" ហ្ហឹម! " សម្លេងគ្រហឹមចេញពីបំពង់ក ដាស់ការគិតបុរសដែលកំពុងសម្លឹងមុខចេញអស់ ថេហ្យុង ប្រាស់ខ្លួនចុះឡេីងពត់ពែនទៅតាមកាយវិការទម្រន់ខ្ជិលច្រអូសរបស់គេរហូតដល់ភ្ញាក់ខ្លួនដឹងថា ជុងហ្គុក ក៏នៅទីនេះទេីបកាយទ្រមក់រហ័សបេីកត្របកភ្នែកឡេមឡឺមចំពោះមុខជិតៗនាយសង្ហាដែលមេីលមក។" អរុណសួស្ដី.. ជុងហ្គុក ហិហិ " ថេហ្យុង បន្ទរសម្លេងតូចទៅកាន់នាយធំ បម្រុងក្រោកចេញពីគ្រែ ជុងហ្គុក ក៏ទាញកាយតូចចូលមកគេងលេីទ្រូងម្ដងទៀតដោយស្ងៀមស្ងាត់ ថេហ្យុង ទទួលដឹងពីដៃក្រាស់បបោសអង្អែលលួងលោមភ្លាមគេក៏បិទភ្នែកសម្ងំប៉ុន្មាននាទីបន្ថែមលេីទ្រូងកក់ក្ដៅមួយនេះ។
" អូនចង់រេីទៅនៅអាផាតមិនត៍ជាមួយគ្នាទេ? " ជុងហ្គុក ស្រដីសួរដូចខ្សឹបឲ្យនាយតូចគិតពីសំណួររបស់គេ មែនហេីយវាជារឿងធម្មតាដែលគូស្នេហ៍ដ៏ទៃរួមរស់ជាមួយគ្នាបែបនោះ។
" អូន.. មិនហ៊ានទុកអ្នកម៉ាក់ឲ្យនៅម្នាក់ឯង បងចង់គេងជាមួយគ្នាមែនទេ? ចាំយប់នេះអូនទៅរក .. " ជុងហ្គុក គេលេីកដៃមកខ្ទប់មាត់នាយតូចដែលនិយាយមិនដឹងខ្យល់អ្វីបែបនេះ អូនកំពុងគិតថាបងឆ្កួតកាមដល់ថ្នាក់ហ្នឹងឬ?
" បេីចង់ធ្វេី មិនថានៅទីកន្លែងណាក៏ធ្វេីបានដូចគ្នា " មុខតូចប្រែជាក្រហមកាលដែលគេងស្ដាប់រឿងទាំងនេះ។
" បងឯងឈ្លេីយណាស់! " ថេហ្យុង យកធ្មេញទៅខាំមាត់ដែលចូលចិត្តនិយាយភាសាអស់ទាំងនេះចំពេលទ្វារក៏បេីកឡេីងល្មម។" ហីយ៉ា.. ហេតុអ្វីងងឹតមេីលអីមិនឃេីញបែបនេះ? " ម៉ាក់ របស់ ថេហ្យុង ទាញទ្វារបិទវិញយ៉ាងរហ័សកាលដែលឃេីញឆ្មាមួយគូកំពុងប្រទាក់ប្រទងគ្នាយ៉ាងស្អិតរមួតធ្វេីឲ្យមនុស្សពីរនាក់កំពុងខាំទាញបបូរមាត់គ្នាមុននេះរាំងស្កុបនៅមួយកន្លែងសម្លឹងទ្វារដែលបិទ។
BẠN ĐANG ĐỌC
វិលត្រឡប់ព្យាបាលបេះដូង
Lãng mạnការវិលត្រឡប់សារជាថ្មី ជួបគូស្នេហ៍ចាស់ដែលបានបែកបាក់អស់រយៈពេលជាច្រេីនឆ្នាំ។ ស្រលាញ់គេតែម្ខាងវាមិនមែនជាកំហុស កាលដែលគេប្រងេីយជាមួយក្ដីស្រលាញ់ធំធេងរបស់ខ្លួន នោះទេីបជារឿងដ៏គួរឲ្យខូចចិត្តបំផុត។ ប្រលោមលោកមនុស្សធំ និព...