វិលត្រឡប់​ព្យាបាល​បេះដូង​💉(14)

5K 295 2
                                    


​"​ ឡា​ ឡា​ ឡា​ "​ សម្លេង​ច្រៀង​បំពេអារម្មណ៍​លាន់​ឮ​តម្លង់​ដល់​ត្រចៀក​អ្នក​ជា​ម្ដាយ​ចេញ​មក​អោយ​ឃេីញ​ថា​កូន​ពៅ​របស់​នាង​កំ​ពុង​ឈរ​ចំអិន​អាហារយ៉ាងអរ​សប្បាយ​​។ ហីយ៉ា​..​ ប្លែកចំ​ឡែក​ចិត្ត​ខ្លះ​ដែរ​ព្រោះ​តែ​វា​ជា​លេីក​ទី​មួយ​របស់​នាង​ដែលឃេីញ​ ថេហ្យុង​ ចូល​ផ្ទះ​បាយ​បែបនេះ។
"​ អូហ៍..​ ម៉ាក់! "​ ថេហ្យុង​ ដោះ​អៀម​ចេញ​ពី​ចង្កេះ​រៀប​នឹង​ចូល​ទៅ​ងូត​ទឹក​ផ្លាស់​ឈុត​ដេីម្បី​ទៅ​មន្ទី​ពេទ្យ​ខណ:​ដែល​ម៉ាក់​របស់​គេ​អេីត​ឡឺម​ក្បែរ​ទូរ​ទឹក​កក​សម្លឹង​មក​ប្លៀកៗ​ក៏​ជា​ឱកាស​អោយ​ ថេហ្យុង​ ផ្ដែផ្ដាំ​អោយ​ហេីយ​មុនចូល​ទៅ​ខាង​ក្នុង​បន្ទប់​៖
"​ ម៉ាក់! អាហារ​ទាំង​ហ្នឹង​ជា​របស់​ខ្ញុំ​ហាមលូក​ចាប់ផ្ដេសផ្ដាស​អោយ​សោះ​"​ នាយ​ស្រដី​ហេីយ​ក៏រត់​ចូល​ខាង​ក្នុង​បាត់។ នឹក​ស្មាន​ថា​កូន​ពៅ​របស់​នាង​ក៏​ចេះ​គិត​គូរសង​គុណ​ដោយ​ការ​ចំអិន​អាហារ​សម្រាប់ខ្លួន​ហេីយ​តេី..​ មិន​គួរ​ណា​ឮសម្ដី​បែប​ហ្នឹង​ចេញ​ពី​មាត់គេសោះ​! កុំ​លូក​ផ្ដេស​ផ្ដាស? ឆេីស​អា​កូន​សម្អុយ​ទៅ​ឆ្ងាញ់​ណាស់​ណា​ទៅ? មេីល៍! ម៉ាក់​ ថេហ្យុង​ អេីត​ឡឺម​ចូល​ក្បែរ​អាហារ​ជា​ប្រភេទ​បាយ​ឆារួម​នឹង​ពង​មាន់ចៀន​ចាក់​ចេញ​ជា​បេះ​ដូង​លំ​អរ​ឡេីង​ស្អាត​ច្បាស់​ណាស់​ថា​ធ្វេី​អោយ​នរណា​មិន​ខាន​ទេ​ អាកូន​ហ្នឹង​វា​លួច​មាន​ស្នេហា​ទេដឹង?

ទឹក​មុ​ខ​ស្រស់​ស្រាយ​រីក​ពព្រាយ​ជា​លំអរដល់​មុខ​តូច​កាន់​តែ​បេីក​ឡេីង​នូវ​សម្រស់​ដែរ​ល្អ​ឥត​ខ្ចោះ​ញញឹម​សឹង​តែ​រីកបបូរ​មាត់​ដេីរ​គ្រវី​កាបូប​ដាក់​បាយ​រាប់​សឹប​ជុំ​រហូត​មក​ដល់​ខាង​លេី​ជាន់​បន្ទប់​ធ្វេីការ​របស់​ខ្លួន​។
"​ គេ​ទៅ​ណា​បាត់ហេីយ? "​ ថេហ្យុង​ អេីត​មេីល​ទៅ​ខាង​ក្នុង​បន្ទប់​កញ្ចក់​ខាង​មុខ​តុ​ធ្វេី​ការ​របស់​ខ្លួន​ក៏​ឃេីញ​ថា​ម្ចាស់​របស់វាមិន​នៅ​ខាង​ក្នុង​ឡេីយ​ទេីប​ទាញ​កាល​វិ​ភាគ​ខ្លួន​មេីល​នឹង​អាល​ចុះ​ទៅ​តាម​បន្ទប់​អ្នក​ជំ​ងឺ​ដេីម្បី​ផ្ដល់​ថ្នាំ​នឹង​លាង​របួស​ដល់​អ្នក​ដែល​ទេីបវះ​កាត់​ហេីយ​ វា​ជា​ការ​ងារ​របស់​ខ្លួន​ដែល​ជា​ពេទ្យ​មធ្យម​បែប​ហ្នឹង។

វិលត្រឡប់​ព្យាបាល​បេះដូង​Tempat cerita menjadi hidup. Temukan sekarang