្រះច័ន្ទនាររាត្រីសួស្ដីជំនួសវិញម្ដង។ នៅខាងក្រោមផ្ទះមានលោកយាយប៉ាកូនទាំងបីនាក់កំពុងអង្គុយនិយាយគ្នាលេងមានជាបង្អែមផ្លែឈេីទុកសម្រាប់លាងមាត់បន្ទាប់ពីបរិភោគអាហារពេលល្ងាចមុននេះ។" ញុំាប៉ុណ្ណឹងបានហេីយ ថេយ៍ជុង ប្រយ័ត្នក្ដៅខ្លួន " ថេហ្យុង ទាញចានបង្អែមមកវិញខណៈកូននៅអង្គុយលេីភ្លៅ។
" ប..ប៉ាៗ " ថេយ៍ជុង ក្រោកឡេីងក្រេស៎ដេីរតេះតះដាក់អង្គុយលេីភ្លៅ ជុងហ្គុក វិញម្ដងដោយទឹកមុខរលីងរលោងព្រោះខឹងប៉ាតូចយករបស់ឆ្ងាញ់ពីគេមុននេះធ្វេីឲ្យមនុស្សគ្រប់គ្នារួមទាំងលោកយាយទួតអស់សំណេីចសេីចទៅចៅមានសាច់ទ្រលុកទ្រលន់របស់លោក។" កូនចង់ញុំាទៀត? " ថេយ៍ជុង ងក់ក្បាលញាប់ៗកាល ជុងហ្គុក ស្រដីសួរមិញនេះ។
" មិនឲ្យញុំា! បងមេីលកូនទៅញុំាអស់ច្រើនទៅហេីយក្បាលពោះគេឡេីងប៉ោងមិនឲ្យញុំាទៀតទេ! " ថេហ្យុង ទាញចានបង្អែមមកវិញទេីប ថេយ៍ជុង ពេបមាត់ស្រែកយំឮៗព្រោះមិនសុខចិត្ត ជាប៉ាគេហេតុអីចិត្តអាខក់យ៉ាងនេះ?
" មិនអីទេឲ្យកូនញុំាតិចទៀតទៅ.. " ជុងហ្គុក ប្រាប់ហេីយអ្នកជាប្រពន្ធនៅតែផ្គេីនដាច់ខាតតែអត់គឺអត់ហេីយ!
" ង៉ាៗៗៗ " ថេយ៍ជុង យំឱបទ្រូងប៉ាធំគេជាប់
" កូនចង់ក្លាយជាជ្រូកមែនទេបានញុំាមិនចេះគិតបែបនេះ? "
" អួយ.. លោកយាយ " ថេហ្យុង លេីកដៃអង្អែលក្បាលកន្លែងឈេីច្រត់បោះពួយលេីសឹងងងឹតមុខ ហេីយងាករកលោកយាយដែលបន្ទោសខ្លួន។
" ចេះមកឈ្លោះជាមួយកូនទៅកេីតឯងនេះ! "
" អ្ហឹក! " រាងតូចមិនមាត់គ្រហឹមអន់ចិត្តមុនចុះខាងលេីគ្រែដេីរទៅបន្ទប់គេងមុន។" មេីលចុះប្រពន្ធឯងពិបាកមេីលពិបាកប្រដៅស្ដាប់ជាងកូនទៅទៀត.. "
" មិនអីទេលោកយាយ.. " ជុងហ្គុក ញញឹមលួងលោមកូនប្រុសលេីដៃឲ្យបាត់យំនិងអាលបន្តលួងប្រពន្ធងក់ងរម្ដង។
![](https://img.wattpad.com/cover/264917791-288-k310100.jpg)
YOU ARE READING
វិលត្រឡប់ព្យាបាលបេះដូង
Romanceការវិលត្រឡប់សារជាថ្មី ជួបគូស្នេហ៍ចាស់ដែលបានបែកបាក់អស់រយៈពេលជាច្រេីនឆ្នាំ។ ស្រលាញ់គេតែម្ខាងវាមិនមែនជាកំហុស កាលដែលគេប្រងេីយជាមួយក្ដីស្រលាញ់ធំធេងរបស់ខ្លួន នោះទេីបជារឿងដ៏គួរឲ្យខូចចិត្តបំផុត។ ប្រលោមលោកមនុស្សធំ និព...