Part 02

3K 109 0
                                    

      មីឡា សម្លឹងមើលមុខខ្លួនឯងនៅលើកញ្ចក់មិនដកភ្នែក ដៃទាំងគូររលាស់ទឹកដែលនៅលើដៃចេញតិចៗ មុននិងកាន់ការបូបតូចរបស់ខ្លួនរួចដើរចេញពីបន្ទប់ទឹក។ ជំនួសដោយការដើរចូលកម្មវិធីវិញ នាងសម្រេចចិត្តដើរចេញទៅចំណតឡានខាងក្រៅ ព្រោះបើអោយនាងជ្រើសរើសនាងសុខចិត្តនៅកន្លែងស្ងាត់ៗម្នាក់ឯងល្អជាងនៅក្នុងកន្លែងដែលសុទ្ធតែមនុស្សដែលនាងមិនស្គាល់។ តែភាពស្ងប់ស្ងាត់របស់នាងមានត្រឹមរយៈពេលខ្លីប៉ុណ្ណោះមុននិងសម្លេងដែលនាងស្គាលច្បាស់ថាជាសម្លេងថើបគ្នាបន្លឺឡើង
     « បាត់បង់ហើយភាពស្ងប់ស្ងាត់ដ៏ស្រស់ស្អាតរបស់ខ្ញុំ » មីឡា ដកដង្ហើមធំទាំងធុញទ្រាន់មុននិងសម្រេចចិត្តដើរចូលកម្មវិធីវិញ ហើយក៏ប្រហែលជាត្រូវសុំប៉ាត្រឡប់ទៅផ្ទះវិញដែរ ព្រោះនៅបន្តក៏មិនដឹងធ្វើអី
     « ហូសុក...... អឺម.... » តែសម្លេងថ្ងូរតិចៗ និងឈ្មោះដែលនាងឮចេញពីភាពងងឹតធ្វើអោយរាងតូចដែលប្រុងដើរចេញត្រូវឈប់ឆ្ងក់មួយកន្លែង មុននិងស្នាមញញឹមមានល្បិចក៏លិចឡើងលើបបូរមាត់តូច។ មីឡា ដោះស្បែកជើងកែងចោតរបស់ខ្លួនមកកាន់ក្នុងដៃ ហើយក៏ដើរលបៗទៅរកប្រភពសម្លេង ជាសំណាងរបស់នាងដែលនៅចំណតឡានពេលនេះគ្មានមនុស្ស មិនចឹងទេនាងត្រូវអាម៉ាសមុខជាលើកទីពីរមិនខាន។
      « អ្នកណា?! » ហើយពេលដែលនាងគិតថានៅទីនេះគ្មានមនុស្សសម្លេងមាំរបស់មនុស្សប្រុសក៏បន្លឺឡើងពីចម្ងាយធ្វើអោយនាងប្រញាប់រត់ទៅពួននៅចំហៀងឡានក្បែរនោះ
     « មីឡា អ៉ើយ មីឡា នេះឯងចង់បន្តស៊យដល់ពេលណានេ៎ះ » នាងនិយាយស្ងាត់ៗម្នាក់ឯង ឯត្រចៀកក៏ប្រឹងផ្ទៀងស្តាប់សម្រឹកជើង តែអ្វីដែលនាងឮគឺភាពទទេរ ស្ងាត់ សូម្បីតែខ្យល់ដកដង្ហើមក៏មិនឮផង
      « នេះខ្មោចលងទេដឹង » រាងតូចក្នុងឈុតវែងអន្លាយ ងាកសម្លឹងមើលឆ្វេងស្តាំទៅមកមិនឈប់ពេលប្រាកដចិត្តហើយក៏សម្រេចចិត្តងើបឈរ តែសម្លេងដែលនាងគិតថាជាខ្មោចដែលស្ងាត់បាត់ទៅមួយថ្ងៃនោះក៏បន្លឺឡើង
     « នាងជាអ្នកណា? »
     « អា៎!! » ព្រោះតែសម្លេងដែលសុខៗក៏បន្លឺឡើងនៅពីក្រោយខ្នងធ្វើអោយនាង ភ្ញាក់គ្រវែងស្បែកជើងកែងដែលនៅក្នុងដៃចោល ហើយមាត់ក៏បើកស្រែកសឹងផ្ទុះចំណងចតឡាន
      « នេះមកមិនអោយសម្លេងសូម្បីតែបន្តិច បើខ្ញុំគាំងបេះដូងស្លាប់គិតយ៉ាងម៉េច? » បន្ទាប់ពីស្រែកអស់ចិត្ត នាងក៏ងាកមកថាអោយម្តង ទាំងដៃនៅខ្ទប់បេះដូងដែលកំពុងលោតញាប់ស្ទើរធ្លាយទ្រូងរបស់ខ្លួនមិនដាក់ នាងភ័យចង់ងាប់ទៅហើយ
      « មានរឿងអី អ៊ីឌេន » ពេលដែលនាងកំពុងឈរសម្លក់មនុស្សប្រុសនៅចំពោះមុខ សម្លេងមានអំណាចដែលនាងចាំច្បាស់ថាជាអ្នកណាបន្លឺឡើង ធ្វើអោយទាំងពីរនាក់ប្រញាប់ងាកទៅរក ជាពិសេស មីឡា ដែលពេលនេះបើកភ្នែកធំៗសឹងលានចេញមកក្រៅ។ នេះពួកគេស្គាល់គ្នាឬ?
