វិលត្រឡប់ព្យាបាលបេះដូង💉​(64)

3.3K 216 4
                                    


កែវ​ភ្នែក​ទាំង​គូ​ហាក់​ខឹង​សម្បារ​ទៅ​កាន់​ ស៊ូជីន​ ដែល​ប្រហេីន​គប់​កែវ​ស្រា​របស់​ខ្លួន​ចោល​មុន​នេះ​ តេី​នាង​កេីត​ឆ្កួត​ស្អី​បាន​មក​ហាម​មនុស្ស​ដែល​កំពុង​សតិអារម្មណ៍​មិន​ល្អ​បែបនេះ?
"​ លោក​ជា​គ្រូពេទ្យ​មិន​គួរ​ផឹក​ស្រា​ច្រើន​ពេក​នោះ​ទេ...​ "​ នាង​ប្រលែង​ដៃ​ដែល​ក្ដាប់​ហាក់​ឆួល​ឆេះក្ដៅ​ក្នុង​ចិត្ត​ជំនួស​ ថេហ្យុង​ ដែល​មិន​ដឹង​ខ្យល់​អ្វី​សោះ។ ជុងហ្គុក​ ច្បាស់​ជា​មិន​ល្អ​ចំ​ពោះ​ ថេហ្យុង​ ទេីប​ធ្វេី​ឲ្យ​គេ​ធ្លាក់ក្នុង​សភាព​ជោគជាំ​ដោយ​ស្រា​អំឡុង​ពេលនេះ​។

"​ ខ្ញុំ​មិន​និយាយ​រក​នាង​ទៀត​ឡេីយ​..​.​ " ដំណេីរ​ទទាក់​ទទាម​ចាកចេញ​ពី​អគារ​របស់​ខ្លួន​ទៅ​កន្លែង​ផ្សេង​ទៀត​ ថេហ្យុង​ រអ៊ីរអ៊ូ​ដោយ​ការ​ខឹង​ចិត្ត​ចំពោះ​ ស៊ូជីន​ ជា​ខ្លាំង​បោះ​ជំហាន​ទៅ​មុខ​ជា​រឿយៗ​មិន​ដឹង​ពី​គោលដៅ​ច្បាស់​ កែវ​ភ្នែក​ចាប់​ផ្ដេីម​ស្រវាំង​មេីល​ផ្លូវ​សឹង​មិន​ឃេីញ​ដល់​ទច់​ជង្គង់​ដួល​លេី​ដី​បណ្ដាល​ឲ្យ​ឈឺ​​ផ្សារ​ត្របោម​ក្បាល​ជង្គង់​ឈឺចាប់​ត្រង់​បរិវេណ​រលាត់​។

"​ អួយ...​ "​ ថេហ្យុង​ ទប់​លំនឹង​ខ្លួន​សឹម​ឆ្ពោះ​ទៅរក​តង់​សម្រាក​របស់​ ជុងហ្គុក​ ដែល​ស្ងប់​ចាក​អារម្មណ៍​នាយ​តូច​ឲ្យ​សៅ​ហ្មង​បេីក​ចូល​​ខាង​ក្នុង​ទាំង​ដឹង​ថា​ម្ចាស់​មិន​នៅ​ទី​នេះ​ក៏ដោយ​។ ថេហ្យុង​ ងក់ក្បាល​ងងុយ​ជា​ច្រេីន​ដង​តែ​មិន​ហ៊ាន​សម្រាក​គេ​បន្ត​ចាំ​ផ្លូវ​មនុស្ស​ដែល​បាត់​ស្រមោល​លុះ​ដល់​ពាក់​កណ្តាល​អាធ្រាត្រ​យប់​យន់​សែន​ស្ងាត់​មនុស្ស​គ្រប់​គ្នា​ចូល​ទី​សម្រាក​អស់​នៅ​ឡេីយ​តែ​មនុស្ស​តូច​ដដែល​បន្ត​ដោយ​អង្គុយ​រង់​ចាំក្នុង​តង់​តែ​ម្នាក់​ឯង​។

ស្រមោល​មនុស្ស​ដេីរ​ចូល​មក​ខាង​ក្នុង​ធ្វេី​ឲ្យ​ ថេហ្យុង​ រហ័ស​ក្រោក​សម្លឹង​ទៅ​កាន់​ ជុងហ្គុក​ ដែល​ភ្ញាក់ផ្អើល​ជាមួយ​វត្តមាន​ខ្លួន​។ ថេហ្យុង​ សម្លឹង​​ញេីស​ហូរ​កាត់​សស្រាក់​សស្រាំ​មនុស្ស​ចំពោះ​មុខ​ តេី​នាយ​ទៅ​ធ្វេី​ស្អី​ទាំង​ពាក់​កណ្ដាល​យប់​ស្ងាត់​ទេីប​ត្រឡប់​មក​សម្រាក​ថែម​ទាំងបែក​​ញេីស​ស្ថាន​ភាព​ទឹក​មុខ​មេីល​មិន​យល់​ភិតភ័យ​ហាក់​កំពុង​ឃេីញ​ខ្មោច​បែបនេះ?

វិលត្រឡប់​ព្យាបាល​បេះដូង​Onde histórias criam vida. Descubra agora