ការប្រជុំក៏បានបញ្ចប់រួចរាល់គ្រូពេទ្យទាំងអស់ក៏បំបែកគ្នាទៅធ្វេីកាតព្វកិច្ចរៀងខ្លួននូវឡេីយតែមនុស្សមួយចំនួនចូលមកអែបអបសួរនាំដុកទ័រថ្មីស្រឡាង ហ្វាងចេសុី ពីកាលដែលរស់នៅធ្វេីការឯប្រទេសបារាំងយ៉ាងម៉េចខ្លះបទពិសោធន៍នៅទីកន្លែងនោះយ៉ាងម៉េចខ្លះ? សម្លឹងទៅនាងហាក់ជាមនុស្សរសរាយដែលអាចធ្វេីអោយអ្នកគ្រប់គ្នាពេញចិត្តជាមួយជាខ្លាំងដោយមិនបាច់ចូលទៅល្បងរាក់ទាក់ធ្វេីគ្រប់យ៉ាងដេីម្បីអោយពួកពេទ្យទាំងនោះចូលចិត្តនាងឡេីយ។ ជុងហ្គុក ក្រោកឡេីងពីកន្លែងអង្គុយសឹមដេីរទៅមាត់ទ្វារចេញដែលមាន ចេសុី នៅត្រង់នោះកំពុងពិភាក្សាគ្នាឲ្យសម្លឹងមកនាយដែលកំពុងដៅទៅរកពេលនេះ៖" លោកចាំខ្ញុំផង! " ថេហ្យុង ស្រដីហៅនាយទាំងស្ទុះស្ទារត់ចូលទៅតាមតែត្រូវបង្អាក់ពាក់កណ្ដាលទីវិញពេលដែលនារីម្នាក់នោះចូលមកបាំងផ្លូវញញឹមដោយសេចក្ដីរីករាយមកកាន់ ជុងហ្គុក ដែលស្ងាត់ស្ងៀម។
" រីករាយដែលបានជួបគ្នាម្ដងទៀត.. " ចេសុី លូកដៃបង្ហាញស្នាមញញឹមដេីម្បីរាក់ទាក់ទៅកាន់បុរសដែលនឹងធឹងមួយកន្លែង ជាហេតុអោយនាយតូចដែលឈរខាងក្រោយខ្នងនាយសម្លឹងទៅដៃដែលមិនទាន់បានចាប់ឆ្លៀតពេលដែល ជុងហ្គុក រៀបនឹងលេីកដៃទៅរកនាង ថេហ្យុង ក៏ស្ទុះចូលមកក្បែរអោបដៃគេភ្លាមហាក់កំពុងរារាំងសកម្មភាពគ្រប់យ៉ាងនៅពេលនេះ។ អាចនិយាយបានថាគេធ្វេីនេះអាចលេីសលប់តែ ជុងហ្គុក ក៏មិនបានបដិសេធសំណេីរខ្លួនដែលអូសទាញគេទៅខាងក្រៅឡេីយ។ ថេហ្យុង បង្ហាញទឹកមុខសោះកក្រោះភ័យខ្លាចនូវរឿងគ្រប់យ៉ាងក្នុងពេលតែមួយ។ ដេីរមកដល់ជណ្ដើរយន្តភ្លាម ជុងហ្គុក ក៏ប្ដូរជាចុចជាន់ដេីម្បីទៅខាងលេីដែលជាការិយាល័យខ្លួនខណៈដែល ចេសុី ស្រដីពីចម្ងាយមករារាំងការចាកចេញរបស់ ជុងហ្គុក អោយនាយចុចប្រអប់បេីកឡេីងវិញតែ ថេហ្យុង ដែលកំពុងតែធ្វេីរឿងហួងហែងមិនអោយជណ្ដើរបេីកអោយនារីដែលកំពុងសម្ដៅមកឡេីយគេប្រញាប់ជ្រៀតជ្រែកចុចជណ្ដេីរបិទភ្លាមទេីបធ្វេីអោយ ជុងហ្គុក សម្លឹងមេីលអាការៈរបស់គេដោយមិនយល់ថាហេតុអ្វីធ្វេីបែបនេះ?
![](https://img.wattpad.com/cover/264917791-288-k310100.jpg)
YOU ARE READING
វិលត្រឡប់ព្យាបាលបេះដូង
Romanceការវិលត្រឡប់សារជាថ្មី ជួបគូស្នេហ៍ចាស់ដែលបានបែកបាក់អស់រយៈពេលជាច្រេីនឆ្នាំ។ ស្រលាញ់គេតែម្ខាងវាមិនមែនជាកំហុស កាលដែលគេប្រងេីយជាមួយក្ដីស្រលាញ់ធំធេងរបស់ខ្លួន នោះទេីបជារឿងដ៏គួរឲ្យខូចចិត្តបំផុត។ ប្រលោមលោកមនុស្សធំ និព...