វិលត្រឡប់​ព្យាបាល​បេះដូង​💉(37)

5.6K 288 4
                                        


ថេហ្យុង​ គេង​សម្លឹង​​បុរស​ដែល​ធ្វេី​​ឲ្យគេ​ខ្លាច​ខាង​មុខ​ កែវ​ភ្នែក​ពណ៍​ត្នោត​ស្អាត​ជះ​រស្មី​ភ្លឺ​ថ្លា​ ភាព​ស្មោះ​ត្រង់​ នឹង​ក្ដី​ស្រលាញ់​ជ្រាល​ជ្រៅ​ចំ​ពោះ​មនុស្ស​ប្រុស​ដែល​ប្រេី​ប្រាស់ពេល​វេលា​សឹង​តែ​កន្លះ​អាយុ​សាម​សិប​ឆ្នាំ​របស់ខ្លួន​ទៅ​កាន់។ ជុងហ្គុក​ គេ​លង់​លក់​យ៉ាង​ស្កប់ស្កល់​នៅ​ឡេីយ​តែ​នាយ​តូ​ច​ដែល​ខួរ​ក្បាល​វាយ​លុកប្រឆាំង​​មិន​ព្រម​ឲ្យ​សម្រាក​បន្តិចសោះ​។

មុន​នេះ​គេ​ឱប​ហេីយ​លួង​លោម​មក​កាន់​ខ្ញុំ​ច្បាស់​ណាស់​ថា​គេ​នឹង​មិន​ចាក​ចោល​ខ្ញុំ​ម្ដង​ទៀត​ឡេីយ​។ អាច​ទេ​ត្រឹម​ដប់​ភាគ​រយ​សម្រាប់​មេីល​ធ្លុះ​ចិត្ត​បុរស​ម្នាក់នេះ? អូន​មាន​អារម្មណ៍​ថា​បង​ដូច​ជា​កំពុង​មាន​រឿង​អាថ៌កំបាំង​ជា​ច្រេីន​ដែល​លាក់​បាំង​ទុក​ខាង​ក្រោយ​ខ្នង​តែ​ម្នាក់​ឯង​ ហេតុ​អ្វី​មិន​បក​ស្រាយ? ហេតុ​អ្វី​មិន​ទុក​អូន​ជា​ទីប្រឹក្សា​សម្រាប់​ជួយ​រំលែក​ទុក្ខ​លំបាក​របស់​បង​ម្នាក់​ផង? នាំឲ្យ​ដៃ​ស្រឡូន​បំប៉ះ​ផ្ទៃ​មុខ​សង្ហា​ភ្លាម​ ថេហ្យុង​ បោស​វាស​អង្អែល​ថ្នមៗ​សម្លឹង​ទៅ​បុរស​មាន​មន្ត​ស្នេហ៍​ជា​រឿយៗ​រហូត​ដល់​ត្របក​ភ្នែក​ធ្ងន់បេីក​ឡេីង​សម្លឹង​មកកាន់នាយ​តូច​ដែល​រំខាន​គេ​ពី​ដំណេក​មិញ​នេះ​។

"​ អូន​រំខាន​បង​មែន​ទេ? "​ ថេហ្យុង​ ខ្សឹប​ខ្សួល​សួរ​ទៅ​កាន់នាយ​ដែល​គេង​ខ្ពស់​ជាង​បន្តិច​។
"​ ថ្មារនេះ​ហេីយ..​ ពេល​ណា​អូន​គេង​? "​
"​ គឺ​..​ កំពុង​គេង​ហេីយ! "​ ថេហ្យុង​ ត្បុល​ចូល​ទ្រូង​ធំ​លូក​ដៃ​ឱប​ចង្កេះ​បាវ​ខ្សាច់​ជាប់​ឈ្ងប់​ដង្ហេីមស្រង់​ទារ​ក្លិន​ក្រអូប​ប្រហេីរ​ពី​បុរស​ជាទី​ស្រលាញ់​។

ជុងហ្គុក​ យក​ដៃ​ផ្ងេីយ​ចង្ការ​នាយ​តូចឲ្យ​សម្លឹង​មក​កាន់​ខ្សែរ​ភ្នែក​ហាក់​ទាម​ទារ​ឲ្យ​នាយ​តូច​សួរ​អ្វី​មួយ​មក​កាន់​ដូច្នឹង​ ថេហ្យុង​ ​ទម្លាយ​ដង្ហេីម​ដែល​ទុក្ខប្រមល់​ចេញ​ពី​ពោះ​បន្តិច​ទេីប​ដាច់​ចិត្ត​បន្ទរ​ទៅ​កាន់​បុរស​ដែល​ស្ងៀម​ស្ងាត់​សម្លឹង​មក​៖

វិលត្រឡប់​ព្យាបាល​បេះដូង​Where stories live. Discover now