វិលត្រឡប់ព្យាបាលបេះដូង​💉(75)

4.4K 191 3
                                    

ជុងហ្គុក​ បាន​ជ្រើសរើស​ទីកន្លែង​សម្រាប់​ក្រេប​ទឹក​ឃ្មុំ​លេី​ភ្នំ​ដេីម្បី​បោះ​តង់​កំសាន្ត​ទី​នោះ​ជាមួយ​ភរិយា​ជាទី​ស្រលាញ់​​។ តាម​បណ្ដោយ​ផ្លូវឡាន​ប្រភេទ​មាន​បាំង​ក្រោយ​ទូលាយស៊េរី​​ម៉ាក​ Hyundai​ បេីកឆ្ពោះ​មក​ជារឿយៗ​ឆ្លង​ពីខេត្ត​មួយ​ចូល​ខេត្ត​ផ្សេងៗ​ទៀត​ជា​ច្រេីន​ម៉ោង​ហេីយ​ក៏​មក​ដល់​។

"​ ថេហ្យុង​.​..​? អូន​សម្លាញ់​ពួក​យេីង​មក​ដល់​ហេីយ​ "​ ជុងហ្គុក​ ដាស់​រាង​តូច​ដែល​គេង​លក់ ហេីយ​ឈោង​ជួយដោះ​ខ្សែរ​ក្រវ៉ាត់​ឡាន​ឲ្យ​ថែម​ រីឯ​ ថេហ្យុង​ បែរ​ជា​លេីក​ដៃ​ពត់ពែន​ខ្លួន​តាម​ទម្លាប់​កម្ជិលរបស់​គេ​យ៉ាង​ប្រងេីយ​ តាម​ផ្លូវ​ស្ងាត់​ព្យាយាម​បេីក​ទាំង​អស់​កម្លាំង​ចំណែក​​ប្រពន្ធ​ជេីង​ល្អ​បែរ​ដេក​ត្រមក់​ចោល​ប្ដី​ទៅ​វិញ។

"​ ដល់​ហេីយ​មែន​ទេ? ឃ្លាន​ណាស់​ "​ ថេហ្យុង​ បេីក​ទ្វារ​ឡាន​រត់​ចេញ​ នៅ​ទីនេះ​ទេសភាព​ស្រស់​ត្រកាល​ ថែម​ជា​ម្លប់​ត្រជាក់​ជាមួយ​ដេីម​ឈេី​ខ្ពស់ៗ​ ផ្ទៀង​ត្រចៀក​ស្ដាប់សូរ​សម្លេង​ទឹក​ធ្លាក់​នៅ​ម្ខាង​បេី​ដេីរ​ចេញ​ពី​ទី​នេះ​តែ​បន្តិច​និង​មាន​ទឹក​ធ្លាក់ងាយស្រួល​ងូត​ត្រជាក់​កាយ​ ហេីយ​ស្ងប់​ស្ងាត់​ល្អ​គ្មាន​មនុស្ស​មក​រញ៉េរញ៉ៃ​រំខាន​ការ​ក្រេប​ទឹក​ឃ្មុំ​របស់​ពួក​គេ​ឡេីយ​។

"​ ថេហ្យុង​ មក​ជួយ​បង​បន្តិច​..​ "​ ជុងហ្គុក​ ឈរ​រៀប​តង់​តែ​ម្នាក់​ឯង​ ក្រោយ​ស្ដាប់​ដឹង​ស្វាមី​ជាទី​ស្រលាញ់​ហៅ​បែប​នេះ​ ថេហ្យុង​ ផ្លាស់​ប្ដូរ​គោលដៅ​រត់​រហ័ស​មករក​ ជុងហ្គុក​ ដេីម្បី​ជួយ​រៀប​តង់​សម្រាកជាមួយគ្នា​។

"​ បង​មិន​គិត​ថា​ទី​នេះ​ស្ងាត់​ពេក​ទេ?​ ក្រែងល៎​ ..​ "
"​ បិទ​មាត់​របស់​អូន​ ហេីយ​ទៅ​យក​អាហារ​ដាក់​លេី​កម្រាល​បង​ក្រាល​មុន​នេះ​ ក្រែង​អូន​ឃ្លាន​ណាស់​មិន​ចឹង? "​
"​ បាទ..​ អូន​ដឹង​ហេីយ​ "​ ថេហ្យុង​ ជ្រួញ​ច្រមុះ​ដេីរ​ហួស​ទៅឡាន​យក​អាហារ​ដែល​អ្នក​ម៉ាក់​បាន​រៀប​ចំ​ឲ្យ​សម្រាប់​ពួក​គេ​ទាំង​ពីរ​។

វិលត្រឡប់​ព្យាបាល​បេះដូង​Donde viven las historias. Descúbrelo ahora