វិលត្រឡប់ព្យាបាលបេះដូង💉 (16)
--
" មកនេះ! " ជុងហ្គុក ដេីរចូលមកទាញកអាវ ថេហ្យុង អោយដេីរញាប់ជេីងទៅតាមការអូសទាញរបស់គេរហូតមកដល់ចំណតឡានក្រោមដីនៃមន្ទីរពេទ្យមិនថា ថេហ្យុង ជជែកសួរវែកញែកប៉ុណ្ណាក៏កាយមនុស្សធំហាក់មិនចាប់អារម្មណ៍ថែមទាំងរុញក្បាលនាយតូចចូលទៅដាក់អង្គុយស៊ប់នៅនឹងកៅអីឡានសឹមដេីរមកកន្លែងបញ្ជារចង្កូតបេីកចាកចេញទៅកន្លែងមួយ។
" លោកមានមាត់មិនចេះស្រដីទេឬ? មកចាប់បង្ខំគេមេីលតែអ្នកទោស! រៀនបានខ្ពស់ដែរមិនគួរណាមាយាទអន់...
" បេីកទ្វារហេីយរមៀលខ្លួនចេញពីឡានទៅបេីមិនពេញចិត្ត " ប្រយោគដ៏សែនខ្លីតែចត់ជាងខ្វិតដែលមានទាន់ទុំបង្ហេីរមកកាន់នាយតូចអោយយកដៃធ្វេីជាគម្របបិទជិតបបូរមាត់ដែលប៉ប៉ាច់ប៉ប៉ោចមុននេះជិតឈឹងសឹមបែរសម្លឹងមេីលផ្លូវខាងមុខជៀសវាងអានាយមាត់ឆ្កែម្នាក់នេះធាក់ចេញពីខាងលេីឡាន។
ប្រមាណដប់នាទីក្រោយឡានដែលពាំនាំរាងកាយសាកសមទាំងពីរនាក់មកដល់ភោជនីយដ្ឋានចិនមួយកន្លែងក្បែរស្តុប កាងណាម អោយនាយតូចបេីកទ្វារចេញទៅដោយស្ងាត់ស្ងៀមនិយាយច្រេីនខុសច្រេីនគួរតែរៀនស្ងៀមស្ងាត់ដូចមនុស្សជាធម្មតាខ្លះក៏បាន។
" សុំឈុត ហតផត ពីរឈុត " ជុងហ្គុក ស្រដីទៅបុគ្គលិកសឹមងាកមកមេីលនាយតូចដែលអង្គុយក្បែរខ្លួនឈ្ងោកមេីលមីនុយអាហារសឹងតែអោនឈ្ងប់លេីវាទៅហេីយទេីបនាយធំរហ័សសួរបញ្ជាក់ទៅនាយតូចអោយរូតរះកម្មង់នូវអាហាររបស់ខ្លួន។
( សុទ្ធតែអក្សរចិន ព្រះហ៊េីយគ្រាន់តែមកសុីអីសោះចាំបាច់មកកន្លែងស្អីបែបហ្នឹង? ) កំពុងតែឈ្ងោកមេីលគិតពីអក្សរទាំងនោះដែលអានមិនដាច់រហ័សភ្ញាក់ពីការអោនឈ្ងោកមកសម្លឹងចំមុខនាយសង្ហាវិញភ្លាមពេលដែល ជុងហ្គុក សួរបញ្ជាក់សម្លេងខ្លាំងជាងមុននេះ។
" អឺ.. ឈូរ៉ូ ឈូរ៉ូ (សាច់ជ្រូក) " ចេះចិនមួយម៉ាត់ហ្នឹងដាក់សិនទៅកុំអោយខ្មាស់អ្នករត់តុ នាយតូចបេីកស្រដីឡេីងជឿរជាក់វាមិនដែលហាងធំលំដាប់នេះដែលតែគ្មានរូបភាពអោយចង្អុលមុខម្ហូបនោះ? ទេីប ជុងហ្គុក ទាញមីនុយរកមេីលមុខម្ហូបដែលធ្វេីពីសាច់ជ្រូកប្រាប់ទៅកាន់បុគ្គលិកអោយធ្វេីយកមកអោយ៖
" សុំ Sichuan មួយចានទៀតផង "
ВЫ ЧИТАЕТЕ
វិលត្រឡប់ព្យាបាលបេះដូង
Любовные романыការវិលត្រឡប់សារជាថ្មី ជួបគូស្នេហ៍ចាស់ដែលបានបែកបាក់អស់រយៈពេលជាច្រេីនឆ្នាំ។ ស្រលាញ់គេតែម្ខាងវាមិនមែនជាកំហុស កាលដែលគេប្រងេីយជាមួយក្ដីស្រលាញ់ធំធេងរបស់ខ្លួន នោះទេីបជារឿងដ៏គួរឲ្យខូចចិត្តបំផុត។ ប្រលោមលោកមនុស្សធំ និព...
