វិលត្រឡប់ព្យាបាលបេះដូង​💉(56)

6.4K 276 5
                                        


​ការ​ធ្វេី​ដំណេីរ​កន្លង​ផុត​ទៅ​អស់​រយៈពេល​ជាង​14ម៉ោង​ក្រោយ​យន្តហោះ​ក៏​បន្ទាប​ខ្លួន​ចុះ​មក​លេី​ទឹក​ដី​នៃ​ប្រទេស​ ក្រិក​ អំឡុង​ពេល​នេះ​។ គ្រូពេទ្យ​ជាង​20នាក់​រូតរះ​ចាក​ចេញ​ពី​កន្លែង​អង្គុយ​ទៅបន្ត​ដោយ​ជិះ​កន្តុំរុយ​ទំហំខ្នាត​ធំ​ទៅ​កាន់​ជំរុំ​ទាហា​ន​របស់​ក្រិក​ដែល​ឆ្លង​ពី​​កោះ​មួយ​ទេីប​ទៅ​ដល់​ទី​នោះ​។

"​ អូនយ៉ាង​ម៉េច​ហេីយ? "​ ជុងហ្គុក​ និយាយ​តិច​ៗ​ទៅ​កាន់​នាយ​តូច​ហាក់​ល្វេីយណាស់​អស់​កម្លាំង​ពី​លេី​យន្ត​ហោះ​ប្រមាណ​ម៉ោង​មុន​នេះ​មិន​ខាន។
"​ នៅ​មាន​មុខ​មក​សួរ​ទៀត! ប្រុស​សម្អុយ! "​ កាស​បំពាក់​ត្រចៀក​ការពារ​កុំ​ឲ្យ​ហឹង​អំឡុង​ពេល​កំពុង​ហោះ​លេី​អាកាស​ពេល​នេះ​ អ្នក​រួម​កន្លែង​ជាមួយ​ក៏​ចេះ​តែ​វិវេក​សង្ស័យ​មក​កាន់​ពួក​គេ​ទាំង​ពីរ​ឥត​ឈប់​មុននេះ​​លេីយន្តហោះ​​មុខ​ម្នាក់​ៗ​ដូច​គេ​យក​កាំ​ភ្លើង​គម្រាម​បាញ់​សម្លាប់​មក​កាន់​លេី​កនេះ​បែរ​ជា​ស្អិត​ឲ្យ​រមួត​សឹង​បញ្ចូល​គ្នា​ទៅ​វិញ​។

ថេហ្យុង​ លង់​លក់​លេី​ស្មា​ ជុងហ្គុក​ ដោយ​មិន​ដឹង​ខ្លួន​បេីកភ្នែក​​ឡេីង​វិញ​ក៏​ស្រាប់​តែ​មក​ដល់​បន្ទាយ​ទាហាន​ល្មម​ ជុងហ្គុក​ ចុះ​ខាង​ក្រោម​ចាំ​រួច​ស្រេច​ឈរ​ចាំ​ឲ្យ​មនុស្សតូច​ទទួល​ដៃ​ដេីម្បី​ចុះ​មក​លេី​វាល​ខ្សាច់​ដែល​កំពុង​ឈរ​លេី​ទឹក​ដី​នេះ។

ដេីរ​ចូល​មក​ដល់​ក៏​មាន​ទាហាន​ប្រុស​ស្រី​ជា​ច្រេីន​លាយ​ឡំបញ្ចូល​គ្នា​មាន​ទាំង​​ជន​ជាតិ​គេ​នឹង​ជនជាតិ​កូរ៉េ​ជាច្រេីន​ដែល​នៅ​ទីនេះ​។ ការ​ស្វាគមន៍​ទៅ​តាម​ទំនៀមទម្លាប់​របស់​ទាហាន​មក​កាន់​គ្រូពេទ្យ​ដែល​ឈរ​ជា​ជួរ​ដូច​គ្នា​មុន​នឹង​គ្រូពេទ្យ​ទាំង​អស់​ឱន​លំទោន​ណែនាំ​ខ្លួន​ទៅ​តាម​ពួក​គេ​វិញ​ ការ​ណែនាំ​ខ្លួន​ក៏​បាន​បញ្ចប់​ដោយ​សម្រុះសម្រួល​គ្នា​បាន​យ៉ាង​ល្អ​ទេីស​ត្រង់​កែវ​ភ្នែក​កំណាច​បាញ់​ចំ​ទាហាន​ស្រី​ស្រស់​ស្អាត​ជន​ជាតិ​ក្រិក​ម្នាក់​ដែល​បាញ់​តម្រង់​លែបខាយ​ក្រសែរភ្នែក​មក​កាន់​ ជុងហ្គុក​ ឥត​ឈប់​។

វិលត្រឡប់​ព្យាបាល​បេះដូង​Where stories live. Discover now