វិលត្រឡប់ព្យាបាលបេះដូង​💉(41)

4.9K 309 8
                                    


ព្រះអាទិត្យ​​សំរៀម​រះ​ឡេីង​ទៅ​លេី​ផ្ទៃ​មេឃ​ខ្ពស់បេីក​ពន្លឺ​ដ៏សែន​ត្រចះត្រចង់​បំភ្លឺ​ផែន​ដី​ជា​ថ្ងៃ​ថ្មី​ វេលា​ថ្មី​ សកម្មភាព​ប្រែប្លែក​សម្រាប់​មនុស្ស​គ្រប់​គ្នា​។ ក្រឡេក​មក​មេីល​នាយ​តូច​ខ្ពស់​កាន់​ឯក​សារ​ជាប់​នឹង​ដៃ​បំពាក់​អាវ​ពេទ្យ​ថ្នាក់​មធ្យម​សម្លុយ​ជាមួយ​ខោ​សាច់​គគីរ​ពណ៌​ខ្មៅ​ស្អាត​ឥត​ខ្ចោះ​នរណា​ក៏ពេញ​ចិត្ត​ប្រាថ្នា​នូវ​រូប​រាង​ល្អ​ឯង​របស់​ គីម​ ថេហ្យុង​ ដែរ។

"​ ហ្ហឹម...​ "​ ថេហ្យុង​ ព្រូសខ្យល់​ដង្ហេីម​ប្រលែង​ភាព​តាន​តឹង​បន្តិច​សឹម​ចូល​ទៅ​ខាង​ក្នុង​ជា​ថ្នាក់​សិក្សា​សម្រាប់​និសិ្សត​ពេទ្យ​។ កាយញ័រ​សព្វ​ចំលៀវ​ខ្លួន​ព្រោះ​តែ​ការ​ភិតភ័យ​មិន​ធ្លាប់​គិត​ថា​អាច​ចូល​មក​កាន់​ទី​នេះ​រៀន​ដេីម្បី​ធ្វេី​ជា​គ្រូពេទ្យ​វះកាត់​ឡេីយ។

"​ សួស្តី​...​ "​ ថេហ្យុង​ បង្ហាញ​ស្នាមញញឹម​ស្រស់​ស្អាត​និយាយ​ទៅ​កាន់លោក​សាស្ត្រាចារ្យ​ប្រចាំ​កន្លែង​​ហេីយ​ក៏ចាប់ផ្ដេីម​សិក្សា​បន្ថែម​ក្លាយធ្វេី​ជា​គ្រូពេទ្យ​វះ​កាត់​ម្នាក់​ចាប់ពី​ថ្ងៃ​នេះ​។ លទ្ធផល​យ៉ាង​ណា​វា​មិន​ជា​បញ្ហា​សំខាន់នោះ​គឺ​ការ​ប្រឹងប្រែង​ធ្វេីចេញ​ពី​ចិត្ត​នូវ​អ្វី​ដែល​ខ្លួន​ផ្គង​បំណង​ទុក​រួច​ជា​ស្រេច។

មិន​អី​ទេ​ គីម​ ថេហ្យុង​! ឯង​ប្រាកដ​ជាធ្វេី​បាន​។

"​ វ៉ក! វ៉ក! "​ ក្បាល​សឹង​តែ​ចូល​ក្នុង​បង្គន់​រអាក់រអេីកល់​ក្អួត​តែ​ម្នាក់​ឯង​រយៈពេល​បី​ខែ​នេះ​កាល​​រៀន​ផ្នែក​វះកាត់​ពិតជា​ពិបាកខ្លាំង​សម្រាប់​គេ​ដែល​ត្រូវ​យក​សាក​សព​ស្អុយ​ផ្តុស​មក​ពិសោធន៍​​ជាមួុ​យ​វានោះ​។

"​ ហ្ហឹកៗៗ​ "​ ថេហ្យុង​ អង្គុយ​ត្របោម​ក្បាល​ជង្គង់​យំ​ក្នុង​បន្ទប់​ស្ងាត់​តែ​ម្នាក់​ឯង​គេ​មាន​អារម្មណ៍​ថា​ហត់​នឿយ​ខ្លាំង​ណាស់។
"​ ហ្ហឹកៗៗ​ កំសាក​ណាស់​ គីម​ ថេហ្យុង​ ឯង​ពិត​ជា​អន់​ខ្លាំង​ណាស់​ "​ ឲ្យ​តែ​ពេល​បេីក​ក្រណាត់​សាក​ស​ព​ក្លិន​ស្អុយឆួល​​ដល់​ច្រមុះ​ពេល​ណា​គេ​តែង​តែ​ក្អួត​រត់​ចេញ​មក​ខាង​ក្រៅ​វិញ​ធ្វេី​ឲ្យ​អ្នក​គ្រប់​គ្នា​មាន​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ខ្លួន​។ បេី​ដឹង​ថាធ្វេី​មិន​បាន​ហេីយ​ក៏​បញ្ឈប់​ទៅ​នៅ​បន្តអី្វ​ទៀត? ​បេី​ធ្វេី​ខ្លួន​គ្មាន​ប្រយោជន៍​ដដែល​ហ្នឹង​!

វិលត្រឡប់​ព្យាបាល​បេះដូង​Where stories live. Discover now