វេលាយប់កាលដែលបញ្ចប់ម៉ោងធ្វេីការរបស់គ្រូពេទ្យពេញម៉ោងហេីយនោះ ជុងហ្គុក ក៏បេីកឡានត្រឡប់មកផ្ទះវិញដោយមាន ថេហ្យុង អង្គុយក្បែរកន្លែងបញ្ជាគេសន្យានឹងមកគេងជាមួយគ្នាយប់នេះ។ កាយតូចស្បេីយកម្លាំងព្រោះតែល្វេងល្វេីយពេញមួយថ្ងៃ ជុងហ្គុក ឃេីញដូចនេះក៏ប្រាប់រាងតូចឲ្យចូលទៅសម្អាតខ្លួនមុន ពេលចេញមកវិញនឹងបានញុំាអាហារពេលយប់ជាមួយគ្នាដោយគេកំពុងឈរធ្វេីម្ហូបនៅផ្ទះបាយតែម្នាក់ឯង។
កន្លងផុតកន្លះម៉ោងក្រោយ ថេហ្យុង ចេញពីបន្ទប់ទឹកវិញដោយបំពាក់អាវឈុតគេងយប់ដៃមានកូនកន្សែងជូតត្រដុសរឿយៗលេីសក់សេីមសឹមឈានមកក្បែរនាយសង្ហាដែលម៉ត់ចត់ធ្វេីនូវអាហារសម្រាប់ពួកគេ។
" ជុងហ្គុក.. បងកំពុងធ្វេីអ្វីហ្នឹង? " ថេហ្យុង ឃេីញហេីយក៏ដឹងពេីធ្វេីជាសួរដោយសម្លេងគួរឲ្យស្រលាញ់ទាមទារ ជុងហ្គុក ឲ្យឆ្លេីយតបយ៉ាងរហ័ស។
" អូនមេីលមកថាជាអ្វី? " ជុងហ្គុក ត្បកសួរឲ្យនាយតូចជ្រួញមាត់ដោយការអន់ចង់សម្ដីតែមិនស្ងាត់ជជែកញែករកពាក្យមកបន្ថែមមិនឈប់។
" អូនស្មានតែបេះដូងរបស់បង ហិហិ " ថេហ្យុង បង្ហាញស្នាមញញឹមសេីចទៅកាន់មនុស្សប្រុសដែលស្ញេីបចិត្តកោតមនុស្សតូចមួយសម្ដីផ្អែមប៉ុនមេឃបែបនេះសោះ។
ថេហ្យុង ចូលទៅអង្គុយចាំនៅតុអាហារមុនក្បែរនោះមានទូរទស្សន៍ធំបញ្ឈរស្អាតប្រភេទភ្ជាប់ជាមួយបាសទំនេីបសងខាងចាក់សណ្ដាប់នូវបទចំរៀងមនោសញ្ចេតនាអន្លង់អន្លោចពេញខាងក្នុងអាផាតមិនត៍។
ជុងហ្គុក កាន់អាហារបែបបរទេសព្រោះគ្មានបន្លែសាច់ធ្វេីម្ហូបកូរ៉េសម្រាប់នាយតូចឡេីយ។
" ថ្ងៃឈប់សម្រាកចាំទៅផ្សារទំនេីបទិញបន្លែសាច់ស្តុកបន្ថែមថ្ងៃនេះមានតែមីហេីយនំប៉័ងអូនញុំាបានទេ? " ជុងហ្គុក សួរបញ្ជាក់ខ្លាចថា ថេហ្យុង នឹងមិនចូលចិត្តជាមួយវា។
" អូនមិនដែលញុំារេីសអាហារស្រាប់ហេីយពិសេសស្នាដៃរបស់បងអ្វីក៏ឆ្ងាញ់ដែរ ហិហិ "
ВЫ ЧИТАЕТЕ
វិលត្រឡប់ព្យាបាលបេះដូង
Любовные романыការវិលត្រឡប់សារជាថ្មី ជួបគូស្នេហ៍ចាស់ដែលបានបែកបាក់អស់រយៈពេលជាច្រេីនឆ្នាំ។ ស្រលាញ់គេតែម្ខាងវាមិនមែនជាកំហុស កាលដែលគេប្រងេីយជាមួយក្ដីស្រលាញ់ធំធេងរបស់ខ្លួន នោះទេីបជារឿងដ៏គួរឲ្យខូចចិត្តបំផុត។ ប្រលោមលោកមនុស្សធំ និព...
