វិលត្រឡប់ព្យាបាលបេះដូង💉(24)
--
ព្រឹកព្រាងវេលាដែលព្រះអាទិត្យទេីបរះឆ្លុះទៅលេីកោះស្របដំណេីរ ថេហ្យុង ដែលបេីកតង់ចេញមកខាងក្រៅល្មម។ មុខតូចងេីយសម្លឹងខ្ពស់ទៅកាន់ផ្ទៃមេឃដែលមិនទាន់បេីកពន្លឺខ្លាំងសឹមដេីរទៅកន្លែងដែលមានទឹកស្អាតប្រេីប្រាស់ទុកសម្រាប់ពេទ្យគ្រប់គ្នាធ្វេីការលុបលាងសំអាត។
នាយតូចដេីរហេីរក្រវែលផ្អៀងផ្អងដូចជាកំពុងរកអ្វីមួយ... ងាប់ហេីយ! នេះគេកំពុងយកនំឃុកគី មកញុំាឬធ្វេីជាថ្នាំដោះធ្មេញឲ្យប្រាកដ? ថេហ្យុង ដាក់នំទំពារក្នុងមាត់សន្សឹមទាញដបទឹកយកមកផឹកខ្ពុរអង្រង់លាងមាត់ជាចុងក្រោយទាញក្រដាសមកជូតមុខរហ័សក្រោកទាំងអារម្មណ៍ស្រស់ស្រាយ។
" ហ្ហឹម... គ្មាននរណាដែលឆ្លាតដូចខ្ញុំទៀតឡេីយ " ថេហ្យុង ច្រត់ចង្កេះពត់ពេនខ្លួនទៅមកសម្រួលកក្អៀកក្នុងខ្លួនគាប់ជូននឹងដុកទ័រ ស៊ូជីន ដេីរកាត់ល្មម។
" អូហ៍ ដុកទ័រស៊ូជីន ដាក់ច្រាសដុសធ្មេញមកដែរឬ? " ថេហ្យុង បេីកប្រឡង់ភ្នែកប្លៀកៗទៅកាន់នាងដែលកំពុងបៀមច្រាសខាងក្នុងមាត់រហ័សដកចេញវិញស្រដីតប ត៖
" នៅទូកធំ! គឺមានសម្ភារៈប្រេីប្រាស់ នៀក.. ពេទ្យអត់ដឹងទេ? " ស៊ូជីន បញ្ជាក់ទៅកាន់មនុស្សដែលចំហរមាត់មកកាន់ហាក់ស្លុងនឹងសម្ដីនាងមុននេះ កុំប្រាប់ថាមានតែគេដែលមិនដឹងពីរឿងនេះឲ្យសោះណា៎?
" អូហ៍! គឺខ្ញុំយករួចហេីយ ក៏ដុសធ្មេញសំអាតខ្លួនហេីយដែរ ហ្ហឹម.. សុំទៅហាត់ប្រាណបន្តិចនឹងអាលមានកម្លាំងមកធ្វេីការបន្ត ហាហា! " ថេហ្យុង និយាយទាំងមិនសមបង្ខំមុខឲ្យញញឹមទាំងកំពុងយំក្នុងចិត្ត រហ័សគេចចេញពី ស៊ូជីន ជាបន្ទាន់។
KAMU SEDANG MEMBACA
វិលត្រឡប់ព្យាបាលបេះដូង
Romansaការវិលត្រឡប់សារជាថ្មី ជួបគូស្នេហ៍ចាស់ដែលបានបែកបាក់អស់រយៈពេលជាច្រេីនឆ្នាំ។ ស្រលាញ់គេតែម្ខាងវាមិនមែនជាកំហុស កាលដែលគេប្រងេីយជាមួយក្ដីស្រលាញ់ធំធេងរបស់ខ្លួន នោះទេីបជារឿងដ៏គួរឲ្យខូចចិត្តបំផុត។ ប្រលោមលោកមនុស្សធំ និព...