វិលត្រឡប់ព្យាបាលបេះដូង​💉(61)

4K 226 5
                                    


ផ្ទៃ​មេឃ​ងងឹត​បាំងបិទ​ដោយ​ពពក​ខ្មៅ​ជុំ​វិញ​ទី​អាកាស​តាម​ផ្លូវ​មាន​ត្រឹម​​​អំពូល​ឡាន​សង​ខាងដែលបំភ្លឺ​ផ្លូវ​ប៉ុណ្ណោះ​។ ក្រឡេក​មេីល​មនុស្ស​តូច​វិញ​គេ​កំពុង​លង់លក់​យ៉ាង​ស្កប់ស្កល់​បាត់​ទៅ​ហេីយ​កន្លង​ទៅ​សាមសិប​នាទី​ក្រោយ​ឡាន​ដែល​បេីក​ដោយ​មនុស្ស​ពីរ​នាក់​ក៏​បោល​សន្សឹមៗ​យឺតៗ​ចូល​មក​កាន់​ជំរុំ​ទាហា​ន​វិញ​។

"​ លោក​ដុកទ័រចន​? "​ ស៊ូជីន​
"​ ថ្ងៃ​នេះ​មាន​រវល់​ខ្លាំង​មែន​ទេ? "
"​ គឺ​គ្មាន​ទេ​..​ "​ នាង​និយាយ​តែ​មាត់​ភ្នែក​សម្លឹង​ទៅ​កាន់​មនុស្ស​លេី​ដៃ​ឥត​រង្វេីល​សរសៃ​ចក្ខុបន្តិច​សោះ​។
"​ ចឹង..​ ខ្ញុំ​សុំ​សម្រាក​មុន​ហេីយ​ "​ ជុងហ្គុក​ បី​មនុស្ស​តូច​ក្នុង​ដៃ​បន្ត​ទៅ​កន្លែង​សម្រាក​ភ្លាម​ដោយ​ឡែក​ ស៊ូជីន​ នាង​ក៏​ញញឹម​លា​ទៅ​កាន់​ គ្មាន​នរណា​ម្នាក់​ដឹង​ពី​ស្នាម​ញញឹម​សោក​សៅ​បំពាក់​មុខ​នាង​ពេល​នេះ​ឡេីយ​កាល​ដែល​បេះដូង​លាក់​កំបាំង​របស់​ខ្លួន​ចាប់​ផ្ដេីម​ធ្វេី​ទុក្ខ​សារ​ឡេីង​ម្ដង​ទៀតខណ:​ពេល​នេះ​។

"​ ខ្ញុំ​គួរ​តែ​សប្បាយ​ចិត្ត​ពិត​ទេ? "​ នាង​ហត់​នឹង​លួង​លោម​ខ្លួន​ឯង​ដែល​ប្រឈម​​រាល់​សកម្មភាព​អស់​ទាំង​នេះ​ណាស់​សឹម​ចាក​ចេញ​ត្រឡប់​ទៅ​កន្លែង​សម្រាក​របស់​នាង​វិញ​។

"​ ដុកទ័រ​ស៊ូជីន​! "​ ជូអុីន​ ក្នុង​ដៃ​មាន​ទឹក​ដោះ​គោ​នឹង​ចំណី​ខ្លះ​សម្រាប់​នាង​សម្លឹង​ទៅ​កាន់​សំណព្វចិត្ត​របស់​គេ​ពេល​​នេះ​ចុះ​..​ ហេតុអ្វី​​បំពាក់​មុខ​មិន​រីក​រាយ​បែប​នេះ​ទៅ​វិញ?
"​ ចេញ​ទៅ​..​ ខ្ញុំ​អារម្មណ៍​មិន​ល្អ​ "​ នាង​ដេីរ​ហួស​ក៏​ត្រូវ​បញ្ឈប់​ជំហាន​មួយ​កន្លែង​កាល​ ជូអុីន​ ចាប់​កណ្ដាប់​ដៃ​រារាំង​ដំណេីរ​ទាន់​។
"​ ញុំា​បន្តិច​ទៅ..​ ខ្ញុំ​ខំ​យក​មក​ឲ្យ​ហេីយ​ "​ នាយ​ញញឹម​ទាំង​បង្ខំ​ចិត្ត​ហុច​ឲ្យ​នាង​ម្ដង​ទៀត​អ្វី​ដែល​ទទួល​បាន​នោះ​គឺ​ការ​ជះ​កំហឹង​ពី​អ្នក​ម្ខាង​មកកាន់​ខ្លួន​វិញ​ប៉ុណ្ណោះ​។
"​ ប្រាប់​ហេីយ​ឲ្យ​ចេញ​ពី​ទីនេះ​! លោក​ថ្លង់​ទេ​ឬ​យ៉ាង​ម៉េច​? "​ នាងស្រែក​ខ្លាំង​ឲ្យ​ ជូអុីន​ ស្ងាត់​មាត់​ជ្រាប​មិន​ហ៊ាន​បន្ត​បាន​ត្រឹម​សម្លឹង​មុខ​កាច​របស់​នាង​ពេល​នេះ​ប៉ុណ្ណោះ​។

វិលត្រឡប់​ព្យាបាល​បេះដូង​Où les histoires vivent. Découvrez maintenant