ការថេីបសែនជ្រាលជ្រៅជ្រាបដល់ក្រអៅបេះដូងរបស់គូស្នេហ៍ទាំងពីរនាក់ ជុងហ្គុក ជ្រៀតជ្រែកអណ្ដាតចូលទៅប្រលែងលេងខាងក្នុងមាត់មនុស្សចំពោះមុខសន្សឹមឱនបន្ទាបកាយតូចបុិតជាប់នឹងទ្វារឡានដៃស្រឡូនលេីកថ្ពក់កមនុស្សចំហាយក្ដៅរសាយពេញមុខផ្លាស់ប្ដូរឱជារសផ្អែមទាំងសងខាងរយៈពេលពីរនាទីជាប់គ្នាមុននឹងបបូរមាត់របស់មនុស្សធំស្ងៀមធឹងមួយកន្លែងទុកឲ្យ ថេហ្យុង បិទភ្នែកស្រង់មកបំពេញពោះតែឯង។ ជុងហ្គុក មានអារម្មណ៍ថាកំពុងមានមនុស្សភ្ជង់កាំភ្លើងពីក្រោយក្បាលរបស់នាយឆ្លៀតពេល ថេហ្យុង កំពុងបិទភ្នែកនាយក៏បង្អូសមុខថេីបស្លឹកត្រចៀកគេបន្តិចដោយខ្សឹបរសេវជិតប្រាប់ឲ្យនាយតូចកុំភិតភ័យទោះមានរឿងអ្វីកេីតឡេីងក៏ដោយ៖ដឹប* ជុងហ្គុក បង្វែរខ្លួនលឿនស្លេវដណ្ដើមកាំភ្លើងពីខ្មាំងយកមកកាន់នឹងដៃសន្ទុះជេីងទាត់ចំទ្រូងបុរសជនជាតិបារាំងខ្ទាតដល់ដីយ៉ាងរហ័ស។
" ឯង! ជានរណា? " ជុងហ្គុក ឈរលេីកៅអីឡានដដែលកាំភ្លើងភ្ជង់តម្រង់មនុស្សនឹងដីចំណែករាងតូចបានត្រឹមតក់ស្លុតអង្គុយមិនហ៊ានងេីបបង្ហេីបខ្លួនសូម្បីបន្តិចគ្រប់យ៉ាងពឹងផ្អែកលេីបងហេីយ ចនជុងហ្គុក..." លោកជាជនជាតិកូរ៉េមែនទេ? " នាយបារាំងមាឌប៉ុនយក្សាក្រោកទាំងញញេីតខ្លាចចំពោះ ជុងហ្គុក ដែលក្នុងដៃមានកាំភ្លើងជាប់។ ហេតុអ្វីគេដៃរហ័សទាន់បែបនេះ? ឬគេជាទាហានរបស់ជនជាតិក្រិក?
" យេីងសួរឯង! ថាឯងជានរណា? " ជុងហ្គុក បន្ទរសួរសម្លេងរឹងកាចហាក់មានអំណាចជាភាសាបារាំងដេីម្បីឲ្យមនុស្សដួលដល់ដីងាយស្ដាប់យល់។" ជុងហ្គុក.. មានរឿងអ្វី? " ថេហ្យុង សួរដោយការភ័យខ្លាចមិនទាន់បាត់គេស្ដាប់ភាសាបារាំងមិនយល់ព្រោះបេីជាអង់គ្លេសអាចយល់ច្រេីនជាង។
" ថេយ៍.. អូនចុះពីឡាន! " កាលដែលនាយតូចចុះឈរក្បែរដេីមឈេីដែល ជុងហ្គុក ប្រាប់នាយធំក៏ចុះពីឡានដូចគ្នាសម្ដៅទៅខ្មាំងប៉ងសម្លាប់គេមុននេះដេីម្បីសួរនៅសំណួរដដែលៗបន្ត។

ESTÁS LEYENDO
វិលត្រឡប់ព្យាបាលបេះដូង
Romanceការវិលត្រឡប់សារជាថ្មី ជួបគូស្នេហ៍ចាស់ដែលបានបែកបាក់អស់រយៈពេលជាច្រេីនឆ្នាំ។ ស្រលាញ់គេតែម្ខាងវាមិនមែនជាកំហុស កាលដែលគេប្រងេីយជាមួយក្ដីស្រលាញ់ធំធេងរបស់ខ្លួន នោះទេីបជារឿងដ៏គួរឲ្យខូចចិត្តបំផុត។ ប្រលោមលោកមនុស្សធំ និព...