វិលត្រឡប់​ព្យាបាល​បេះដូង​💉 (18)

6.2K 343 7
                                        


ភឹប*​ កាយ​ស្ដេីង​​ត្រូវ​បានបុរស​ខាង​មុខ​លេីក​ឡេីង​ដាក់​អង្គុយ​លេី​តុ​ផ្ទះ​បាយ​យ៉ាងរហ័ស​ ខណៈ​ប្រឡង់​ភ្នែក​ស្អាត​ប្រែ​ក្លាយជា​តក់​ស្លុត​បេីក​ឡេីង​ធំ​មុន​នឹង​ត្រូវ​ ជុងហ្គុក​ ដែល​ឈរ​នៅ​ចន្លោះជេីង​អោន​បន្ទាប​មក​រក​កាន់តែ​ជិត​ឈោង​យក​កូន​កន្សែង​ដែល​មាន​​ក្រោយ​ខ្នង​ ថេហ្យុង​ នាំមកចង​ព័ទ្ធ​នឹង​​ដៃតូច​ទៅ​ខាង​ក្រោយ​អស់​ថែម​ទាំង​លេីក​ប្រយោគ​​គម្រាមមក​កាន់​អ្នក​ដែល​បិទភ្នែក​មិន​ដឹង​ខ្យល់​អ្វី​បបូរ​មាត់​ជីបអូច​ឥតឈប់​តែ​ត្រូវ​រហ័ស​បេីក​ភ្នែក​វិញ​កាល​ដែល៖

