" ថេហ្យុង លោកយាយហៅទៅជួបរួមនឹងលោកកំលោះផងដែរ " មីងយ៉ុន ចូលមកហៅសឹមរហ័សទៅតាមដំណេីរនាងទៅផ្ទះតូចរបស់ខ្លួនវិញ។" សុីរំពាត់ទៀតមិនខានទេ ហ្ហឹកៗ " ថេហ្យុង ត្អូញត្អែរកេីតការភ័យខ្លាចរង្វេីលពេញអារម្មណ៍គេញ័រដៃទទ្រើតជេីងដេីរសឹងមិនទាន់ជំហាននាំមុខ ជុងហ្គុក ដែលដេីរតាមពីក្រោយហាក់មិនភិតភ័យដូចកាយតូចរេរង់មិនត្រង់ផ្លូវ។ ចូលមកដល់ខាងក្នុងបន្ទប់លោកយាយភ្លាម ថេហ្យុង រហ័សលុតជង្គង់ចុះដោយលោកយាយអង្គុយលេីគ្រែសម្លឹងមកកាន់ពោពេញទៅដោយការសង្ស័យលេីមនុស្សពីរនាក់។
" ជុង! បងលុតជង្គង់ចុះដែលម៉ោ.. គឺអូនសូមទោស " ថេហ្យុង ទាញជេីងខោនាយស្រដីរសាវតិចៗគេក៏លុតជង្គង់ក្បែរ។
" គីម ថេហ្យុង! ចៅធ្វេីស្អីមុននេះ? " លោកយកឈេីច្រត់ទប់លំនឹងអង្គុយទាមទារចម្លេីយឲ្យរហ័ស។
" ថេយ៍ នឹង ខ្ញុំកំពុងទាក់ទងគ្នា " ជុងហ្គុក តបជំនួសនាយតូចដែលហាមសម្ដីមិនទាន់។ ញេីសហូរកាត់ជេីងសក់ជាបន្តបន្ទាប់ភ័យសឹងតែលិចនោមក្នុងវេលានេះ។" ចេះមកធ្វេីខ្លួនដូចជាត្រីក្រឹមបែបនេះទៅកេីត? " លោកយាយនិយាយចប់ក៏ឈោងទាញយកផ្ដៅរំពាត់កាន់នឹងដៃក្រោកមកក្រវែលក្រោយខ្នងមនុស្សពីរនាក់ដែលកំពុងលុតជង្គង់។
" លេីកដៃខ្ពស់ខ្វែងព័ទ្ធទៅខាងក្រោយឲ្យឆាប់! " លោកយាយតម្លើងសម្លេងជាហេតុឲ្យនាយតូចចាប់ផ្ដេីមឈឺជុះនោម កាលពីក្មេងឲ្យតែលោកយាយវាយម្ដងៗគេតែងតែលិចនោមដាក់ខោ លេីកនេះយ៉ាងណាត្រូវទ្រាំសិនរាគនោមនៅមុខអនាគតស្វាមីបែបនេះយកមុខទៅទុុកនឹងគូទល្អជាង។
" លោកយាយ.. ចៅធំហេីយមានអ្វីនិយាយគ្នាសឹងទៅ ណា៎ៗ លោកយាយ! " ថេហ្យុង ស្រដីអង្វរកទៅនារីចំណាស់ដែលលេីករំពាត់រៀបនឹងវាយ លោកស្រាប់តែបញ្ឈប់សកម្មភាពវិញមុនចោលប្រយោគដែលនាយតូចខំលាក់ក្នុងចិត្តមុននេះឡេីងមកអស់។
YOU ARE READING
វិលត្រឡប់ព្យាបាលបេះដូង
Romanceការវិលត្រឡប់សារជាថ្មី ជួបគូស្នេហ៍ចាស់ដែលបានបែកបាក់អស់រយៈពេលជាច្រេីនឆ្នាំ។ ស្រលាញ់គេតែម្ខាងវាមិនមែនជាកំហុស កាលដែលគេប្រងេីយជាមួយក្ដីស្រលាញ់ធំធេងរបស់ខ្លួន នោះទេីបជារឿងដ៏គួរឲ្យខូចចិត្តបំផុត។ ប្រលោមលោកមនុស្សធំ និព...