វិលត្រឡប់​ព្យាបាល​បេះដូង​💉 (​04)

7.9K 442 3
                                        

  រាងកាយដែលទ្រ​ដោយបាតដៃក្រាសនៃបុរសខាងលេីខ្លួនក៏ចាប់ផ្ដេីម​រឹតកម្លាំងបន្ថែម​ ទ្រូងរបស់​ដុកទ័រ​សង្ហាឱនចុះមកកាន់តែជិត​ ថេហ្យុង​ ខ្យល់ដង្ហេីម​ក្រអូបប្រហេីរ​នៅដដែល​ដូចកាលពី១០ឆ្នាំមុនអញ្ចឹង​ វាមានក្លិននៃរសនិយម​ដូចដេីម៖​

១៤ឆ្នាំមុន

"​ យឺតហេីយៗ​ "​ រាងតូច​ស្ដេីង​ដែលបំពាក់ទៅដោយមួយ​ឈុត​ឯកសណ្ឋាន​បោះឈានឡេីង​ញាប់ឆ្មេរ​ព្រោះថារបងខាងមុខកំពុងតែខិតបិទជិតបានសម្រេចបន្តិចនេះហេីយ។

"​ ឈប់សិន! "​ បញ្ចប់ប្រយោគនាយតូចក៏ឈប់ងក់ដូចកាលដែរ​របងសាលាគ្មានត្រា​ប្រណីបិទជិតឈឹងមិន​ឲ្យ​សូម្បី​កូនកន្លាតចូលទៅខាងក្នុងបាន។

"​ យឺតតែបន្តិចសោះ! "​ រាងតូចពេប​មាត់​ងក់ងរនឹងរបងដែលបិទទេីបរក​ទំនុកទៅកន្លែងចាស់វិញដែលជាច្រកសំងាត់ទី២របស់ខ្លួនតាំងពីបានមករៀននៅសាលាថ្លៃនេះមកកុំនឹកគិតថានាយតូចមិនស្គាល់ច្រកសំងាត់រត់​ផ្លោះគឺស្គាល់ទាំងអស់អាចទុកចិត្តបាន​ស្រាប់ហេីយ។ កាលដែលបានមករៀននៅសាលាថ្លៃហេីយល្បីមួយនេះគឺជា​បុណ្យផលដែលព្រះជួយប្រទានមកដល់អ្នកម៉ាក់របស់​ ថេហ្យុង​ ហ្នឹងហេីយ​ ពីកាលដែលត្រូវឆ្នោតវាល់លានដុល្លាដល់​ថ្នាក់ខាងអ្នក​សារ​ព័ត៌មាន​ចុះមកធ្វេីកិច្ច​សម្ភាសដល់ផ្ទះទៀតផង​ បានចូល​ទូរទស្សន៏​ណា៎គិតទៅថាវាមាន​កិត្តិយស​ខ្ពង់ខ្ពស់​ប៉ុណ្ណា? តាំងពីហ្នឹងមក​ទេីប ជុងហ្គុក​ កាន់តែស្អប់ខ្លួនព្រោះថាជាពូជអ្នកល្បែងមិនសូវ​មាននណាចូលចិត្តស្រាប់ហេីយហាហា! តែកុំយល់ច្រលំណា៎..​.​ គីម​ ថេហ្យុង​ មិនចេះលេងល្បែងទេ​..បេីថាជួយកាន់​បៀរអោយចាស់ៗ​ ពីរបីដៃអាហ្នឹងធ្លាប់តែញឹកហ្នឹងហាហា!

"​ ហ្ហឹម​? បាត់ទៅណាហេីយ? "​ ពេលឡេីងមកដល់ខាងលេី​ស.សរ​ផ្ទាំងរបងសាលាភ្លាមក៏បាត់​ធុងសំរាម​ទៅណាហេីយ? អាធុងសំរាមមួយបញ្ឈរទីនេះដែលធ្វេី​ជាឈ្នាន់​សម្រាប់​ទំលាក់ខ្លួនជាន់ពីលេីវាហ្នឹងហា៎​ទទេរ​ឡតបែបនេះបេីចុះទៅធានាបេីមិនបែកក្បាលក៏ពិការដៃពិការជេីងដែល។

"​ ធ្វេីយ៉ាងម៉េចទៅ? "​ ថេហ្យុង​ គាំងស្កកលេីផ្ទាំងស.សរសម្លឹងរកមេីលជំនួយឆ្វេងស្ដាំមិនប៉ុន្មាននាទីក្រោយក៏មាន​ទេវបុត្រ​មកពីណាទេបង្ហាញខ្លួនភ្លាមៗពេលដែលមាន​អាសន្ន​ ច្បាស់ណាស់ថាជា​គូព្រេងពីអតីតជាតិមិនខាន។

វិលត្រឡប់​ព្យាបាល​បេះដូង​Where stories live. Discover now