"​ មិន​បាច់សុី​ទេ! អង្គុយ​ត្រង់​ហ្នឹង​អោយ​ស្ងៀម​បេី​មិន​ចង់​ស្លាប់! "​ ជុងហ្គុក​ ផ្ដល់នូវសម្ដី​ដែល​សោះ​កក្រោះ​មក​កាន់​សឹម​ចូល​ទៅ​ទាញ​ចាន​បាយ​​ខ្លួន​ដេីរចេញទៅដាក់​អង្គុយ​លេីសាឡុង​បេីក​ទូរទស្សន៍​មេីល​យ៉ាង​ប្រងេីយ​អោយ​អ្នក​ដែល​ត្រូវ​រុំ​ព័ទ្ធ​ដៃទៅ​ខាង​ក្រោយ​​ល្បង​លួច​សម្រូត​ខ្លួន​ចុះ​ពី​លេី​តុ​វិញ​ដេីម្បីដេីរ​មក​រក​នាយ​ដែល​មិន​ចាប់​អារម្មណ៍​ខ្លួន​ពេល​នេះ។
"​ ស្រាយ! "​ ពាក្យ​ស្រដី​គ្មាន​ប្រសិទ្ធភាព​ទៅ​កាន់​នាយ​ធំ​ទេីប​ធ្វេី​អោយ​ ថេហ្យុង​ អត់​មិន​បាន​ចូល​ទៅ​ដាក់​គូទ​អង្គុយ​លេី​ភ្លៅ​បុរស​ដែល​ពេញ​ដោយ​ការ​ស្អប់​ខ្ពេីម​មក​កាន់​គេ​ភ្លាម​។
"​ បញ្ចុក​! "​ ថេហ្យុង​ ហារ​មាត់​រង់​ចាំ​ស្រេច​អោយ​នាយ​ធំ​លូក​ទៅ​ស្រាយ​ចំណង​ដៃ​ដែល​ព័ទ្ធ​ទៅ​ខាង​ក្រោយ​វិញ​មុន​បញ្ជាក់​អោយ​នាយ​តូច​ចុះ​ពី​លេី​ភ្លៅ៖
"​ ចុះ​! "​ ថេហ្យុង​ មិន​ចុះ​ថែម​ទាំង​លេីក​ដៃ​មក​ថ្ពក់​ ក​ នាយ​ធំបន្ថែម..មុន​នេះ​នាយ​ដូច​ជា​បេីក​ដៃ​អោយ​សម្បែម​ណាស់​ មក​ធ្វេី​ខ្លួន​គ្មាន​អារម្មណ៍​អី​ណា​ ជ្រេញ​ណាស់​លោកបង​សង្ហា​!
"​ ខ្ញុំ​ចង់​ដឹង​ណាស់​ថា​លោក​មាន​...​ "​ ខ្សែរ​ភ្នែក​ដែល​សម្លឹង​មុខ​នាយ​មុន​នេះ​ក៏​បង្អូស​មក​កាន់​ក្បាល​ពោះ​ ជុងហ្គុក​ ដែល​បំពាក់​អាវ​យឺត​ស្ដេីងហេីយ​ក៏​ចូល​ទៅ​ផ្ដួល​កាយ​ធំ​ទៅ​លេី​សាឡុង​គ្រាន់​តែ​ល្បង​សាក​ចិត្ត​ថា​គេ​នឹង​មាន​អារម្មណ៍​ជាមួយ​ខ្លួន​ឬអត់?
"​ ចង់​ធ្វេី​ស្អី​? "​ ជុងហ្គុក​ សម្លុត​សួរ​ទៅ​មនុស្ស​ដែល​ច្រកគៀវ​អង្គុយ​លេី​ពោះ​ខណ:ដែល​ក្មេង​រោគ​ចិត្តម្នាក់​នោះ​នៅ​តែ​បន្ត​សកម្មភាព​ឆ្កួត​ឡប់​ទាញសំ​ញេស​អាវ​ដល់​ស្មា​បង្ហាញសាច់​ ស​ ខ្ចី​ចំពោះ​មុខ​សន្សឹម​អោន​មក​ក្បែរ​មុខ​សង្ហា​សាក​សួរ​ដោយ​សម្លេង​សិចសុី​មកកា​ន់៖
"​ ឆ្លេីយមក​ថា​លោក​ស្រលាញ់​ខ្ញុំ​ឬអត់​? "​ មិន​ត្រឹម​តែ​បេីក​ភ្លេីង​ខៀវស្រដី​សួរ​អោយ​ទាក់​ទាញ​ប៉ុណ្ណោះ​ទេ​ ថែមទាំង​លូក​ដៃ​មក​អង្អែល​មុខ​ក្រម៉ូវ​ហាក់​ដូច​ជា​មិនពេញ​ចិត្ត​កាយ​វិការ​អ្នក​បង្ហាញ​សាច់​ស្មាចំពោះ​មុខ​បែបនេះ​ឡេីយ​។
"​ ឯង​មាន​អ្វី​អោយ​ខ្ញុំ​ស្រលាញ់​ខ្លះ? "​ ពាក្យ​សម្ដី​ដ៏​សែន​ឈឺ​ចាប់​មាក់ងាយ​មក​លេី​ការ​ស្រលាញ់​របស់​ខ្លួន​ដែល​មាន​អោយនាយ​ ​បាន​ត្រឹម​អោយ​​គេអន់​ចង់​ងេីប​មុខ​ឡេីង​វិញ​ស្រប​ដោយ​ដៃ​ទាញ​អាវ​ដែល​ទាញ​សំ​ញេស​មក​​ជាសភាព​ដេីម​។ ជុងហ្គុក​ ក្រោក​មក​អង្គុយ​សម្រួល​អារម្មណ៍​មុននេះ​អោយ​អស់​ទេីប​មាត់​តូច​ហេីប​ស្រដី​មក​កាន់​នាយ​ម្ដង​ទៀត​ពាក្យ​គ្រប់​ម៉ាត់​ហាក់ដូច​ជា​មាន​ការ​អាក់​អន់​ចិត្ត​ខ្លាំង​ចំពោះ​គេ​តែ​មនុស្ស​ដូច​ជា​ ជុងហ្គុក​ គេ​គ្មាន​បេះ​ដូង​គេ​គ្មាន​ចិត្ត​អាណិត​ឬការ​ស្រលាញ់​ផ្ដល់អោយ​នណា​ស្រាប់ហេីយ។

វិលត្រឡប់​ព្យាបាល​បេះដូង​Место, где живут истории. Откройте их для себя