      ស៊យជាន់ស៊យហើយ
      « ខ្ញុំឃើញស្រីម្នាក់នេះលឹបលរនៅម្តុំនេះទើបដើរមកសួរ មិនដឹងថានាងនឹងស្រែកបែបនេះទេ សូមអភ័យទោសផងចៅហ្វាយ » ម្នាក់ឈ្មោះ អ៊ីឌេន ដែលធ្វើអោយនាងភ័យព្រលឹងរត់ចេញពីខ្លួនមុននោះ និយាយឡើងធ្វើអោយអារម្មណ៍ភ្ញាក់ផ្អើលដែលដឹងថាពួកគេជាកូនចៅ និងចៅហ្វាយគ្នារបស់នាងត្រូវ ប្តូរទៅជាកំហឹងវិញមួយរំពេច
      « មិនដឹងថាខ្ញុំនឹងស្រែកមែនទេ? អូ៎ ល្អណាស់តាមពិតទៅវាមិនបានគួរអោយខ្លាចប៉ុន្មានទេដែលនៅសុខៗក៏ឮសម្លេងមនុស្សប្រុសដែលមិនដឹងមកដល់តាំងពីពេលណានិយាយឡើងក្រោយខ្នងនៅកន្លែងងងឹតហើយស្ងាត់បែបនេះនោះ មិនគួរអោយខ្លាចសូម្បីបន្តិចតែម្តង» មីឡា អត់មិនបាននិងនិយាយឌឺ ដាក់អ៊ីឌេន ដែលពេលនេះចាប់ផ្តើមមានអារម្មណ៍ដឹងខុស មុននឹងដើរទៅរើសស្បែកជើងកែងតម្លៃថ្លៃរបស់ខ្លួនដែលគប់ចោលមុននោះមកកាន់ 
      « ឈប់និយាយឌឺដងអោយមនុស្សរបស់ខ្ញុំហើយប្រាប់មកថានាងមកទីនេះធ្វើស្អី? ឬក៏លួចតាមដានខ្ញុំដើម្បីទាមទារការចាប់អារម្មណ៍? » ហូសុក ច្រតហោប៉ៅខោនិយាយទាំងមុខងាប់ ធ្វើអោយនាងចំហរមាត់សឹងមិនជឿរនិងអ្វីដែលខ្លួនឮ
      « បើចាំមិនខុស ទីនេះជាចំណតឡានដែលអ្នកណាក៏មានសិទ្ធដើរទៅមកបាន មិនមែនបានតែលោកនោះទេ ហើយខ្ញុំក៏មិនបានតាមដានលោកដែរ ចំណែកចំណាប់អារម្មណ៍របស់លោកនោះទោះអោយហ្រ្វី ក៏ខ្ញុំមិនត្រូវការដែរ ចឹងហើយឈប់ដេកស្រម៉ៃទាំងមិនទាន់ដេកទៅ » មីឡា ថាអោយទាំងម៉ួម៉ៅ នេះអាម្សៀនេះគិតថាយើងលួចតាមដានគេដើម្បីចំណាប់អារម្មណ៍អញ្ចឹងឬ? ឡប់បំផុតហើយ ទទួលស្គាល់ថានាងប្រុងលួចទៅមើលគេមែន ប៉ុន្តែនាងធ្វើដើម្បីអោយគេចាប់អារម្មណ៍នេះឬ ជួយមិនបានទេ ទោះដេកយល់សប្តិទៀតក៏នាងគ្មានថ្ងៃធ្វើរឿងឆ្គួតឡប់អស់នោះដែរ។ មនុស្សប្រុសស្អីមិនដឹងទាំងឈ្លក់វង្វេង និងជឿកជាក់លើខ្លួនឯងបំផុតហើយ។
    « បើមិនបានលួចតាមដានចាំបាច់ធ្វើខ្លួនលិបលរធ្វើស្អី? » ហូសុក លើចិញ្ចើមម្ខាងសួរនាងទាំងឬកពារជម្រិតចម្លើយ ជើងមាំក៏ដើរមករកនាងយឺតៗ ធ្វើអោយ មីឡា បានតែធ្វើភ្នែកគ្រលីមគ្រឡើម បែបធុញទ្រាន់
     « ដើរលិបលរព្រោះមិនចង់អោយអ្នកដែលរវល់តែលិតមាត់គ្នាងាកមកចាប់អារម្មណ៍ទៅវិញទេ »
