វិលត្រឡប់​ព្យាបាល​បេះដូង​💉 (02)

6.3K 461 5
                                    

ព្រះអាទិត្យ​ក៏បេីករះឡេីងទទួលនូវថ្ងៃថ្មី​បន្តបន្ទាប់​ ប្រាកដណាស់អ្វីៗក៏ថ្មីមិនសុំា​ញុំាដដែលៗដូចកាលពីម្សិលមិញឡេីយ..តែរឿងដែលធ្វេីឲ្យ​មិនទម្លាប់​វាថ្មីខ្លាំងពេកសម្រាប់ការវិលត្រឡប់ជួបសារជាថ្មីជាមួយនឹងអតីតគូស្នេហ៍ចាស់ទៅវិញទេ។

"​ ១០ឆ្នាំហេីយតេីគេមានប្រពន្ធ​ឬនៅណ៎​ ? ផាច់*​ មិន​ឲ្យ​និយាយបានបន្ត​ ថេហ្យុង​ ដែលទេីបក្រោកពីដំណេកសភាព​កាយមេីលមិនយល់ប្រញាប់លេីកដៃមកទះថ្ពាល់ខ្លួន​ផ្ដាច់​ការដែលនិយាយឡប់ៗមុននេះចោលវិញ។

" ឆ្កួតណាស់! ឆ្កួតមែនទែនហេីយ! "​ ថេហ្យុង​ ក្រោកចេញពីភួយបង្ហាញទឹកមុខ​ឆ្លេឆ្លា​ចង់យំបន្តិចសេីចបន្តិច​ មហាខ្លោចចិត្ត​នឹងជីវិតរបស់ខ្លួន​ ព្រោះចាប់ពីថ្ងៃនេះទៅច្បាស់ក្លាយជាថ្ងៃនៃឧបសគ្គ​ដ៏ធំបំផុត​សម្រាប់គេមិនខាន។

"​ ម៉ាក់! "​ ថេហ្យុង​ ស្រែកចាចរត់​ជាមួយជេីងវែងយ៉ាងញាប់ទៅកាន់អ្នកម៉ាក់ដែលឈរនៅ​ ឯ​ ចង្ក្រាន​បាយដំណេីរ​ឲ្យ​មនុស្សចាស់ជ្រួញចិញ្ចេីមសម្លឹង​សភាពអ្នក​ជា​កូន​ទាំង​មិន​យល់។

"​ ម៉ាក់​! ឯណាឡានខ្ញុំ? ខ្ញុំដាក់​វានៅខាងមុខផ្ទះម្សិលមិញ​ឥឡូវបាត់ទៅណាហេីយ?​ យ៉ាក! អ្នកម៉ាក់? "​ សំណួរគ្មានចម្លេីយបែបនេះនាយតូចក៏​ទន្ទ្រាំជេីងឡេីង​ដោយមិនសុខចិត្តអាយុជិត​ 30ឆ្នាំហេីយចេះមកស្លាក់​ស្លេីត​មេីលតែក្មេងនៅបំបៅដោះបែបនេះ​ទៅកេីត? ដំណេីរ​ឲ្យ​អ្នកជាម្ដាយលេីកចិញ្ចេីម​ម្ខាងទៅ​ខាងលេីអស់សម្លឹងមេីលកូនប្រុសពៅរបស់ខ្លួនបន្តដោយក្ដីអាណិតអាសូរជាពន់ពេក។

"​ ម៉ាក់! អ៊ូយ...​ "​ ថេហ្យុង​ យកដៃសងខាងខ្ទប់ក្បាលដោយស្នាដៃអ្នកម្ដាយដែល​ធម៌​មេត្តាដល់ខ្លួនផ្ដល់នូវវែកឆាសំណព្វចិត្តរបស់គាត់លេីកមក​សំពោងផាំងកណ្ដាលក្បាលស្វាងចេស៎។

"​ ចុះឯងមិនទៅមេីលក្នុងបន្ទប់អាកូនសម្អុយ! "​ ថេហ្យុង​ សម្លក់សម្លឹងខាំមាត់​បៀម​ ក​ រត់វឹងចូលខាងក្នុងបន្ទប់។
"​ នៅទីនេះសោះ! "​ ថេហ្យុង​ អេីតចូលក្រោមគ្រែទាញយកនូវឡានបញ្ជា​រតម្លៃរាប់លានដុល្លា​គឺ​ 10$​ ទិញឯផ្សារពេលគេដាក់លក់ឡៃឡុងប៉ុន្មានថ្ងៃមុននេះឯង។

វិលត្រឡប់​ព្យាបាល​បេះដូង​Nơi câu chuyện tồn tại. Hãy khám phá bây giờ