វិលត្រឡប់ព្យាបាលបេះដូង💉​(71)

4.2K 229 6
                                    


​ កាល​ធ្វេី​ដំណេីរ​តាម​រយៈ​​ហោះ​ហេីរ​ជា​ច្រើន​ម៉ោង​ទី​បំផុត​យន្ត​ហោះ​ក៏​បន្ទាបខ្លួន​ចុះ​លេី​ទឹក​ដី​នៃ​ប្រទេស​កំណេីត​ដែល​បែក​សែន​យូរ​នឹក​សឹង​មិន​អាច​រៀប​ពាក្យ​យក​មក​បរិយាយ​អារម្មណ៍​ខណៈ​នេះ​បាន។

ថេហ្យុង​ អូស​វ៉ាលីស៍​​ធំ​រត់​ត្រុកៗដូច​កូន​ឆ្កែ​​តាមរាង​ក្រាស់​ខាង​មុខ​ដេីរ​ញាប់​ស្អេក​ហាក់​មិន​ដឹង​ពី​វត្តមាន​ខ្លួន​សោះ​ រាង​តូច​ចាប់​ហ្រ្វាំង​ជេីង​រហ័ស​បិះ​រលំ​វ៉ាលីស៍​សង្កត់​កាយ​ស្ដួចស្ដើង​ បេីក​ភ្នែក​ធំ​សម្លឹង​ទៅ​ ជុងហ្គុក​ ដែល​ឈប់​ងក់មិន​ប្រាប់​មួយ​ម៉ាត់​ហេីយ​បែរ​មក​រក​ខ្លួន​ពេល​នេះ​ថែម​ទាញ​ដៃ​វ៉ាលីស៍​ជួយកាន់​សម្រាល​ដល់​មនុស្ស​តូច​ភ្ញាក់​ផ្អេីល​។

"​ ច្បាស់​ណាស់​គេ​មិន​មែន​ ចន​ជុងហ្គុក​ ឈាម​ត្រជាក់​ទៀត​ឡេីយ​! "​ ថេហ្យុង​ ស្រដី​ចរចា​តែ​ម្នាក់​ឯង​នឹក​កាល​ ជុងហ្គុក​ ប្រេី​ឲ្យ​គេ​យួរ​ឥវ៉ាន់​នៅ​ផ្សារ​ទំនេីប​ប៉ុន្មាន​ឆ្នាំ​មុន​ប្រេីប្រាស់​គេ​ដូច​ទាសករ​មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ថែម​ធ្វេី​ខ្លួន​ដូច​ម្ចាស់​ប្រុស​ឲ្យ​ ថេហ្យុង​ តត្រុក​តាម​ពី​ក្រោយ​ឥតឈប់​កន្លង​មក​។

"​ ជុងហ្គុក​ ចាំ​ផង​! "​ រវល់​តែ​គិត​អ្នក​ខាង​មុខ​បោះ​ជំហាន​លឿន​ស្លេវ​ជាមួយ​ជេីង​វែង​សាក​សម​​ មនុស្សឈឺ​ស្អី​កម្លាំង​អ៊ីចឹង​?
ថេហ្យុង​ ដេីរ​កៀក​មនុស្ស​ធំ​ដែល​អូស​វ៉ាលីស៍​ គេ​អឹម​អៀន​ហាក់​ចាប់​ផ្ដេីម​សារ​ថ្មី​ជាមួយ​ ជុងហ្គុក​ បាត់​ការ​ចងចាំ​ម្នាក់​នេះ​អញ្ចឹង​។

"​ ពេទ្យ! "​ ជុងហ្គុក​ ប្រគល់​វ៉ាលីស៍​ទៅ​ដៃ​មនុស្ស​ជំនិត​ឲ្យ​ទទួល​ ថែម​ប្រាប់​ឲ្យ​នាយ​យក​ប្រគល់​ដល់​បុគ្គលិក​ខាង​អាផាតមិនត៍​មូល​ហេតុ​គឺ​ចង់​នាំ​ ថេហ្យុង​ ទៅ​ញុំា​អាហារ​កូរ៉េ​ឆ្ងាញ់​ៗសិន​។
"​ ជុងហ្គុក​..​ ម្ដេច​មិន​ទៅ​អាផាតមិនត៍​? "​
"​ តោះ​..​ "​ ជុងហ្គុក​ ចាប់​ដៃ​មនុស្ស​តូច​ស្ដើង​កាន់ដោយ​ស្នាម​ញញឹម​ជាប់​ផ្ទៃ​មុខ​ហៅ​តាក់​សុី​ដេីម្បី​នាំ​ ថេហ្យុង​ ទៅ​ញុំា​អី។

វិលត្រឡប់​ព្យាបាល​បេះដូង​Hikayelerin yaşadığı yer. Şimdi keşfedin