វិលត្រឡប់ព្យាបាលបេះដូង​💉(47)​

4.8K 265 4
                                        


ដៃ​កម្បង់​ទឹក​លុប​មុខ​លាង​ជម្រះ​រាល់​ការទញ់​ទាល់​ក្នុង​ចិត្តមុនលូក​ចូល​​ទាញ​យក​ក្រដាស​អនាម័យ​ក្បែរ​នោះ​មក​ជូតសំអាត​បរិវេណ​ ក​ ដែល​សេីម​។
"​ ឆេីស..​ "​ ថេហ្យុង​ សេីច​ចុង​មាត់​វាយ​ចំអក​បន្ថែម​ដល់​ខ្លួនឯង​សន្សឹម​ងេីប​ទម្រង់​​មុខវែង​ ច្រមុះ​ស្រួច​ឈ្លេម​ ​កែវ​ភ្នែក​ភ្លឺ​ថ្លា​តែ​ហាក់​កំពុង​កករ​ ​រក​កខ្វក់​ម្ដង​បន្តិច​ហេីយ​។ សម្លឹង​ទៅ​កញ្ចក់​ខាង​មុខ​បង្ហាញ​ពី​សម្រស់​ស្រស់​ស្អាត​នរណា​ក៏​ប្រាថ្នា​ចង់​បាន​ក្នុង​វ័យ​សាម​សិប​ពីរ​ឆ្នាំ​របស់​ខ្លួន​។
ជង្គង់​ដែល​បញ្ឈរ​សុខៗក៏​លែង​មាន​កម្លាំង​នឹង​ក្រោក​ឈរ​បន្ត​ គេ​ផ្អែក​ខ្នង​នឹង​ជញ្ជាំង​ក្បែរ​នោះ​ដែល​គ្មាន​នរណា​ម្នាក់កំពុង​នៅ​ក្នុង​បន្ទប់​ជាមួយ​លេីក​បញ្ឈរ​ក្បាល​ជង្គង់​ឡេីង​ឲ្យ​ស្មេីដេីមទ្រូង​ដែល​កំពុង​ឈឺ​ងំមិន​បាត់​ត្រង់​នោះ​ត្របោម​ក្បាល​ជង្គង់​បិទ​បាំង​ផ្ទៃ​មុខ​ដែល​បង្ហូរ​ទឹក​ភ្នែក​លាយ​ឡំដោយ​អារម្មណ៍​ឈឺចាប់​កម្លាំង​ថយ​ចុះ​ជា​អនេក​ទំនង​ជា​ខ្លាច​មនុស្ស​ចូល​មក​ដណ្ដើម​យក​គ្រប់​យ៉ាង​ចេញ​ពី​ខ្លួន​បែប​ហ្នឹង​។

"​ ហ្ហឹកៗៗ​ ហេតុ​អ្វី​ខ្ញុំ​ត្រូវ​ខូច​ចិត្ត​? ហេតុ​អ្វី​ខ្ញុំ​ត្រូវ​ឈឺចាប់​តែ​ម្នាក់​ឯង? "​ នាយ​តូច​សង្ងំ​យំ​ឲ្យអស់​ពី​ពោះ​បន្ត​ទៅ​តាម​ទឹក​ភ្នែក​ដែល​រារាំង​មិនឈប់​ដៃ​ដែល​ត្របោម​ជង្គង់​បំប៉ះ​ដឹង​ពី​ការ​ទំនេរ​មិន​មាន​អ្វី​ទំនេីស​លេី​ម្រាម​ដៃ​ដែល​គ្មាន​បំពាក់​ចិញ្ចៀន​សង​ខាង។

ក្រឡេក​មក​មេីល​គ្នីគ្នា​មួយ​ក្រុម​កំពុង​តែ​ជជែក​អរ​សប្បាយ​ផឹក​មាន​រឿង​និយាយ​មិនឈប់​ខុស​តែ​ ជុងហ្គុក​ ម្នាក់​ដែល​អង្គុយ​រង់​ចាំ​ផ្លូវ​នាយតូច​ដែល​បាត់​ទៅ​ឡេីង​យូរ​តែ​ម្នាក់​ឯង​ គេ​ហៀបនឹង​ក្រោក​ទៅ​តាម​ ថេហ្យុង​ ស្រាប់​ចង្រៃ​អ្វី​នាង​ក្រមុំ​ក្បែរ​ខ្លួន​មិន​បណ្ដោយ​ឲ្យ​នាយ​ចាក​ចេញ​ទៅ​តតែសោះ​។
"​ លោក​ចង់​ទៅណា? "​ ចេសុី​ ទាញ​ដៃ​នាយ​ធំ​ឲ្យ​អង្គុយ​ចុះ​ទាំង​មិន​ហ៊ាន​ប្រកែក​ប្រហែល​តិចទៀត​ ថេហ្យុង​ ច្បាស់​ជា​ត្រឡប់​មក​វិញ​មិន​ខាន​។

វិលត្រឡប់​ព្យាបាល​បេះដូង​Where stories live. Discover now