ជុងហ្គុក បានកម្មង់អាហារជំនួសដោយការចំអិនញុំាខ្លួនឯងហេីយក៏កំពុងដាក់អង្គុយក្បែរគ្នាបរិភោគយ៉ាងស្ងៀមស្ងាត់នៅលេីសាឡុងបេីកទូរទស្សន៍មេីលលក្ខណៈជាកុនហូលីវូដអីបែបហ្នឹង។
" ខ្ញុំសូមទោស.. " ថេហ្យុង យកសមជ្រំជាមួយសរសៃមីទៅមកហាក់ដូចជាមិនចូលចិត្តទេីប ជុងហ្គុក ប្រទាក់ភ្នែកឃេីញបែបនេះក៏ប្រញាប់ទាញចានមីពីខាងមុខរាងតូចដោយហុចបាយដែលនាយកំពុងញុំាមុននេះជំនួសវិញ។
" គឺ.. ខ្ញុំញុំាបានលោកកុំញុំាមីអី " ថេហ្យុង ឈោងដេីម្បីយកចានមកវិញតែ ជុងហ្គុក ចាប់ដៃតូចហាមជាប់ព្រោះគេដឹងថាធ្វេីបែបនេះទេីប ថេហ្យុង ព្រមញុំាអាហារទាំងនោះ។
" ញុំាហេីយចាំខ្ញុំជួយសំអាត " ថេហ្យុង ក្រឡេកទៅផ្ទះបាយដែលរញ៉េរញ៉ៃព្រោះតែភ្លេីងឆេះមុននេះបេីខ្លួនមិនចាក់ទឹកបន្ថែមក៏ភ្លេីងមិនឆាបឆេះដល់ថ្នាក់នេះដែរ។
" ញុំារួចត្រឡប់ទៅវិញទៅ " ជុងហ្គុក ស្រដីទាំងកំពុងញុំានាយស្ងប់ស្ងាត់ឬកពារប្លែកៗទេីបឲ្យ ថេហ្យុង ចាប់ផ្ដើមវីមវាមសម្លឹងទៅកាយវិការរបស់គេពេលនេះប្រហែលជានាយធុញទ្រាន់នឹងខ្លួនពេញទំហឹងហេីយពិតមែនទេ? គេអន់ចិត្តហេីយក៏ទាញចានបាយដែល ជុងហ្គុក ញុំាមិនប៉ុន្មានម៉ាត់មុននេះមកបន្ត។
" លោកចាំខ្ញុំជួយ! " ថេហ្យុង ចូលមកទាញចានពីដៃនាយធំតែគេមិនឲ្យ ថេហ្យុង តាមទៅយកក្រណាត់ដេីម្បីជូតសម្អាតលេីកន្លែងកខ្វក់ ជុងហ្គុក ក៏តាមមកហាមគេថែមទាំងដេញខ្លួនជាច្រេីនសារឲ្យត្រឡប់ទៅវិញទេីប ថេហ្យុង បេីកស្រដីតប ត ទៅកាន់វិញដោយទឹកមុខសោកសៅ៖
" លោកសម្អាតម្នាក់ឯងទៅអញ្ចឹង.. ខ្ញុំទៅមេីលទូរទស្សន៍ក៏បាន " ថេហ្យុង ប្រញាប់គេចចេញពីនាយធំភ្លាមសម្ដៅទៅសាឡុង៖
ВЫ ЧИТАЕТЕ
វិលត្រឡប់ព្យាបាលបេះដូង
Любовные романыការវិលត្រឡប់សារជាថ្មី ជួបគូស្នេហ៍ចាស់ដែលបានបែកបាក់អស់រយៈពេលជាច្រេីនឆ្នាំ។ ស្រលាញ់គេតែម្ខាងវាមិនមែនជាកំហុស កាលដែលគេប្រងេីយជាមួយក្ដីស្រលាញ់ធំធេងរបស់ខ្លួន នោះទេីបជារឿងដ៏គួរឲ្យខូចចិត្តបំផុត។ ប្រលោមលោកមនុស្សធំ និព...
