ថេហ្យុង ទាញស្រោមដៃចេញពីបុរសដែលស្ងៀមស្ងាត់សឹមយកវាមកពាក់ចូលដៃរបស់ខ្លួនបង្ហេីយចានប្រលាក់ដែលសេសសល់បន្ត។ កំពុងតែឈរលាងសុខៗក៏ស្រាប់តែបុរសមុនរៀបជេីងចាកចេញមុននេះបែរជាត្រូវផ្ដួលកាយទន់ល្អូកធ្លាក់មកទេីរត្រឹមស្មាររបស់នាយតូចអោយបេីកភ្នែកសម្លឹងទៅខាងមុខជាមួយប្រឡង់ភ្នែកភ្លឹសៗខណៈដែរខាងក្នុងពោះក៏ចេះតែចាក់សម្រុកចូលទៅដល់បេះដូងរបស់គេធ្វេីអោយរឹងសរសៃឈាមកម្រេីកលែងបានត្រឹមមួយរំពេច។
" ល..លោក? " ថេហ្យុង ព្យាយាមដាសនាយធំដែលលង់លក់ឈ្ងុបមុខនឹងស្មាររបស់ខ្លួនជាហេតុអោយនាយតូចដកដង្ហេីមចោលមួយយ៉ាងធ្ងន់កណ្ដុក គិតថាគួរគ្រាហ៍នាយមាឌប៉ុនយក្សាបែបនេះចូលទៅខាងក្នុងបន្ទប់ដោយរបៀបណា? ប្រាវ* មិនបានប្រយ័ត្ននាយតូចក៏ជ្រុលដៃធ្វេីអោយចានលេីនោះធ្លាក់ចុះមកខាងក្រោមបែកខ្ចាយបង្កជាសម្លេងរំខានត្រចៀកអោយ ជុងហ្គុក ដឹងសតិឡេីងវិញព្យាយាមងេីបមុខចេញពីស្មារនាយតូចឈរសឹងមិនត្រង់ខ្លួន។
" គីម ថេហ្យុង មនុស្សល្ងង់! " ជុងហ្គុក ស្រដីឡេីងជាមួយពាក្យរិះគន់ដ៏សែនចាក់ដោតមកលេី ថេហ្យុង តែវាមិនជាបញ្ហាឡេីយព្រោះថាគេក៏ល្ងង់ពិតមែនការពិតក៏មិនអាចប្រកែកបានស្រាប់ហេីយ។ នាយតូចបានត្រឹមជ្រួញចិញ្ចើមដោយការមិនពេញចិត្តនូវប្រយោគដែលនាយផ្ដល់អោយប៉ុណ្ណោះ។
" បេីថាភ្ញាក់ហេីយទៅដេកលេីសាឡុងទៅ មេីលទៅលោកគ្មានសតិបានទៅដល់ផ្ទះទេ ... ភឹប* នាយធំស្រាប់តែចូលមករុញ ថេហ្យុង អោយផ្អឹបនឹងកន្លែងចូលកាន់តែក្បែរមុននឹងលូកដៃទៅផ្ងេីយចង្ការស្រួចអោយងេីយមករកពេលនេះ៖
" ល..លោក ចង់ធ្វេីអ្វី? ណែ៎តែបំពានលេីខ្ញុំ នៀក! លោកស្គាល់ចានទេ? " ថេហ្យុង កាន់ចានមកច្រល៎បន្លាចដល់ ជុងហ្គុក ដែលកំពុងសន្សឹមអោនមករកពេលនេះ ដៃរបស់នាយមិនអោយទំនេរឡេីយទេីបល្បិចមកចាប់អង្អែលសាច់ចង្កេះតូចធ្វេីអោយ ថេហ្យុង កាន់ចានសឹងមិនជាប់ព្រោះតែ៖
" ហិ ហិ ហិ កុំអង្អែលរសេីបណាស់ " ថេហ្យុង ភ្លេចខ្លួនព្រោះតែរសេីបពិតមែនក៏សេីចចេញមកដូចជាមនុស្សលីលាទេីបប្រញាប់បញ្ចប់ភាពល្ងង់ខ្លៅរបស់ខ្លួនវិញប្រញាប់ងាកមុខចេញពីបបូរមាត់ខាងមុខដែលចូលមករកខ្លួនមុននេះទេីប ជុងហ្គុក ជ្រុលទៅថេីបត្រង់ថ្ពាល់ក្រអូបវិញ។
" លោកធ្វេីស្អី? " ថេហ្យុង ចោទសួរចុងប្រយោគទៅនាយខាងមុខភ្លាមៗ ទេីបអោយនាយលេីកដៃឡេីងខ្ពស់មកចង្អុលថ្ងាសតូចអោយចងចាំនូវឃ្លារ៍បន្តដែលគេនឹងផ្ដល់អោយ៖
