វិលត្រឡប់​ព្យាបាល​បេះដូង​💉(06)

5.9K 406 2
                                    

​ ក្រោយបញ្ឈរ​ភ្នែកខាងមុខ​កុំព្យូទ័រ​អស់ពេលយ៉ាងយូរដេីម្បីទាញយក​ទិន្នន័យ​អ្នកជំងឺរបស់ខ្លួនរួចរាល់​ហេីយនោះ​ ជុងហ្គុក​ ក៏ដោះវែនតា​ការពារពន្លឺនៃ​អេក្រង់​​ចេញពីទំរង់មុខស្រស់សង្ហា​មិនសាកសមនឹង​វ័យ​32ឆ្នាំបែបនេះឡេីយ​។ គេក្រោកឡេីងកាន់ពែងទឹកដោះគោក្ដៅដែលផឹកអស់មុននេះយកទៅទុកក្នុង​ផ្ទះបាយដែលធំទូលាយ​នឹងសុីវីល័យសាក​សម​ឲ្យ​នាយរស់នៅម្នាក់ឯងរហូតមកនេះ។

ពេលដែលប្រេីប្រាស់​ដៃបញ្ជារតេឡេបិទពន្លត់រាល់ភ្លេីង​អំពូលរួចរាល់នាយក៏បន្តបោះឈានជាមួយជេីងវែងទៅកាន់បន្ទប់ដែលជះពន្លឺចេញពីខាងក្នុង​ ចូលមកដល់នាយក៏​ប្រទាក់ភ្នែកនឹង​កាបូបរបស់​ ថេហ្យុង​ ដែលបានភ្លេចលេីឡានមុននេះខួរក្បាលក៏បញ្ជារមិន​ឲ្យ​សេីរ​.រេីរ​ ​រវីរវល់​ចង់ដឹងអ្វីដែលនៅខាងក្នុងតែដៃហាក់មិន​ស្ដាប់​បង្គាប់ទាល់តែសោះទេីបទាញយកមកដាក់អង្គុយមេីលរបស់របរដែលមានរួមនឹង​ទូរស័ព្ទ​ដៃផងដែល​។

ថ្មេីរនេះហេីយគេមិនទាន់ដឹងខ្លួនទៀត​ថាបានបាត់កាបូបនោះ?​ ដោយសារ​ទូរស័ព្ទ​ជាប់សោរទេីបគេក៏ប្ដូរជាទាញកាបូបលុយនាយតូចមកបេីកមេីលជំនួសវិញអ្វីដែលធ្វេីឲ្យ​ ជុងហ្គុក​ សឹងមិនជឿរនឹងភ្នែកនោះគឺបន្ទះស្រោម​អនាម័យ​រសជាតិ​ស្តូបឺរីមួយកញ្ចប់ដែលដាក់ក្នុង​ហោប៉ៅ​កាបូបនេះ។ ចិញ្ចេីមស្អាតលេីកទៅខាងលេី​អស់​អណ្ដាតទល់ថ្ពាល់លេីកបន្ទះស្រោមមកមេីលព្រោកប្រាជ្ញក្នុងអារម្មណ៍​ឲ្យ​៖​

"​ នេះដាក់ស្រោមតាមខ្លួនផង​ ឬ​ គីម​ថេហ្យុង​?​ "​ ទេីបចិត្តមួយខឹងវឹបឡេីងមក​នាយប្រញាប់​បោះ​ស្រោម​មួយ​កញ្ចប់​នោះចូលធុងសម្រាមដែលនៅក្បែរខ្លួនទាំងម៊ូម៉ៅមិនពេញចិត្ត​ ជុងហ្គុក​ អង្គុយស្ងៀមមួយ​ស្របក់ទេីបទាញ​ទូរស័ព្ទ​ដៃនាយតូចមក​រាវរកលេខ​សម្ងាត់​លេខដំបូងដែរនាយវាយ​បញ្ចូលគឺថ្ងៃខែឆ្នាំកំណេីត​ ថេហ្យុង​ តែវាមិនត្រឹមត្រូវ គេក៏លេីកដៃខាំក្រចក​រិះគិតបន្ត​ តេីអាចជាលេខអ្វី? នាយក៏វាយលេខ​1ចំនួន6ដង​ទូរស័ព្ទ​ក៏បេីកឡេីងពិតមែន៖

"​ មែនហេីយមនុស្សល្ងង់ដូចគេម្ដេចនឹងអាចចងចាំលេខដែលខ្ពស់ជាង​នេះ​ "​ ជុងហ្គុក​ និយាយសមចិត្តរាវរកមេីល​អ្វីដែលនៅខាងក្នុងនាយផ្ដេកខ្លួនគេងលេីពូកបន្តអូសនូវរូបថតជាច្រេីនសន្លឹក​ដែលរួមមានទាំងរូបម៉ាក់របស់​ ថេយ៍​ ផងដែរ​ជាប្រភេទរូបកាន់វែកតម្រង់ក្បាលអីបែបហ្នឹង។ នាយអូសមេីលជាមួយស្នាមញញឹមដែលមិនងាយនឹងរីកដុះឡេីងលេីបបូរមាត់ក៏ញែកកំពាងឡេីងមកបន្តអូសមេីលយូទៅក៏ក្លាយជាសម្លេង​សេីចឡេីង​កខឹក​ចំជាកំប្លែងមែន​!

វិលត្រឡប់​ព្យាបាល​បេះដូង​Onde histórias criam vida. Descubra agora