      « លួចស្តាប់មែនទេទើបដឹងថាខ្ញុំកំពុងធ្វើអី? » ហើយនេះជាលើកទី បួនក្នុងយប់នេះដែលគេធ្វើអោយនាងអត់មិនបានចង់តែទះកំភ្លៀងគេអោយជ្រុះអាស្នាមញញឹមឆ្គួតនោះចេញពីមុខ
    « គ្មានអ្នកណាចង់ស្តាប់សម្លេងគួរអោយខ្ពើមនោះទេ បើកុំតែចំណតឡាននេះស្ងាត់ពេកត្រចៀកខ្ញុំក៏ប្រហែលមិនចាំបាច់មកស៊យឮដែរ » មីឡា ថាអោយ ឯទឹកមុខក៏បង្ហាញច្បាស់ថានាងខ្ពើមប៉ុណ្ណា ហើយវាកាន់តែធ្វើអោយ ហូសុក ញញឹមបានចិត្ត
     « អ្នកណាថាសម្លេងថើបរបស់ខ្ញុំគួរអោយខ្ពើមនោះ? »
     « ត្រចៀកមានបញ្ហាឬយ៉ាងម៉េច ខ្ញុំនិងហើយជាអ្នកនិយាយ បើស្តាប់បានហើយក៏ជួយជៀសផ្លូវអោយខ្ញុំផង » ចុងប្រយោគ មីឡា ថាអោយមុននិងរុញរាងកាយគេចេញពីផ្លូវ ព្រោះពេលនេះ ហូសុក ដើរមកដល់ទល់មុខនាងបិតផ្លូវរកដើរទៅណាមិនរួចទេ
     « គិយថានឹងបានដើរចេញទៅស្រួលៗបែបនេះឬ? » ហូសុក ចាប់ទាញដៃអ្នកដែលប្រុងដើរទៅអោយបែរមករកខ្លួន
      « បើលោកមិនចង់ដើរទៅវិញស្រួលជារឿងរបស់លោក តែខ្ញុំចង់ដើរទៅវិញស្រួល ដូច្នេះហើយលែងដៃ » មីឡា ព្យាយាមគ្រលាស់ដៃខ្លួនអោយផុតពីការចាប់របស់គេតែថាអាម្សៀនេះកម្លាំងដូចជាក្របីមិនខុស ចាប់ដៃនាងជាប់សឹងតែកម្រើកមិនរួច។
      ហូសុក សម្លឹងមើលមនុស្សស្រីមាឌល្អិតដែលកំពុងព្យាយាមទាញដៃចេញពីការចាប់របស់គេ មុននិងទាញរាងកាយទាំងមូលរបស់នាងមកផ្អិបនិងខ្លួន ឯដៃម្ខាងទៀតក៏លើកមកអោបចង្កេះនាងជាប់ ធ្វើអោយម្ចាស់រាងកាយតូចស្តើងភ្ញាក់ផ្អើលធ្វើខ្លួនមិនត្រូវ
      « នែ៎ ធ្វើឆ្គួតស្អីរបស់លោក លែង! » នាងព្យាយាមបង្រះខ្លួនចេញពីគេទាំងបេះដូងលោតញាប់សឹងចេញពីទ្រូង ជាពិសេស ពេលដែលគេអោនមុខមកជិតត្រចៀករបស់នាង។ រាងកាយ មីឡា ទៅជារឹងកម្រើកលែងកើត ក្លិនប្រហើរនៃខ្យល់ដកដង្ហើមរបស់គេដែលផាត់មកលើថ្ពាល់និងក របស់នាង ក្លិនទឹកអប់បែបបុរសដេលធ្វើអោយនាងអត់មិនបាននិងលួចហិត ហើយនៅដើមទ្រូងមាំរបស់គេដែលពេលនេះផ្អិបជាប់និងដើមទ្រូងរបស់នាងទៀត
       « ហូសុក វ៉ូស្សែនីលេក លែងខ្ញុំ លោកធ្វើឆ្គួតស្អីរបស់លោក?! » នាងនិយាយដោយសម្លេងមាំតិចៗ មិនហ៊ានសូម្បីតែដកដង្ហើមខ្លាំង ហើយក៏ព្យាយាមគ្រប់គ្រងទាំងសម្លេង និងរាងកាយរបស់ខ្លួនមិនអោយញ័រដោយសារតែគេ ជាពិសេសបេះដូងដែលកំពុងលោតសឹងធ្លាយចេញពីទ្រូងរបស់នាងនៅពេលនេះ ដែលនាងចាប់ផ្តើមមិនប្រាកដហើយថាគេបានឮវាឬអត់
