វិលត្រឡប់ព្យាបាលបេះដូង💉​(62)​

3.8K 223 1
                                    


ចិញ្ចេីម​ស្អាត​បង្រួបបង្រួម​ចូលគ្នា​បង្ករ​ឲ្យ​ផ្ទៃ​មុខ​ក្រញឹម​ហាក់​មិន​សប្បាយ​ចិត្ត​កាល​មាន​សម្លេង​ដាស់​រំខាន​ស្លឹក​ត្រចៀក​​ពេល​កំពុង​រលីវ​លក់​ចូល​ក្នុង​សុបិន្ត​ស្រស់​ស្អាត​របស់​ខ្លួន​ម្ដង​ទៀត។ ជុងហ្គុក​ អស់​សំណេីច​លេីក​ដៃ​ទាញ​ចិញ្ចេីម​ដែល​ខឹង​ឲ្យ​មក​សភាព​ដេីម​វិញ​មុន​យក​ដៃ​ទ្រ​ចង្ការខ្លួន​ដែល​ដាក់​កាយ​គេង​ផ្កាប់​មុខ​ក្បែរ​មនុស្ស​តូច​សម្លឹង​ផ្ចង់​យក​ភាព​ស្រស់​ស្អាត​មក​​បំពេញទុក​​ក្នុង​កែវ​ភ្នែកបន្ត​។

"​ ហ្ហឹម...​ "​ ថេហ្យុង​ ប្រាស់​ខ្លួនបែរ​ចេញ​ពី​នាយធំដែល​​សម្លឹង​មិនដាក់​ភ្នែក​មុននេះ​ត្រូវ​​កាត់​ផ្ដាច់​យក​ភាព​ស្រស់​ស្អាត​ដែល​បញ្ជូន​បង្ហូរ​ចូល​ខួរ​ក្បាល​អម្បាញ់មិញ​នេះ​អស់។
"​ ថេយ៍​? ថេយ៍​? "​ ជុងហ្គុក​ ល៎​ស្រដាស់​ហៅ​រសេវ​តិចៗ​ក្បែរ​ត្រចៀក​យ៉ាង​ណា​កាយ​កម្ជិល​ល្មោភ​គេង​របស់​គេមិន​រហេីប​ដែរ​ ​ទេីប​លូក​ដៃ​ចូល​ក្រោម​ពោះ​ ថេហ្យុង​ ទាញ​បង្វែរ​គេ​យក​មក​ឱប​ក្នុង​ទ្រូង​ម្ដង​ទៀត​ កាល​មាន​មនុស្ស​ទាញ​ឱប​បែប​នេះ​នាយ​តូច​ក៏​លេីក​ដៃ​ស្រប​ព័ទ្ធ​ចង្កេះ​បាវ​ខ្សាច់​ជាប់​ជ្រៀតជ្រែក​ចូល​ទ្រូង​ក្រអូប​ក្លិន​សំណព្វចិត្ត​របស់​ខ្លួន​បន្ថែម។

ពេញ​មួយ​រាត្រី​ពោរពេញ​ទៅ​ដោយ​ភាព​កក់​ក្តៅ​ទៅ​កាន់​គ្នារហូត​ដល់ស្អែក​ថ្ងៃ​ថ្មី​ឈាន​ចូល​មក​ដល់​ម្ដង​ទៀត​ហេីយ​ សឹង​តែ​មិន​អាច​ត្រៀម​ចិត្ត​បាន​ដែល​ត្រូវ​ប្រលែង​កាយ​ដែល​ធ្វេី​ឲ្យ​ខ្លួន​គេង​លង់​លក់​ស្រួល​ពី​យប់​ឲ្យក្រោក​ដេីម្បី​ធ្វេី​ភារកិច្ច​រាង​ខ្លួន​បន្ត​។

"​ ជុងហ្គុក​..? "​ ថេហ្យុង​ មិងមាំង​ញី​ភ្នែក​ដែល​មិន​ទាន់​ស្វាង​ងងុយ​បន្ទរ​ហៅ​ឈ្មោះ​មនុស្ស​ជា​ទីស្រលាញ់​មុន​គេបង្អស់នារវេលា​រះ​​ព្រឹកប្រលឹម​បែប​នេះ​​​ឲ្យ​ងាកមក​រកពេល​កំពុង​ផ្លាស់​ឈុតថ្មី​។
"​ ហ្ហឹម? "​ ជុងហ្គុក​ គ្រហឹម​តប​កាយស្ដេីង​ដែល​​ក្រោក​ឈរជំហាន​ដេីរ​បោះ​មក​​​ចំពោះ​មុខ​មនុស្ស​ស្អាតញញឹម​មុន​ស្រដី​ឡេីង៖
"​ យប់​មិញ​អូន​យល់​សប្តិ​..​ ហ្ហឹម​ គឺ​យល់សប្ដិ​ល្អ​ណាស់​ ហិហិ​ "​ ថេហ្យុង​ ក្រអឹមក្រអៀម​ឲ្យ​និយាយ​យ៉ាង​ម៉េច​បេី​ប្រាប់​ថា​ ជុងហ្គុក​ ​សុំ​រៀប​ការ​ក្នុង​យល់​សុបិន្ត​ពី​យប់​មក​នោះ​វា​ដូច​ជា​បង្ខិត​បង្ខំ​ឲ្យ​គេ​ធ្វេី​នូវ​អ្វី​ដែល​គ្រាន់​ជា​ការ​ប៉ង​ស្រម៉ៃ​តែ​ឯង​ពេកតែ​បេីរឿង​នេះ​ក្លាយ​ជា​ការពិត​ក្នុង​ថ្ងៃ​ណាមួយ​..​ ខ្ញុំ​ច្បាស់​ជា​គិតថា​ខ្លួន​ជា​មនុស្ស​ដែល​សំណាង​បំផុត​ក្នុង​លោក​នេះ​! ឈប់​សិន​..​ សុបិន្ត​ពី​យប់​ហាក់​ដូច​ជា​ការ​ពិត​ពេក​ហេីយ​ទេីប​ធ្វេី​ឲ្យ​ស្នាម​ញញឹម​លេី​ផ្ទៃ​មុខ​មិន​អាច​រលត់​ទៅ​ងាយ​ ពេល​ឮ​ច្បាស់​ពេញ​ត្រចៀក​តែ​ម្ដង​ប្រហែល​មក​ពី​ខ្ញុំ​គិតពី​រឿង​នេះ​ច្រេីន​ពេក​ក៏​មិន​ដឹង​។

វិលត្រឡប់​ព្យាបាល​បេះដូង​Tempat cerita menjadi hidup. Temukan sekarang