ព្រឹកព្រហាមកាលដែលព្រះអាទិត្យមិនទាន់បេីកបញ្ចេញរស្មីពន្លឺអស់ ស្រមោលប្លៀកៗជាមួយដំណេីរមនុស្សគួរឲ្យសង្ស័យលបចូលខាងក្នុងបន្ទប់ ថេយ៍ជុង ដែលគេងនៅដាច់ដោយឡែកសុវត្ថិភាពទីនោះ។ មិនប៉ុន្មានវិនាទីក្រោយ ថេយ៍ជុង ក្មេងប្រុសអាយុពីរខួបក៏ត្រូវមនុស្សអាថ៌កំបាំងម្នាក់នោះបីទាំងកំពុងគេងលក់បេីកទ្វារទៅខាងក្រៅផ្ទះយ៉ាងរហ័សដោយគ្មានការសង្ស័យពីមនុស្សក្នុងផ្ទះដែលមិនទាន់ក្រោកពីដំណេកនៅឡេីយ។ផ្ទៃមេឃចាប់ផ្ដេីមបេីកពន្លឺសន្សឹមៗរហូតដល់ថ្ងៃចាំងចូលបង្អួចសម្លេងនាឡិការរោទ៍ក្បែរតុក្បាលគ្រែបន្លឺដាស់ ជុងហ្គុក ភ្ញាក់ពីដំណេកដៃរាវរកភរិយាក្បែរខ្លួនតែមិនប៉ះសូម្បីចុងក្រចកធ្វេីឲ្យរាងក្រាស់ក្របួចចិញ្ចេីមឆ្ងល់ត្របកភ្នែកបេីកឡេីងមិនឃេីញវត្តមានរាងតូចឡេីយ។
នាយចុះពីខាងលេីផ្ទះទៅជាន់ក្រោមព្រោះគិតថា ថេហ្យុង អាចនិងភ្ញាក់លឿនជាងខ្លួនទៅរៀបចំអាហារពេលព្រឹកជាមួយអ្នកម៉ាក់មិនខាន៖
" ជុងហ្គុក.. កូនចុះមកហេីយ? " ម៉ាក់ក្មេកកំពុងរៀបចំអាហារពេលព្រឹកយ៉ាងរៀបរយជាមួយស្នាមញញឹមផ្ដល់ឲ្យជារៀងរាល់ថ្ងៃ។
" អ្នកម៉ាក់.. ថេហ្យុង គេនៅឯណា? ក្នុងបន្ទប់ ថេយ៍ជុង មែនទេ? " ជុងហ្គុក ពោលដោយជំហានចុះពីកាំជណ្ដើរហៀបចូលខាងក្នុងបន្ទប់កូនប្រុសបណ្ដូលចិត្ត ស្រាប់ជំហានជេីងរាំងស្កុបងាកមុខរបស់ទៅរកអ្នកម៉ាក់ក្មេកភ្លាម៖" អ្ហាវ.. ថេយ៍ អត់នៅខាងលេីទេ? ចុះ ថេយ៍ជុង.. ចៅប្រុសម៉ាក់នៅគេងខាងលេីឬអត់? "
" អត់ទេអ្នកម៉ាក់.. " នាយស្លន់ស្លោដោយការភិតភ័យកាលដែលក្រោកឡេីងមិនឃេីញប្រពន្ធរួមទាំងកូនប្រុសបែបនេះ គេរត់ចេញទៅទីធ្លាផ្ទះខាងក្រៅក្រែងល៎ ថេយ៍ នាំ ថេយ៍ជុង ទៅលេងទីនោះ។
ESTÁS LEYENDO
វិលត្រឡប់ព្យាបាលបេះដូង
Romanceការវិលត្រឡប់សារជាថ្មី ជួបគូស្នេហ៍ចាស់ដែលបានបែកបាក់អស់រយៈពេលជាច្រេីនឆ្នាំ។ ស្រលាញ់គេតែម្ខាងវាមិនមែនជាកំហុស កាលដែលគេប្រងេីយជាមួយក្ដីស្រលាញ់ធំធេងរបស់ខ្លួន នោះទេីបជារឿងដ៏គួរឲ្យខូចចិត្តបំផុត។ ប្រលោមលោកមនុស្សធំ និព...