វិលត្រឡប់ព្យាបាលបេះដូង​💉🔞(40)

5.6K 251 3
                                    


ឡាន​ខ្មៅ​តម្លៃ​រាប់​សែន​ចតបញ្ឈប់​ខាង​មុខ​របង​ផ្ទះ​ស្ងាត់​របស់​មនុស្ស​ដែល​កំពុង​គេង​លក់​ ជុងហ្គុក​ ដោះ​ខ្សែរ​ក្រវ៉ាត់​នាយ​ចេញ​ពី​ចង្កេះ​រៀប​​ឈោង​ដំណាស់​ ថេហ្យុង​ ឲ្យ​ភ្ញាក់តែប្ដូរ​មកទាញ​មេីលមុខ​របួស​រលាត់​បាត​ដៃ​នាយ​តូច​ព្រោះ​ខ្លួន​ជា​អ្នក​បង្កវិញ។

ការ​គេង​លក់​យ៉ាង​ស្កប់ស្កល់​ ពេញ​មួយ​ថ្ងៃ​នេះ​ក៏​ព្រោះ​ល្វេីយ​បង្ហេវ​​ចិត្ត​នឹង​កម្លាំង​ខ្លាំង​។​ ជុងហ្គុក​ ចាប់​បេីក​ថត​ឡាន​យក​សំឡី​ ​ថ្នាំ​មក​លាងរបួស​​ឲ្យ​មនុស្ស​តូច​​មិនសូម្បី​កម្រេីកខ្លួន​​ដោយ​ការ​ឈឺ​ផ្សារ​បន្តិច​សោះ​គ្រាន់​តែ​ជ្រួញ​ចិញ្ចើម​ព្រឹមៗព្រោះ​មិន​ពេញចិត្ត​នូវ​ការ​ដាស់​រំខាន​​រួចក៏​លង់​លក់​វិញ​។

"​ ម្ដេច​ពូកែ​ទ្រាំបែប​នេះ​? "​ ជុងហ្គុក​ និយាយ​ចោល​ទៅ​កាន់​មនុស្ស​គេង​លក់​នាយ​លូក​បន្ទាប​កៅ​អី​ឡាន​សម្រាប់​នាយតូច​សឹម​យក​ដៃគេ​មក​លាង​ហេីយ​រុំ​បង់​របួស​បន្ត​។

ជុងហ្គុក​ ​សម្លឹង​មេីល​នាឡិកា​លេី​ដៃ​ម៉ោង​ក៏ជាង​ដប់​មួយយប់​ទៅ​ហេីយ​។

"​ ហ្ហឹម​..​ "​ ថេហ្យុង​ គ្រហឹម​ភ្ញាក់​ពី​ការ​លង់​លក់​ម៉ោង​ក៏ចូល​ដប់​ពីរ​ពាក់​កណ្ដាល​អាធ្រាត្រទៅ​ហេីយ​បន្ទាប់​ពី​​ ជុងហ្គុក​ គេ​ស្ងៀមស្ងាត់​បន្ត​ក្នុង​ឡាន​សម្លឹង​មុខ​ស្អាតរហូត​គេង​លក់​ខ្លួន​ឯង​ម្ដង​ នាយ​តូច​បេីក​ស្នាម​ញញឹម​ឡេីង​គេ​ផ្ងារ​ខ្លួន​បែរ​សម្លឹង​មនុស្ស​ធំ​ដែល​គេង​លក់​ ហីយ៉ា​ ប្រហែល​ជា​ខ្ញុំ​គេង​យូរ​ពេក​ឲ្យ​បង​រង់​ចាំ​មែន​ទេ?

"​ ជុងហ្គុក​...​ "​ ថេហ្យុង​ ហៅ​ដោយសម្លេង​ស្រាល​ទៅ​កាន់​មនុស្ស​ប្រុស​ខាង​មុខ​។
"​ ផ្គរលាន់​ភ្លៀង​រន្ទះ​​ហេីយ​មេ​ឃ​ក៏​ស្រឡះ​បែប​នេះ​ឯង​ ចន​ ជុងហ្គុក​! អាមនុស្ស​អាកាសធាតុ​! "​ ថេហ្យុង​ ចាប់​ដឹង​ថា​ដៃ​ខ្លួន​មាន​រុំ​បង់​របួស​ភ្លាម​គេ​ក៏សម្លឹង​ឆ្លាស់​គ្នា​ជាមួយ​បុរស​ដែល​លង់​លក់​ ស្នាម​ញញឹម​លេី​មុខ​ស្អាត​បេីក​ឡេីង​វែង​ឈាន​ចូល​ទៅ​ក្បែរ​ថេីប​ថ្ពាល់​បុរស​ម្នាក់​ហ្នឹង​មួយ​ខ្សឺត​បឺត​ចូល​ដល់​ក្នុង​សួត​ទេីប​ដក​មុខ​ចេញ​។

វិលត្រឡប់​ព្យាបាល​បេះដូង​حيث تعيش القصص. اكتشف الآن