អាកាសធាតុក្នុងថ្ងៃនេះល្អណាស់ព្រោះមានខ្យល់គ្មានភ្លៀងបក់ល្ហេីយបំប៉ះស្បែកឲ្យត្រជាក់ស្រួលខ្លួននៅតាមបណ្ដោយផ្លូវពីទន្លេហ៉ានបេីកឆ្ពោះទៅហាងឈុតអាពាហ៍ពិពាហ៍ក្នុងថ្ងៃរៀបការខាងមុខនេះ។ ដៃចុចបញ្ជារឲ្យកញ្ចក់ឡានបេីកចុះហេីយលូនមុខចេញក្រៅបន្តិចទទួលដឹងពីសីតុណ្ហភាពត្រជាក់នៅខាងក្រៅ ថេហ្យុង បិទភ្នែកច្រមុះស្រូបយកបរិយាកាសបរិសុទ្ធដោយមាន ជុងហ្គុក ជាអ្នកគ្រប់គ្រងចង្កូតឡានជាមួយស្នាមញញឹមជាប់ផ្ទៃមុខសង្ហា។
ដប់នាទីក្រោយឡានពណ៌ខ្មៅរលោងស្រិលក្នុងតម្លៃរាប់សែនបេីកចូលមកចតបញ្ឈប់នៅខាងមុខហាងសម្លៀកបំពាក់ស្របពេលរាងតូចដែលរំជេីបរំជួលអរកខិបកខុបរត់ចូលខាងក្នុងមុនហាក់មិនខ្វល់ឬរង់ចាំ ជុងហ្គុក បន្តិចសោះ។
" ចំមែនហេីយ! " នាយហួសចិត្តហេីយក៏សេីចទាំងអស់សំណេីចជាមួយកាយវិការមនុស្សលីលានៅខាងក្នុង នាយយកដៃបិទទ្វារឡានដំណេីរចូលមកតាមរកមនុស្សតូចរត់ជុំវិញខាងក្នុងហាងអំឡុងពេលនេះ។
" ថេយ៍? " ជុងហ្គុក ចូលមកមិនឃេីញនេះរត់ទៅពូនទីណាបាត់ហេីយ? ទេីបបន្តជំហានជេីងទៅរកបុគ្គលិកហាងដេីម្បីល៎ឈុតដែលបានកម្មង់ពីប្រទេសបារាំង។
" តេីនាងឃេីញ.. "
" អូហ៍ គឺគាត់យកឈុតទៅល៎ហេីយចាស៎ " នាងស្រដីដោយដៃហុចឈុតសម្រាប់កូនកំលោះ។
ជុងហ្គុក ទទួលហេីយដេីរទៅរកបន្ទប់ផ្លាស់ដែលមាន ថេហ្យុង នៅក្នុងនោះស្រាប់បេីកចូលភ្លាម ថេហ្យុង ក៏ស្លៀកបំពាក់រួចរាល់ភ្ញាក់ក្រញ៉ាងដៃជេីងបែរក្រោយសម្លឹងមនុស្សចំពោះមុខប្រហេីនចូលមកមិនឲ្យសម្លេងសូម្បីបន្តិច។
" មេីលទៅអូនសប្បាយចិត្តនិងការរៀបការឡេីងភ្លេចបងហេីយមែន? " ជុងហ្គុក ស្រដីឯជេីងចេះតែបោះជំហានចូលក្បែរឲ្យមនុស្សតូចភិតភ័យ ឬ គេខឹងដែលខ្ញុំរត់ចោលគេមុននេះ?
YOU ARE READING
វិលត្រឡប់ព្យាបាលបេះដូង
Romanceការវិលត្រឡប់សារជាថ្មី ជួបគូស្នេហ៍ចាស់ដែលបានបែកបាក់អស់រយៈពេលជាច្រេីនឆ្នាំ។ ស្រលាញ់គេតែម្ខាងវាមិនមែនជាកំហុស កាលដែលគេប្រងេីយជាមួយក្ដីស្រលាញ់ធំធេងរបស់ខ្លួន នោះទេីបជារឿងដ៏គួរឲ្យខូចចិត្តបំផុត។ ប្រលោមលោកមនុស្សធំ និព...