     « ថ្ងៃណាមួយខ្ញុំនិងអោយនាងបានភ្លក់រស់ជាតិថើបរបស់ខ្ញុំ មីឡា ហើយសន្យាបានថានាងនិងមិននិយាយថាវាគួរអោយខ្ពើមទៀតនុះទេ » សម្លេងដែលពោរពេញដោយភាពទាក់ទាញ និងបបូរមាត់ទន់របស់គេដែលប៉ះនិងត្រចៀករបស់នាងរាល់ពេលដែលគេនិយាយ ធ្វើអោយរោមគ្រប់សរសៃនៅលើរាងកាយរបស់នាងបះជ្រោងដោយអត់មិនបាន
     « ល...លែង » មីឡា ប្រមូលកម្លាំងទាំងអស់ច្រាន់គេចេញពីខ្លួន ហើយ ហូសុក ក៏បណ្តោយអោយនាងរុញដោយមិនប្រឆាំង មានតែស្នាមញញឹមសមបំណងដែលនៅលើមាត់គេប៉ុណ្ណោះដែលបញ្ជាក់ច្បាស់ថាគេពេញចិត្តនិងអ្វីដែលខ្លួនធ្វើបំផុត ជាពិសេសពេលឃើញ មុន និង ក របស់នាងប្តូរទៅជាពណ៍ក្រហមដោយកំហឹង លាយលំ អាម៉ាស់បែបនេះ
    « ហូសុក ធ្វើអីយូរម្លេះ » សម្លេងស្រួយស្រែបដូចកញ្ចែររបស់មនុស្សស្រីបន្លឺឡើងស្របគ្នានិងរាងកាយល្វត់ល្វន់របស់តារា បង្ហាញម៉ូតដែលនាងស្គាល់បង្ហាញឡើង។ ប្រាកដណាស់ថានាងស្គាល់មនុស្សល្បីជាច្រើនព្រោះក្រុមហ៊ុនរបស់នាងចុះព័ត៍មានពីពួកនោះរាល់ថ្ងៃ ទើបវាមិនចម្លែកទេដែលនាងស្គាល់មនុស្សស្រីម្នាក់នោះ។
      « ថ្ងៃក្រោយជួបគ្នា អ្នកនាង មីឡា អ៊ូសូរ៉ូ » ហុសុក សម្លឹងមើលនាងជាលើកចុងក្រោយជាមួយស្នាមញញឹមគួរអោយចង់ទះ មុននិងបែរខ្នងទៅរកស្រីរបស់ខ្លួនដែលពេលនេះសម្លឹងនាងពីក្បាលដល់ចុងជើងសឹងតែជ្រុះគ្រាប់ភ្នែក រួចក៏ដើរអោបគ្នាចេញទៅ
      « អាឆ្គួត! » មីឡា ទន្រំជើងម្នាក់ឯងដោយកំហឹង មុននិងបែរខ្លួនប្រុងដើរទៅរកឡានរបស់ខ្លួនវិញតែក៏ត្រូវប៉ាក់អឺជាមួយ អ៊ីឌេន ដែលនៅឈរកន្លែងដដែលមុននោះមិនកម្រើក។
      នេះគេឈរមើលនៅទីនេះមួយថ្ងៃហើយឬ? ឆ្គួតមែន គួរអោយខ្មាស់គេ បំផុត......ជាកំហុសរបស់អាមនុស្សឆ្គួត ហូសុក នោះទាំងអស់......អាយ៎!! ម៉ួម៉ៅបំផុតហើយ
      « ជៀសផ្លូវ » មីឡា គំហក ដោយភាពម៉ួម៉ៅ មុននឹងដើរបុកស្មា អ៊ីឌេន ចេញទៅមួយទំហឹងធ្វើអោយអ្នកដែលមិនដឹងអីសោះត្រូវគ្រវីក្បាលហួសចិត្ត។

រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️Where stories live. Discover now