វិលត្រឡប់​ព្យាបាល​បេះដូង​💉(36)

5.4K 321 7
                                        


មនុស្ស​បី​នាក់​ដាក់អង្គុយ​រាប​ធ្វេី​ការ​បរិភោគ​អាហារ​ពេល​ល្ងាច​ជាមួយ​គ្នា​យ៉ាង​មាន​ក្ដី​សុខ​ខុសប្លែក​តែ​មនុស្ស​ពីរ​នាក់​អង្គុយ​ស្ងៀម​ធ្មឹង​មិន​ស្រដី​ដំណេីរ​ឲ្យ​មាន​ការ​សង្ស័យ​ដល់​មនុស្ស​ចំណាស់​ដែល​សម្លឹង​ឆ្លាស់​ទៅ​មក​ទេីប​ហា​ស្រដី​សួរ​ឲ្យ​ដឹង​ច្បាស់​៖

"​ ពីរ​នាក់​ឯង​ឈ្លោះ​គ្នា​មែន​ទេ? "​ នាង​សួរឲ្យ​កាយ​សាក​សម​ទាំង​ពីរ​ប្រញាប់​ឆ្លេីយ​តបតែ​ ថេហ្យុង​ បដិសេធ​ដោយ​រក​លេស​ថា​គេ​មិន​ស្រួល​ខ្លួន​ប៉ុណ្ណោះ​។

"​ ហ្ហេីយ..​ មេីល​ទៅ​អាហារ​មួយ​ពេល​នេះ​មិន​ដំណេីរ​ការ​តតែសោះ​"​ នាង​និយាយរួច​ក៏​ក្រោក​ឡេីង​ឲ្យ​អ្នក​ជាកូន​សម្លឹង​សួរ​ឃាត់​ដំណេីរ​។

"​ ម៉ាក់​ចង់ទៅណា? "
"​ គឺ​ចេញ​ទៅ​ទិញ​ស្រា​បន្តិច​ណា៎..​ "​
"​ ចាំ​ខ្ញុំ​ទៅទិញឲ្យ​! "​ ថេហ្យុង​ ស្ទុះ​ក្រោក​តែ​នាង​រុញ​កាយ​តូច​ឲ្យ​អង្គុយ​វិញ​ឃាត់​មុន​ចេញដំណើរ​​ទៅខាង​ក្រៅ​ឲ្យ​មនុស្ស​ពីរ​នាក់​ស្ងាត់​ស្ងៀម​ដោយ​មាន​ភាព​អៀនខ្មាស់​រៀង​ខ្លួន​។

"​ ហេតុអ្វី​បរិយាកាស​អួល​អាប់​យ៉ាង​នេះ​ ហាហា​ "​ បន្ទាប់​ពី​ស្ងាត់អស់មួយ​សន្ទុះ​ ថេហ្យុង​ ក៏​ព្រម​ហេីប​ស្រដី​សួរឡេីង​សេីចទាំង​មិន​សម​មក​កាន់​បុរ​ស​នឹង​ធឹង​ខាង​មុខ​។

"​ ជុងហ្គុក​? បង​មិន​ស្រួល​ខ្លួន​មែន​ទេ? "​ នាយ​តូច​ដាច់​ចិត្ត​សួរ​សំណួរ​ទេីប​ម្ចាស់​ឈ្មោះ​ស្ងៀម​មិន​ស្រដី​បែរ​មក​រកដោយមុន​នេះ​កំពុង​មេីល​ទូរទស្សន៍។

"​ អូន​គិត​ថា​បង​ប្លែក​មែនទេ? "
"​ គឺ..​ ក៏បែប​ហ្នឹង​ហេីយ​ មាន​រឿង​មិន​ពេញ​ចិត្ត​មែន​ទេ? ឬ​អូន​សាងកំហុស​អ្វី​ឲ្យ​បង​ខឹង? "​ ថេហ្យុង​ អន់​ស្រដី​ទៅ​កាន់​នាយ​ធំ​ដែល​មាន​កាយ​វិការ​ប្លែកៗ​

"​ គ្មាន​អ្វី​ទេ..​ ចូល​ទៅ​ដួសបាយ​ឲ្យ​បង​បន្តិច​! "​ ជុងហ្គុក​ ហុច​ចានដល់​ដៃ​តូច​ទេីប​ ថេហ្យុង​ រហ័ស​ក្រោក​ចូល​ទៅ​ដួសឲ្យ​ភ្លាម​ ពិតជាមិន​អាច​យល់​ពីចិត្ត​បុរស​ម្នាក់​នេះ​ពិត​មែន​ សម្លឹង​ទៅ​ក្រសែរ​ភ្នែក​គេ​ហាក់​មិន​អស់​មិន​ហេីយ​ក្នុង​ចិត្ត​តតែសោះនេះគេ​កំពុង​គិត​អ្វី?

វិលត្រឡប់​ព្យាបាល​បេះដូង​Место, где живут истории. Откройте их для себя