វិលត្រឡប់​ព្យាបាល​បេះដូង​💉(34)

6.2K 342 5
                                        


ដំណេីរ​លប​កំបាំង​ចូល​សន្សឹមៗខាង​ក្នុង​ផ្ទះ​ដែល​ស្ងប់​ស្ងាត់​ កាយ​តូច​ក្រឡេក​ឆ្វេង​ស្ដាំ​រត់​វឹង​ចូល​ខាង​ក្នុង​បន្ទប់​ភ្លាម​ បិទ​ទ្វារ​​ស្រាល​ដៃ​បំផុត​ជៀស​វាង​បង្ក​ឮ​សម្លេង​ដល់​អ្នក​ម្ដាយ​។

"​ ព្រះជួយ!!​ "​ ទ្វារ​ក៏​បិទ​ខណៈ​អ្នក​ជា​ម្ដាយ​អង្គុយ​គង​អន្ទាក់​ខ្លា​លេី​គ្រែ​ពី​អង្កាល់​​? នាង​មន្ទិល​មក​កាន់កូន​ប្រុស​ជេីង​ល្អ​ដែល​បាត់​ចេញ​ពី​ផ្ទះ​អស់​រយៈ​ពេល​ពីរថ្ងៃ​ ធ្វេី​ឲ្យ​នាយ​តូច​បែក​ញេីស​ស្រក់​ចុះ​កាត់​ជេីង​សក់​ទំហំ​ប៉ុន​គ្រាប់​ពោត​កែវ​ភ្នែក​ឡេមឡឺម​គ្រាន់​អ្នក​ជា​ម្ដាយ​ហាស្រដី​ភ្លាមក៏​កន្ត្រាក់​ខ្លួន​ឡេីង​មួយ​រំពេច​៖

"​ វា​ស្អី​ឯង? ចាំ​បាច់​ធ្វេី​ខ្លួន​គួរឲ្យសង្ស័យ​បែប​នេះ​ហាស៎? "
"​ ម៉ាក់​..​ ចូល​បន្ទប់​ខ្ញុំ​ធ្វេី​អី​? "​
"​ គឺ​ មក​មេីល​អា​កូន​ជេីង​ល្អ​បាត់​ពី​ផ្ទះ​ពីរ​ថ្ងៃ​ខល​មិន​លេីក​ហ្នឹង​ហៃ​ "
"​ ម៉ាក់! គឺខ្ញុំ​មាន​រវល់​ច្រេីន​នៅ​មន្ទី​ពេទ្យ​ "​ មួយ​ក្រញរ​ត្បក​​កណ្ដាល​ក្បាល​កូន​ប្រុសពៅ​របស់នាង​ដោយ​គ្រឺត​ក្នាញ់​
"​ អ៊ូយ..​ ម៉ាក់!! "
"​ ឆេីស​..​ កុំ​មក​កុហក​ម៉ាក់​ឲ្យ​សោះ​ តែ​ថា​បាត់​ទៅ​ជាមួយ​នរណា​? ជុងហ្គុក​ មែន​ទេ? "​ នាង​ឱន​ទៅ​ជិត​ញញឹម​ញញែម​ពេញ​ចិត្ត​នឹង​សំណួរ​ដែលដាក់​ឲ្យ​។

"​ មិន​មែន​ទេ..​ "​ ថេហ្យុង​ រហ័ស​ប្រកែក​ភ្លាម​ទេីប​នាង​ទំលាក់​ស្នាម​ញញឹម​មុន​នេះ​ចុះ​លេីក​ចិញ្ចើម​មួយ​ចំហៀង​សម្លឹង​មន្ទិល​មក​ ថេហ្យុង​ មុន​បន្ត​៖

"​ ប្រាប់​ម៉ាក់​ភ្លាម​!​ ឯង​ឥឡូវ​ប្លែកៗណាស់​មានបុរស​ពិការ​ភ្នែក​ណា​មក​យក​ឯង​មែន​ទេ? "
"​ យ៉ាក! ម៉ាក់​ មេីល​មក​ខ្ញុំ​ក្នុង​ផ្លូវ​ល្អ​ផង​បាន​ទេ​? "​
"​ ឆេីស! មនុស្ស​កម្ជិល​ទឹក​មិន​ចង់​ងូត​ដូច​ឯង​មាន​នរណា​យក​ទៅ​! "
"​ ក៏បែប​ហ្នឹង​ហេីយ..​ ទេីប​ម៉ាក់​ជា​អ្នក​ញ៉ែ​លោក​ប៉ា​មុន​នោះ! "
"​ គីម​ ថេហ្យុង​ អា​កូន​សម្អុយ​ឯងនេះ! "

"​ ម៉ាក់​មាន​ការ​អី​ ក៏និយាយមក​! "​
"​ គឺ​ម៉ាក់​ដក​លុយ​ឯង​ឲ្យ​ ថេដាន​ ប្រាំ​មុឺន​វ៉ុន​ពី​ម្សិល​មិញ​ អឺ​ បង​ឯង​គេ​ខ្ចី​សិន​​ "​ នាង​ឱប​ដៃ​ភ្នែក​ក្រឡាប់​ចាក់​ស្រដី​ទៅ​នាយ​តូច​រហ័ស​លេីក​ទូរស័ព្ទ​មក​មេីល​ទឹក​លុយដែល​មាន​ក្នុង​កុង​។

វិលត្រឡប់​ព្យាបាល​បេះដូង​Where stories live. Discover now