មួយខែក្រោយការមិនរបបគ្នារវាងមនុស្សពីរនាក់រមែងតែងផ្អែមល្ហែមផ្ដល់ការស្រលាញ់ទៅកាន់ដៃគូបែរជាសម្លឹងមុខគ្នាលែងចំ ហាក់លាក់បញ្ហាបៀមរាល់ដំណោះស្រាយមិនសូម្បីនិយាយបញ្ចេញមកខាងក្រៅ។
ថ្ងៃនេះមិនសូវជាវក់វីជាមួយការងារប៉ុន្មាននោះឡេីយ.. សម្រាប់ទាហានដែលរងរបួសក៏ចាប់ផ្ដេីមធួរស្បេីយបានច្រេីន មិនដឹងជាអ្វីទាក់ចិត្ត ជុងហ្គុក ពាំនាំគេមកកាន់អគារស្នាក់នៅរបស់ ថេហ្យុង ពេលនេះ។
" ថេហ្យុង គេមិនស្រួលខ្លួនបីថ្ងៃនេះនៅតែបន្ទប់រង់ចាំឲ្យស្រួលខ្លួនសិន " ពាក្យសម្ដីរបស់ក្រុមពេទ្យកម្រិតស្រាលប្រាប់ដល់ ជុងហ្គុក ជាហេតុឲ្យការព្រួយបារម្ភល្បួងនាំមកមេីលកាន់តែច្បាស់ពីអាការៈអ្នកម្ខាងទៀត។
ភួយសេីយឡេីងចេញពីខ្លួនមនុស្សតូចដែលគេងលក់ដោយសារជាតិថ្នាំតាំងពីល្ងាចទល់ដល់ប្រលប់ បាតដៃត្រជាក់លូកស្រដាស់ ថេហ្យុង ឲ្យក្រោកដេីម្បីញុំាអាហារនឹងអាលលេបថ្នាំបន្តទៀត។
" ហ្ហឹម.. " ដោយមានដៃមកដាស់រំខានបែបនេះមនុស្សដែលងេងងាងធេងធោងក្នុងខ្លួនមិនបាត់ផ្ងារខ្លួនសម្លឹងរក ស៊ូជីន ក្នុងដៃមានចានបបរសម្រាប់ខ្លួន។
" ក្រោកមកញុំាបបរសិនចាំគេងបន្ត.. " នាងព្យាយាមដាស់តឿនទេីប ថេហ្យុង ងក់ក្បាលស្របតាម មកកាន់ទីនេះដេីម្បីព្យាបាលអ្នកជំងឺតែមេីលមកខ្លួនឯងឥឡូវនេះចុះបែរជាទុកអ្នកជំងឺចោលមកដេកស្រួលបែបនេះទៅវិញ។
" លោកកំពុងឈឺ.. សម្រាកឲ្យច្រេីនមិនបាច់បារម្ភពីអ្នកជំងឺដ៏ទៃ ពួកគេបានធួរស្បេីយច្រេីនហេីយ " នាងដាក់ចានបបរនឹងថ្នាំសម្រាប់មនុស្សឈឺនៅនិយាយគ្នាបន្តិចក៏ត្រឡប់ទៅកន្លែងសម្រាករបស់នាងវិញកុំឲ្យ ថេហ្យុង មិនស្រួលចិត្តជាមួយក្រែងចិត្តណាស់។
ВЫ ЧИТАЕТЕ
វិលត្រឡប់ព្យាបាលបេះដូង
Любовные романыការវិលត្រឡប់សារជាថ្មី ជួបគូស្នេហ៍ចាស់ដែលបានបែកបាក់អស់រយៈពេលជាច្រេីនឆ្នាំ។ ស្រលាញ់គេតែម្ខាងវាមិនមែនជាកំហុស កាលដែលគេប្រងេីយជាមួយក្ដីស្រលាញ់ធំធេងរបស់ខ្លួន នោះទេីបជារឿងដ៏គួរឲ្យខូចចិត្តបំផុត។ ប្រលោមលោកមនុស្សធំ និព...