" ឯងត្រូវចាំណា.. ថាយេីងមិនដែលលង់ស្រលាញ់មនុស្សល្ងង់ដូចជាឯងឡេីយ " ពេលដែលត្រូវដៃក្រាសស្រាប់តែអោបចង្កេះតូចឡេីងអោយដាក់អង្គុយលេី Counter ក្បែរនោះភ្លាម ទេីបជ្រែកខ្លួនចូលប្រឡោះជេីងនាយតូចដែលកំពុងកាន់ចានជាប់នឹងដៃមិនរង់ចាំយូ ជុងហ្គុក ក៏ទាញមុខនាយតូចយកមកផ្សារភ្ជាប់បឺតជញ្ជក់សាច់បបូរមាត់ភ្លាមៗ នាយដកមាត់ទៅជញ្ជក់ខាងលេីរួចដកចេញវិញមកជញ្ជក់លេបសាច់មាត់ខាងក្រោមវិញម្ដង។ ថេហ្យុង ហាក់កករឹងមួយកន្លែងបេះដូងលោតប្រឆាំងសឹងតែធ្លាក់ចេញមកខាងក្រៅ ចំណែកបបូរមាត់ខ្លួនក៏មិនទាន់ហ៊ានកម្រេីកទៅតាមដែរទុកអោយនាយខាងមុខបឺតជញ្ជក់ប្រលែងលេងជាមួយដោយមិនរារែកចិត្ត។ ជម្រៀកនាទីកន្លងទៅនីមួយៗដែល ជុងហ្គុក កំពុងពុះជ្រែកអណ្ដាតលូនម្ដងបន្តិចៗចូលកាន់តែជ្រៅក្នុងប្រអប់មាត់អោយនាយតូចលិចលង់ទៅតាមរសជាតិដ៏ផ្អែមឆ្ងាញ់មួយនេះអោយទាញត្របកភ្នែកបិទជិតហេីយក៏ព្យាយាមកម្រេីកបបូរមាត់សកម្មលុកលុយអណ្ដាតយ៉ាងប្រហេីនជាមួយគ្នាដែរ។
" ហ្ហឹម... " ជុងហ្គុក ដកបបូរមាត់ចេញវិញទៅថេីបបង្អូសសាច់ថ្ពាល់ស្រស់ស្រង់យកក្លិនក្រអូបវិញម្ដងទេីប ថេហ្យុង ងាកមុខបន្តិចអោយនាយបង្អូសដល់គន្លាក់ ក យ៉ាងងាយស្រួលខណ:ដែលនាយតូចលេីកដៃសងខាងឡេីងដេីម្បីតោង ក នាយដោយការភ្លេចខ្លួនទេីបធ្វេីអោយចានដែលនៅក្នុងដៃនាយតូចមុននេះត្រូវវាយប៉ះទន្គិចក្បាលនាយសង្ហាឡេីងបែកទេីបជាហេតុអោយកាយដែលទន់ល្អក់ដួលខ្ពូកទៅខាងក្រោមជាមួយដែរ។ ព្រូស៎
" លោក? " ថេហ្យុង ប្រញាប់ចុះពីលេី Counter វិញដេីម្បីចូលទៅក្បែរគ្រាហ៍កាយដែលសន្លប់ស្ដូកទៅកាន់បន្ទប់។
" ល..លោក? សំណាងហេីយដែរមិនបែកក្បាលកូនគេនោះ" ថេហ្យុង ស្រដីទាំងធួរស្បេីយក្នុងអារម្មណ៍ពេលដែលដឹងថាក្បាលរបស់គេមិនបានបែកឈាមឡេីយ តេីមនុស្សខួរក្បាលល្អដូចគេមានក្បាលរឹងមាំដូចដែកថែបបែបនេះឬ?

ESTÁS LEYENDO
វិលត្រឡប់ព្យាបាលបេះដូង
Romanceការវិលត្រឡប់សារជាថ្មី ជួបគូស្នេហ៍ចាស់ដែលបានបែកបាក់អស់រយៈពេលជាច្រេីនឆ្នាំ។ ស្រលាញ់គេតែម្ខាងវាមិនមែនជាកំហុស កាលដែលគេប្រងេីយជាមួយក្ដីស្រលាញ់ធំធេងរបស់ខ្លួន នោះទេីបជារឿងដ៏គួរឲ្យខូចចិត្តបំផុត។ ប្រលោមលោកមនុស្សធំ និព...